Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ខាងណា | kʰaaŋ naa | 1. where 2. which way, which side |
5/4 |
Link to overview page
Link to dictionary
Offering help — Dialogue 1
ពិសិដ្ឋ៖ អូ ធីតា សៀវភៅចាស់ៗហ្នឹងអា៎។
ធីតា៖ ម៉ស់ ខ្ញុំជួយលើក។ ម្នាក់ឯងធ្ងន់អា៎។ លើកទៅខាងណាវិញ?
ពិសិដ្ឋ៖ អរគុណ ធីតា។ ដាក់ទៅលើតុនោះទៅ។
Asking for directions 2 — Additional dialogue
ចរិយា៖ ស្ថានទូតអាមេរិក? ខ្ញុំដូចអត់ស្គាល់ដែរនៀក។ សាកឆែកក្នុងហ្គូហ្គលម៉េបមើល ... អូ នៅជិតវត្តភ្នំតាស។
សុខា៖ វត្តភ្នំហ្នឹងក៏ខ្ញុំអត់ស្គាល់ទៀតហ្នឹងអា៎។
ចរិយា៖ ដឹងតែនៅជិតវត្តភ្នំ តែមិនដឹងថានៅទិសខាងណា។ ឈប់ អូសមើលតិចទៀតសិន។ ឥឡូវយើងនៅលើផ្លូវកម្ពុជាក្រោម ត្រូវអេ៎? ... អូ! យល់ហើយ។
Identifying items or people 1 — Dialogue 2
និមល៖ អាឡូ នីតា ខ្ញុំមកដល់មុខសាលាសន្ធរម៉ុកហើយ ផ្ទះនីតាឯងនៅណា?
នីតា៖ អូ និមលឯងជិះមកក្រោយសាលាម៉ោ ហើយរកមើលហាងបាយឈ្មោះពេញចិត្ត ផ្ទះខ្ញុំនៅជិតហាងហ្នុង។
និមល៖ នៅខាងណាហាង? ផ្ទះពណ៌អីគេ?
នីតា៖ នៅទល់មុខហាងហ្នឹងម៉ង។ ផ្ទះពណ៌ស មានឡានពណ៌ខ្មៅចតនៅពីមុខ។
និមល៖ អូខេ ហ្នឹងហើយ ខ្ញុំជិះទៅរកសិន។ បើរកអត់ឃើញ ចាំតេទៅម្ដងទៀត។
Requesting information — Dialogue 1
អ្នកទទួលភ្ញៀវ៖ បាទមានតាស នៅជាន់ទី ៣ ជិតភោជនីយដ្ឋានជប៉ុនឈ្មោះស៊ូគីស៊ុប។
វុទ្ធី៖ អរគុណ! ចុះជណ្ដើរយន្តនៅខាងណាដែរ?
អ្នកទទួលភ្ញៀវ៖ បងអញ្ជើញដើរទៅត្រង់ ហើយបត់ស្ដាំបន្តិចទៅ ឃើញជណ្ដើរយន្តហើយ។
វុទ្ធី៖ អូ ខ្ញុំសុំសួរមួយទៀតចុងក្រោយ សុំទោសណា។ បន្ទប់ទឹកនៅខាងណាវិញ?
អ្នកទទួលភ្ញៀវ៖ បន្ទប់ទឹកនៅជិតជណ្ដើរយន្ត។ បងដើរសំដៅទៅជណ្ដើរយន្តទៅ ឃើញហើយ។
វុទ្ធី៖ អូ អរគុណហើយណា។