Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
នីតា | niitaa | female Cambodian name | 9/3 |
Link to overview page
Link to dictionary
Identifying items or people 1 — Dialogue 1
និមល៖ នីតា ជួយមើលសៀវភៅពីរក្បាលនេះមើល មួយណាល្អជាង?
នីតា៖ ខ្ញុំឃើញអត់មានខុសគ្នាអីផង មួយណាក៏បានដែរ។
និមល៖ ក្របខាងក្រៅអា៎ មួយណាស្អាតជាង? មួយរូបផ្កា មួយរូបសត្វឆ្កែ។
នីតា៖ អូ ខុសតែក្របខាងក្រៅហ្នឹង។ យកអាមួយរូបផ្កានេះទៅអីចឹង ពណ៌ស្រស់ មើលទៅស្អាត។
Identifying items or people 1 — Additional dialogue
នីតា៖ នៅក្នុងទូតូចជិតទូខោអាវហ្នឹងមែនម៉ាក់?
ម្ដាយ៖ ហ្នឹងហើយ។ បើកទៅឃើញកាបូបខ្មៅពីរនៅខាងស្ដាំហើយ។ មួយរាងសំប៉ែត ហើយលាត អត់មានរូបអីទេ។ យកអាមួយហ្នឹងម៉ោ។
Identifying items or people 1 — Dialogue 2
និមល៖ អាឡូ នីតា ខ្ញុំមកដល់មុខសាលាសន្ធរម៉ុកហើយ ផ្ទះនីតាឯងនៅណា?
នីតា៖ អូ និមលឯងជិះមកក្រោយសាលាម៉ោ ហើយរកមើលហាងបាយឈ្មោះពេញចិត្ត ផ្ទះខ្ញុំនៅជិតហាងហ្នុង។
និមល៖ នៅខាងណាហាង? ផ្ទះពណ៌អីគេ?
នីតា៖ នៅទល់មុខហាងហ្នឹងម៉ង។ ផ្ទះពណ៌ស មានឡានពណ៌ខ្មៅចតនៅពីមុខ។
និមល៖ អូខេ ហ្នឹងហើយ ខ្ញុំជិះទៅរកសិន។ បើរកអត់ឃើញ ចាំតេទៅម្ដងទៀត។