Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
តស៊ូ | tɑɑ suu | 1. to strive, struggle, fight, resist fiercely 2. to persist, to continue bravely |
2/2 |
Link to overview page
Link to dictionary
Expressing joy at someone’s success — Additional dialogue
តារា៖ ខំហាត់រាល់ថ្ងៃ។ តែសំខាន់នោះគឺចូលចិត្ត។
មិត្តភក្តិតារា៖ ត្រូវហើយ បើមិនចូលចិត្តពិតជាមិនអាចតស៊ូបានទេ។ តារាឯងហាត់រាល់ថ្ងៃមែន?
តារា៖ ១ អាទិត្យ ៦ ថ្ងៃ ទុកពេលសម្រាកសាច់ដុំមួយថ្ងៃ។
មិត្តភក្តិតារា៖ ត្រូវញ៉ាំប្រូតេអ៊ីនឲ្យបានច្រើនទៀត ត្រូវអត់?
តារា៖ ហ្នឹងហើយ។ តែក៏ញ៉ាំបន្លែច្រើនដែរ។
Expressing sorrow — Additional dialogue
អ្នកជិតខាង៖ កូនបងម៉េចហើយ? ផ្ដាច់គ្រឿងញៀនបាននៅ?
ម្ដាយ៖ ឥឡូវខ្ញុំយកវាទៅដាក់នៅមណ្ឌលឲ្យផ្ដាច់គ្រឿងញៀនឲ្យបាន។ បើវានៅតែផ្ដាច់មិនបាន ខ្ញុំមិនដឹងធ្វើម៉េចទេ។ កូនមានតែមួយ ខ្ញុំស្រឡាញ់ដូចពេជ្រ។ បើវាធ្វើអីខុស ក៏ខ្ញុំលើកលែងឲ្យវាដែរ។ សុំឲ្យតែវាចេះស្រឡាញ់ខ្លួនឯង ចេះគិត កុំខូចខ្លួនជាមួយពួកម៉ាកអត់ល្អ។ ខ្ញុំឃើញវាអីចឹង ខ្ញុំពិបាកចិត្តណាស់។ មិនដឹងអនាគតវានៅឯណាទេ។ តែប៉ុន្មានឆ្នាំទៀត ខ្ញុំទៅបាត់ ខ្ញុំផុតទុក្ខហើយ ប៉ុន្តែ វាជាអ្នកនៅតស៊ូជាមួយជីវិតដែលវាបានសាងម៉ោនៀក។