KhmerPronunciationEnglish/Notes#occ
ហក់ hɑk 1. to return, turn back, reverse, recede
2. to jump down/up, jump around, jump off, leap, dive
3. to lunge
4. to strike (of a snake)
1/1

Link to overview page
Link to dictionary

Motorcycle Taxi (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីនារី បុរសម្នាក់នោះ គាត់បានឈប់ម៉ូតូរួចរាល់ហើយ អញ្ចឹងនារីម្នាក់នោះ គាត់ក៏បានហក់ចុះពីលើម៉ូតូភ្លាមផងដែរអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញបុរសដែលជាម្ចាស់ម៉ូតូ គាត់បានប្រលែងដៃចង្កូតទាំងពីរនៃម៉ូតូរបស់គាត់ ដោយគាត់ដាក់ដៃម្ខាងនៅលើកែបខាងក្រោយ ហើយជើងម្ខាងរបស់គាត់ គឺទម្លាក់ចុះមកដី ដើម្បីទប់ម៉ូតូកុំឲ្យដួលចំណែកឯនារីម្នាក់នោះ គឺគាត់បានលោតចេញពីលើកែបម៉ូតូ ដោយគាត់លោតចុះមកខាងក្រោម អញ្ចឹងយើងឃើញដៃទាំងពីររបស់គាត់ គឺកាន់កាបូបយ៉ាងជាប់ ហើយជើងទាំងពីររបស់គាត់ គឺលោតចុះមកក្រោម[មក]ជាន់នឹងដី ដោយគាត់លោតចេញពីម៉ូតូ ដោយសារតែម៉ូតូខ្ពស់ជាងគាត់បន្តិច ដូច្នេះជើងគាត់អត់ដល់ដីទេ អញ្ចឹងដើម្បីចុះពីលើម៉ូតូបាន គាត់មានតែលោតចេញពីម៉ូតូ ដោយយើងឃើញបុរសដែលជាម្ចាស់ម៉ូតូ គាត់ក៏បានងាកមើលនារីនោះផងដែរ ដោយសារតែគាត់ខ្លាចនារីម្នាក់នោះ គាត់លោតចុះ ហើយដួល ឬក៏មានគ្រោះថ្នាក់ ដូច្នេះគាត់បើកកញ្ចក់គាត់ ហើយអង្គុយមើលនារីម្នាក់នោះនៅពេលដែលគាត់ចុះពីម៉ូតូរបស់គាត់ ព្រោះគាត់ខ្លាចនៅពេលដែល ប្រសិនបើនារីម្នាក់នោះ គាត់ចុះហើយដួល អញ្ចឹងគាត់អាចរត់ទៅជួយនារីម្នាក់នោះបាន ឬក៏គាត់ខ្លាចថា ពេលដែលគាត់ចុះពីម៉ូតូទៅ អាចមានឡាន ឬក៏មានម៉ូតូ ដែលជិះខាងក្រោយមកប៉ះ ឬក៏មក[កៀក?]គាត់ ដូច្នេះអាចធ្វើឲ្យនារីម្នាក់នោះមានគ្រោះថ្នាក់អញ្ចឹងហើយគឺ ទើបនៅពេលដែលនារីម្នាក់នោះគាត់ចុះពីម៉ូតូ បុរសដែលជាម្ចាស់ម៉ូតូ គាត់បានតាមមើលនារីម្នាក់នោះ