KhmerPronunciationEnglish/Notes#occ
ដើម្បី daəmbəy in order to, for, to, toward, reserved for 1335/399

Link to overview page
Link to dictionary

Getting Up (Sakanan) — 00 Introduction

សួស្ដីអ្នកទាំងអស់គ្នា បាទ ជួបគ្នាម្ដងទៀតហើយ ហើយនៅក្នុងថ្ងៃនេះ យើងនឹងនិយាយអំពីការក្រោកពីគេង ដើម្បីទៅធ្វើការបាទ អញ្ចឹងយើងក្រឡេកមកមើលរូបភាពទាំងអស់គ្នាតែម្ដង

Expressing cold — Cultural note


នៅប្រទេសកម្ពុជា ជាទូទៅ ចាប់ពីខែ ១២ ដល់ដើមខែមានអាកាសធាតុត្រជាក់ ដែលគេនិយមហៅថារដូវធ្លាក់ខ្យល់ ដោយសីតុណ្ហភាពអាចធ្លាក់ដល់ ២០ ទៅ ២៥ អង្សាសេប្រជាជនច្រើនប្រារព្ធពិធីអាពាហ៍ពិពាហ៍នៅក្នុងរដូវនេះ ដើម្បីចៀសវាងរដូវភ្លៀង

Pickpocket (Sakanan) — 00 Introduction

សួស្ដីអ្នកទាំងអស់គ្នា បាទ ថ្ងៃនេះយើងនឹងមានប្រធានបទមួយ ដើម្បីលើកយកមកនិយាយ ដែលប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះ គឺយើងនឹងនិយាយអំពីចោរឆក់ ចោរលួចកាបូប បាទ អញ្ចឹងយើងនឹងនិយាយអំពីចោរលួចកាបូប អញ្ចឹងយើងមកមើលរូបភាពទាំងអស់គ្នាតែម្ដង

Cutting One’s Finger (Sakanan) — 00 Introduction

សួស្ដីអ្នកទាំងអស់គ្នា បាទ ជួបគ្នាទៀតហើយក្នុងថ្ងៃនេះ ហើយថ្ងៃនេះយើងមានប្រធានបទមួយ ដើម្បីលើកយកមកនិយាយ ដែលប្រធានបទយើងដែលនឹងនិយាយនៅក្នុងថ្ងៃនេះ គឺការមុតដៃនឹងកាំបិត បាទ ការមុតដៃនឹងកាំបិត អញ្ចឹងពួកយើងមកមើលរូបភាពទាំងអស់គ្នាតែម្ដង

Expressing disappointment at another’s misfortune — Cultural note


អសន្តិសុខនៅប្រទេសកម្ពុជា ធ្វើឲ្យមានរឿងទាក់ទងនឹងចោរកម្ម គ្រោះថ្នាក់ចរាចរណ៍ជាច្រើនកើតឡើង ជារៀងរាល់ថ្ងៃ ហើយការតាមដានព័ត៌មានទាំងនេះទាក់ទងនឹងហេតុការណ៍មិនល្អរបស់អ្នកដទៃ តាមទូរទស្សន៍និយាយគ្នា គឺជាទម្លាប់របស់ជនជាតិខ្មែរ គោលបំណងគឺដើម្បីដឹងពីមូលហេតុ និងបង្ការកុំឲ្យកើតឡើងចំពោះខ្លួនឯងមិត្តភក្តិក្រុមគ្រួសារ

Expressing sleepiness — Cultural note


ក្រោយពេលញ៉ាំបាយថ្ងៃត្រង់រួច មនុស្សមួយចំនួនមានអារម្មណ៍ងងុយគេង ដែលគេហៅថា ពុលបាយការគេងរយៈពេលខ្លីនៅពេលថ្ងៃហៅថា គេងថ្ងៃអ្នកខ្លះប្រើពាក្យថា សម្ងំ សំដៅលើការគេងមិនឲ្យលក់ខ្លាំងពេក គឺគ្រាន់តែទម្រេតខ្លួននិងបិទភ្នែកដើម្បីសម្រាក ប៉ុន្តែនៅដឹងខ្លួន

