KhmerPronunciationEnglish/Notes#occ
ក្បង់ kbɑŋ 1. to dip/scoop up with both hands, take by the handful
2. clf. for handfuls, scoops
6/1

Link to overview page
Link to dictionary

Personal Hygiene (Sakanan) — 02


បន្ទាប់មករូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់លាងដៃរបស់គាត់បានស្អាតហើយ អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់លាងដៃរបស់គាត់បានស្អាតហើយ គាត់អត់ទាន់ចេញពីបន្ទប់ទឹកទេ គាត់នៅក្នុងបន្ទប់ទឹកដដែល ប៉ុន្តែគាត់បានបើកឡាបូនោះឲ្យបង្ហូរទឹកសាប៊ូចេញ អញ្ចឹងគាត់បង្ហូរទឹកសាប៊ូចូលទៅក្នុងលូ ដែលឡាបូ គឺនៅខាងក្រោមឡាបូ គឺមានបំពង់បង្ហូរទឹកមួយ សម្រាប់បង្ហូរទឹកដែលយើងលែងប្រើប្រាស់ចូលទៅក្នុងលូ អញ្ចឹងគាត់បានបង្ហូរទឹកសាប៊ូចូលទៅក្នុងលូទាំងអស់ បន្ទាប់មកគាត់បើកទឹកថ្មីដាក់ក្នុងឡាបូនោះ ដោយយើងឃើញគាត់បើកទឹកថ្មី ទឹកស្អាត ដើម្បីលាងជម្រះសាប៊ូ ហើយគាត់ក៏បានយកដៃរបស់គាត់ទៅក្បង់ទឹកពីក្នុងឡាបូ អញ្ចឹងគាត់យកដៃក្បង់ទឹកពីក្នុងឡាបូយកមកលុបមុខ ដោយគាត់យកដៃទាំងពីររបស់គាត់ក្បង់ទឹកចេញពីក្នុងឡាបូ ហើយយកទឹកដែលនៅក្នុងដៃនោះ នៅក្នុងក្បង់ដៃនោះ យកមកទះនៅលើមុខរបស់គាត់ ឬក៏យកមកជះនៅលើមុខរបស់គាត់ អញ្ចឹងគាត់ធ្វើបែបនេះដើម្បីលាងសម្អាតមុខរបស់គាត់ ដោយយើងឃើញដៃរបស់គាត់ទាំងពីរ គឺពេញទៅដោយទឹក គឺមានទឹក ហើយគាត់យកទឹកនោះទៅដុសលើផ្ទៃមុខរបស់គាត់ ដែលគាត់យកដៃទៅខ្ទប់មុខរបស់គាត់ ហើយដុសចុះឡើងអញ្ចឹងជាធម្មតា នៅពេលដែលយើងមានអារម្មណ៍ថាស្អិតមុខ ឬក៏មានអារម្មណ៍ថាប្រឡាក់មុខ យើងតែងតែយកទឹកមកលុបមុខរបស់យើង អញ្ចឹងនៅក្នុងការលុបមុខគឺខុសពីការងូតទឹក ដែលងូតទឹក យើងយកទឹកមកចាក់លើខ្លួននិងមុខទាំងអស់ ប៉ុន្តែការលុបមុខ គឺយើងប្រើដៃ ដើម្បីក្បង់ទឹកយកមកដាក់នៅលើមុខ ដើម្បីឲ្យត្រជាក់ ឬក៏ដើម្បីដុសសម្អាតស្នាមប្រឡាក់បន្តិចបន្តួចចេញពីលើមុខរបស់យើង ដែលជាក់ស្ដែងនៅក្នុងរូបភាពទីនេះ ក្មេងប្រុសនោះ គាត់កំពុងតែលុបមុខ ដោយយកដៃក្បង់ទឹកចេញពីក្នុងឡាបូ ដើម្បីយកទៅលាងមុខរបស់គាត់