Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ឆ្កែ | ckae | dog | 13/6 |
Link to overview page
Link to dictionary
Expressing fear — Dialogue 1
សុជាតិ៖ ម៉ាក់ ឆ្កែអ៎!
ម្ដាយ៖ ជាតិ កូនឯងខ្លាចឆ្កែធ្វើអី? វាគ្រាន់តែព្រុសតាស។
សុជាតិ៖ ខ្លាចវាខាំ។ មើលអ៎ ម៉ោហើយ ម៉ាក់!
ម្ដាយ៖ កូនឯងធ្វើខ្លាចវា វាកាន់តែម៉ោ។ កុំខ្លាច ធ្វើធម្មតាទៅ។
Admonishing someone / saying “Don’t do this!” — Dialogue 1
រតនា៖ នែ អាអូន! ម៉េចឯងទៅធាក់ឆ្កែអីចឹង? វាធ្វើអីឯង? វាដើរសុខៗសោះ។
សុវណ្ណ៖ ខ្ញុំធាក់វាលេងតាស ពូ។
រតនា៖ ចុះបើមានគេធាក់ឯងវិញ ឈឺអត់? សាកឲ្យគេធាក់មើល។ អត់ការងារធ្វើមែន? កុំធ្វើអីចឹងទៀតអា៎។ គង់តែង៉ៃណាមួយ ឆ្កែខាំឲ្យដឹងខ្លួនម្ដង។
Identifying items or people 1 — Dialogue 1
និមល៖ នីតា ជួយមើលសៀវភៅពីរក្បាលនេះមើល មួយណាល្អជាង?
នីតា៖ ខ្ញុំឃើញអត់មានខុសគ្នាអីផង មួយណាក៏បានដែរ។
និមល៖ ក្របខាងក្រៅអា៎ មួយណាស្អាតជាង? មួយរូបផ្កា មួយរូបសត្វឆ្កែ។
នីតា៖ អូ ខុសតែក្របខាងក្រៅហ្នឹង។ យកអាមួយរូបផ្កានេះទៅអីចឹង ពណ៌ស្រស់ មើលទៅស្អាត។
Going To Bed (Sakanan) — 11
Khmer New Year (Sakanan) — 10
Rainy Season (Sakanan) — 04