Laundry (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការបោកខោអាវ បាទ អញ្ចឹងជាទូទៅរៀងរាល់ថ្ងៃចុងសប្តាហ៍ បន្ទាប់ពីយើងមកពីរៀន បន្ទាប់ពីយើងសម្រាកពីការងារ ឬក៏បន្ទាប់ពីយើងសម្រាកពីការសិក្សា អញ្ចឹងយើងតែងតែមានខោអាវដើម្បីបោក ព្រោះថាយើងស្លៀកពាក់មួយអាទិត្យ អញ្ចឹងធ្វើឲ្យខោអាវយើងកខ្វក់ ដូច្នេះយើងត្រូវបោកខោអាវ

Saying “Have a good trip!” — Cultural note


ប្រទេសដែលប្រជាជនខ្មែរឧស្សាហ៍ទៅដើរលេង មានប្រទេសថៃ ចិន ។ល។ ប៉ុន្តែ មិនសូវមានអ្នកទៅលេងប្រទេសជប៉ុនទេ ពីព្រោះថ្លៃធ្វើដំណើរនិងការចាយវាយក្នុងប្រទេសជប៉ុនត្រូវការប្រាក់ច្រើនម្យ៉ាងទៀត ក៏មានអ្នកដែលទៅប្រទេសថៃ ចិន វៀតណាម ជាដើម ដើម្បីព្យាបាលជំងឺ ពីព្រោះនៅប្រទេសកម្ពុជាមិនទាន់មានការរីកចំរើនគ្រប់គ្រាន់ផ្នែកវេជ្ជសាស្ត្រ

Warning someone — Cultural note


ប្រជាជនខ្មែរជឿលើបុណ្យបាបនៅពេលធ្វើល្អនឹងបានបុណ្យ ហើយនៅពេលធ្វើអាក្រក់នឹងបានបាបដូច្នេះពាក្យថាប្រាប់យកតែបុណ្យទេមានន័យថា អ្វីដែលគេកំពុងនិយាយប្រាប់គឺក្នុងបំណងល្អ ជាអំពើល្អ ដូច្នេះគួរតែស្ដាប់តាម ដើម្បីកុំឲ្យកើតមានកំហុសគ្រោះថ្នាក់

Going To The ATM (Sakanan) — 00 Introduction

សួស្ដីអ្នកទាំងអស់គ្នា បាទ ជួបគ្នាម្ដងទៀតហើយក្នុងថ្ងៃនេះ ហើយនៅក្នុងថ្ងៃនេះ យើងនឹងមានប្រធានបទមួយដើម្បីលើកយកមកនិយាយ ដែលប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះ គឺយើងនឹងនិយាយអំពី ការដកប្រាក់នៅម៉ាស៊ីន នៅក្នុងម៉ាស៊ីនដកប្រាក់បាទ អញ្ចឹងយើងនឹងនិយាយអំពីការដកប្រាក់អញ្ចឹងយើងមកមើលរូបភាពទាំងអស់គ្នាតែម្ដង

Cold Season (Sakanan) — 00 Introduction

សួស្ដីអ្នកទាំងអស់គ្នា បាទ ថ្ងៃនេះយើងនឹងមកជួបគ្នាម្ដងទៀត ហើយយើងមានប្រធានបទមួយ ដើម្បីយកមកនិយាយជាមួយនឹងអ្នកទាំងអស់គ្នា បាទហើយប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះ គឺយើងនឹងនិយាយអំពីរដូវរងា បាទរដូវរងាឬក៏រដូវត្រជាក់ អញ្ចឹងតើរដូវរងាឬក៏រដូវត្រជាក់នៅក្នុងប្រទេសកម្ពុជាមានលក្ខណៈយ៉ាងណា? យើងមកមើលរូបភាពទាំងអស់គ្នាតែម្ដង

