KhmerPronunciationEnglish/Notes#occ
ទូកក្ដោង tuuk kdaoŋ sailboat
Notes: ជើង ដ
5/2

Link to overview page
Link to dictionary

Boats (Sakanan) — 13 Sailboat


បន្ទាប់មកទៀតរូបភាពទី ១៣ រូបភាពទី ១៣ គឺជាប្រភេទទូកក្ដោង អញ្ចឹងនៅក្នុងនេះ ក្រៅពីទូកអុំ យើងនឹងមានទូកក្ដោងទៀតផងដែរ ដែលទូកក្ដោងគឺយើងអត់ប្រើម៉ាស៊ីនទេ គឺយើងអត់ប្រើម៉ាស៊ីនទេ ហើយក៏យើងអត់ប្រើ[ច្រវា]ដើម្បីអុំ ឬក៏ចែវដែរ គឺយើងប្រើក្ដោង អញ្ចឹងទូកប្រភេទនេះ គឺពឹងទៅលើកម្លាំងខ្យល់ នៅពេលណាដែលមានកម្លាំងខ្យល់ នោះទូកនោះនឹងទៅមុខ ដោយសារតែក្ដោងគឺជាប្រភេទក្រណាត់កៅស៊ូមួយ ដែលទប់លំនឹងខ្យល់ អញ្ចឹងគេចងក្រណាត់ឬក៏កៅស៊ូនោះជាបន្ទះធំដោយត្រដាងទៅលើអាកាស ឬក៏ជាប់នឹងទូក ត្រដាងទៅខាងលើ ហូតទៅខាងលើ ដូច្នេះនៅពេលដែលមានខ្យល់មកបក់នឹងក្រណាត់នោះ ឬក៏បក់នឹងផ្ទាំងកៅស៊ូនោះ នឹងរុញទូកឲ្យទៅមុខតាមកម្លាំងខ្យល់ជាក់ជាពុំខាន ដូច្នេះទូកនេះគឺគេអត់ប្រើម៉ាស៊ីនទេ ម៉ាស៊ីនក៏គេអត់ប្រើ [ច្រវា]ក៏គេអត់ប្រើដែរ គឺគេប្រើខ្យល់ គឺគេប្រើក្រណាត់ដើម្បីឲ្យខ្យល់បក់មកចំក្រណាត់ ហើយរុញទូកឲ្យទៅមុខ

Boats (Sakanan) — 14 Motorboat


បន្ទាប់មកទៀតរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា មានទូកមួយទៀត ដែលទូកនេះគឺជាទូកម៉ាស៊ីន អញ្ចឹងទូកម៉ាស៊ីនគឺជាទូកមួយប្រភេទ ដែលយើងប្រើប្រាស់ម៉ាស៊ីន ដើម្បីធ្វើឲ្យទូកនោះទៅមុខ ដោយយើងអត់ប្រើចំណាយកម្លាំងមនុស្សនោះទេ អញ្ចឹងវាខុសពីទូកអុំនិងទូកក្ដោង ដោយសារតែទូកក្ដោងប្រើប្រាស់កម្លាំងខ្យល់ ចំណែកឯទូកអុំគឺប្រើប្រាស់កម្លាំងមនុស្ស កាន់ច្រវាកាយទឹកដើម្បីឲ្យទូកទៅមុខ ចំណែកឯទូកមួយទៀតនេះ គឺនៅក្នុងរូបភាពទី ១៤ នេះ គឺជាប្រភេទទូកម៉ាស៊ីន ដែលយើងហៅថាកាណូត អញ្ចឹងទូកប្រភេទនេះគឺលឿន ដោយសារតែវាប្រើប្រាស់ម៉ាស៊ីននិងម៉ូទ័រនៅខាងក្រោយ អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញថា ទូកនេះគឺមានលក្ខណៈបះខាងមុខ ដោយសារតែវាលឿន ដូច្នេះមនុស្សនៅអង្គុយខាងក្រោយ និងម៉ាស៊ីននៅខាងក្រោយ អញ្ចឹងវាធ្ងន់ជាងខាងមុខ ដូច្នេះធ្វើឲ្យវាបះខាងមុខ និងម្យ៉ាងទៀតដោយសារតែទូកនេះលឿងផង ដូច្នេះវាធ្វើឲ្យវាបះ ដោយសារតែកម្លាំងម៉ាស៊ីនខ្លាំង អញ្ចឹងនៅពេលដែលម៉ាស៊ីនខ្លាំង នោះទូកនោះកាន់តែលឿន ដោយយើងអត់ចាំបាច់ចំណាយកម្លាំង ដើម្បីអុំ ឬក៏ពឹងពាក់ទៅលើខ្យល់ ដើម្បីឲ្យវាទៅមុខនោះទេ យើងគ្រាន់តែប្រើប្រាស់កម្លាំងម៉ាស៊ីន ដែលម៉ាស៊ីននោះគឺជាម៉ាស៊ីនចាក់សាំង ឬក៏ម៉ាស៊ីនចាក់ម៉ាស៊ូត ដែលនៅខាងលើគឺម៉ាស៊ីន ចំណែកឯនៅក្នុងទឹកគឺជាកង្ហារ ដែលយើងហៅថាស្លាបចាក់ អញ្ចឹងស្លាបចាក់គឺនៅក្នុងទឹកកំពុងតែបក់ទឹកដើម្បីឲ្យរុញទូកឲ្យទៅមុខ អញ្ចឹងនៅពេលដែលស្លាបចាក់វិលកាន់តែញាប់ ទូកកាន់តែទៅលឿន ប្រសិនបើយើងចង់បង្អង់ល្បឿន យើងត្រូវបន្ថយស្លាបចាក់កុំឲ្យវាវិលញាប់ពេក អញ្ចឹងទូកនេះគឺជាទូកម៉ាស៊ីន