Asking “Do you have X?” — Cultural note


នៅពេលដែលធ្លាប់ទិញទំនិញដែលខ្លួនចង់បាននៅហាងណាមួយហើយពេញចិត្ត អតិថិជនច្រើនតែទៅទិញនៅទីនោះជាប្រចាំ ដែលភាសាសាមញ្ញហៅថាម៉ូយ”។ អ្នកលក់ច្រើនប្រើពាក្យថាលក់យកម៉ូយមានន័យថា គេលក់ឲ្យអតិថិជនម្នាក់នោះក្នុងតម្លៃថោកជាពិសេស ដើម្បីឲ្យគាត់មកជួយទិញទៀតនៅពេលក្រោយ

Going To Bed (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការចូលគេងអញ្ចឹងជាទូទៅមនុស្សយើង ក្រោយពីពេលដែលធ្វើការ ឬក៏ក្រោយពីពេលដែលយើងមកពីខាងក្រៅនឿយហត់ អញ្ចឹងជាទូទៅយើងតែងតែចូលគេងនៅពេលយប់ជាធម្មតាគឺយើងចូលគេងនៅពេលយប់ ហើយក្រោកនៅពេលព្រឹក ដើម្បីទៅធ្វើការ ឬក៏បំពេញការងារ ឬក៏ទៅរៀន ឬក៏ទៅធ្វើការសិក្សានានា

Expressing concern for other people's welfare — Cultural note


ប្រេងកូឡាឬក៏ប្រេងខ្យល់គឺជាថ្នាំប្រចាំគ្រួសារនៅប្រទេសកម្ពុជាគេលាបវានៅពេលចុកពោះ ឈឺក្បាល ឈឺសាច់ដុំ មូសខាំ វិលមុខ រួយជើង ហើមពោះជាដើមអាការៈមានដូចជា ក្ដៅខ្លួន មានអារម្មណ៍រងា អស់កម្លាំង គឺជាអាការៈគេហៅថា ខ្យល់កោសខ្យល់គឺជាវិធីព្យាបាលដោយប្រើសេនកោសលើខ្នង ដែលមានលាបប្រេងកូឡាដើម្បីព្យាបាលអាការៈខ្យល់

Receiving/welcoming visitors and paying visits to others — Cultural notes


នៅខ្មែរ ការទៅលេងផ្ទះនរណាម្នាក់ដោយមិនប្រាប់មុនមិនមែនជាការខុសឆ្គងអ្វីនោះទេប៉ុន្តែ ដើម្បីកុំឲ្យទៅខក ពិបាកដល់ម្ចាស់ផ្ទះ គេគួរតែទូរស័ព្ទទៅសួរម្ចាស់ផ្ទះជាមុនសិននៅពេលមានភ្ញៀវមកលេង ម្ចាស់ផ្ទះគួរទទួលដោយលើកទឹកភេសជ្ជៈផ្សេងមកជូនភ្ញៀវ ប្រសិនបើចំម៉ោងបាយ គួរហៅភ្ញៀវពិសាបាយជាការគួរសម

Asking for directions 2 — Cultural note


នៅប្រទេសកម្ពុជា មានអ្នករកស៊ីរត់ម៉ូតូឌុបម៉ូតូកង់បីជាច្រើន ព្រោះមិនសូវមានមធ្យោបាយធ្វើដំណើរសាធារណៈដូចជារថភ្លើងរថយន្តក្រុងនោះទេ ហើយមានផ្លូវតូចជាច្រើន ធ្វើឲ្យពិបាករកទីតាំងនៃទីកន្លែងណាមួយនៅពេលវង្វេងផ្លូវ ភាគច្រើនគេតែងរកមើលអ្នករត់ម៉ូតូឌុបម៉ូតូកង់បីស៊ីក្លូដែលនៅក្បែរនោះ ដើម្បីសុំឲ្យពួកគាត់ជួយប្រាប់ផ្លូវ ព្រោះពួកគាត់ស្គាល់ផ្លូវច្រើន

Requesting and granting permission 1 — Cultural note


នៅប្រទេសខ្មែរ វាមានលក្ខណៈងាយស្រួលជាងនៅប្រទេសជប៉ុន នៅពេលចង់និយាយទៅកាន់អ្នកដែលមិនស្គាល់គ្នា ដើម្បីសុំការអនុញ្ញាតសួរអ្វីមួយនៅប្រទេសជប៉ុន មានទម្លាប់រអែងមិនហ៊ានហៅនិយាយទៅកាន់អ្នកមិនស្គាល់នោះទេនៅខ្មែរ សូមកុំភ្ញាក់ផ្អើលនៅពេលមានអ្នកមិនស្គាល់និយាយមកកាន់អ្នកច្រើន ប៉ុន្តែក៏សុំប្រយ័ត្នចំពោះជនគួរឲ្យសង្ស័យខ្លះ

Expressing pain — Cultural note


ជនជាតិខ្មែរមួយចំនួនជឿថា នៅពេលមុតដៃ ត្រូវយកសំបុកពីងពាងមកបិទនៅនឹងមុខរបួស ទើបអាចឃាត់ឈាមបានលឿនប៉ុន្តែ បើតាមវិជ្ជាពេទ្យ សំបុកពីងពាងកខ្វក់ណាស់ អាចធ្វើឲ្យឆ្លងមេរោគចូលទៅក្នុងមុខរបួសអញ្ចឹងហើយ មិនគួរយកសំបុកពីងពាងមកបិទនៅនឹងមុខរបួសមុតដែលកំពុងចេញឈាមនោះទេគឺត្រូវលាងនឹងទឹកឲ្យស្អាតសិន រួចហើយប្រើអាល់កុលដើម្បីសម្លាប់មេរោគ

Asking for directions 1 — Cultural note


មាត់ជាផ្លូវ គឺជាពាក្យស្លោកដែលប្រជាជនខ្មែរឧស្សាហ៍ប្រើណាស់វាមានន័យថា នៅពេលយើងមិនដឹង មិនយល់អ្វីមួយ យើងគប្បីសួរទៅអ្នកដទៃ ដើម្បីឲ្យគេបង្ហាញផ្លូវថាតើត្រូវទៅណាធ្វើអ្វីបន្ទាប់ទៀតពាក្យស្លោកមួយទៀត គឺ ថោកអ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់ មានន័យថា គ្រាន់តែសួរអ្នកដទៃអំពីអ្វីដែលខ្លួនមិនដឹង មិនចេះ នឹងមិនធ្វើឲ្យអាប់ឱនកិត្តិយសខ្មាសគេអ្វីឡើយ

Expressing sorrow — Cultural notes


ប្រជាជនខ្មែរមានជំនឿលើព្រះពុទ្ធសាសនា ហើយពាក្យមួយដែលគេចងចាំថាជាពាក្យសំដីរបស់ព្រះពុទ្ធនោះគឺ មានរូបមានទុក្ខពាក្យនេះមានន័យថា នៅពេលមនុស្សកើតមកគឺមានរូបរាង ហើយរូបរាងនេះមានតម្រូវការជាច្រើនដើម្បីចង់រស់រានឲ្យបានសប្បាយរីករាយនៅពេលចំណង់នេះមិនបានសម្រេចដូចក្តីបំណង មនុស្សនឹងចាប់ផ្ដើមមានទុក្ខដូច្នេះ ព្រះពុទ្ធទូន្មានថាបំបាត់នូវការចង់បាន នោះនឹងមិនមានទុក្ខកើតឡើងឡើយ