KhmerPronunciationEnglish/Notes#occ
តូច touc, tuuc 1. small, little, tiny
2. minor
159/87

Link to overview page
Link to dictionary

Asking for help 1 — Dialogue 2


កញ្ញាធារី ពឹងជួយហុចសៀវភៅនោះឲ្យខ្ញុំតិចមើល
ធារីសៀវភៅណា?
កញ្ញាសៀវភៅតូចពណ៌ខ្មៅនោះ
ធារីណេះ!
កញ្ញាអរគុណ!

Warning someone — Dialogue 2


ម្ដាយនិងកូនតូច
ម្ដាយកូនអា៎ លេងនៅម្ដុំហ្នឹងបានហើយណា កុំចេញទៅថ្នល់ ម៉ូតូឡានច្រើនអា៎
ម្ដាយនែ ម៉ោវិញ! អត់? កូននេះវៃ

Expressing dislikes 2A — Cultural note


ជនជាតិជប៉ុនតែងតែនិយាយពាក្យថា សុំទោស ជាញឹកញាប់ប៉ុន្តែ ជនជាតិខ្មែរមិនចូលចិត្តនិយាយថា សុំទោស នោះទេ ជាពិសេសពេលត្រូវនិយាយទៅកាន់អ្នកដែលក្មេងជាងឋានៈតូចជាងនេះជាទម្លាប់អាក្រក់មួយរបស់ជនជាតិខ្មែរ

Expressing cold — Additional dialogue


នៅហាងកាហ្វេ
មរកតយកគ្រីនធីត្រជាក់ កែវតូច
ស្រីពេជ្ររងាអីចឹងហើយ ញ៉ាំទឹកកកទៀត!
មរកតមានរងាអីប៉ុណ្ណឹងណាមួយធម្មតាខ្ញុំក្ដៅក្នុង អីចឹងទៅ អត់សូវចេះរងាទេ
ស្រីពេជ្រខ្ញុំវិញ ឡើងចង់រឹងថ្គាមហើយ

Comparing or contrasting things 1 — Cultural note


នៅភ្នំពេញ តូបលក់ខោអាវមួយចំនួននៅក្នុងផ្សារ មិនមានកន្លែងសម្រាប់ខោអាវនោះទេ ប៉ុន្តែ អ្នកលក់អនុញ្ញាតឲ្យអ្នកទិញយកទៅនៅផ្ទះ ហើយយកមកដូរទំហំទៅជាធំជាងតូចជាងវិញបាន ប្រសិនបើស្លៀកទៅមិនត្រូវនឹងខ្លួន

Greetings and leave takings 1 — Additional dialogue


វុទ្ធីចរិយាឥឡូវធ្វើការអីដែរ?
ចរិយាខ្ញុំធ្វើការនៅធនាគារតែឆ្លៀតរៀនអង់គ្លេសពេលយប់ ពេលចេញពីធ្វើការចុះវុទ្ធី?
វុទ្ធីខ្ញុំបើកហាងលក់កុំព្យូទ័រតូចមួយ
ចរិយាអូ ឡូយអា! នៅម្ដុំណាដែរ?
វុទ្ធីនៅតាមផ្លូវកម្ពុជាក្រោម

Forbidding someone to do something — Additional dialogue


បុគ្គលិក ១៖ ចុះអាចនិយាយទូរស័ព្ទក្នុងការិយាល័យបានអត់បង?
ប្រធានអត់បានទេ ព្រោះបន្ទប់យើងតូច អាចរំខានដល់អ្នកដទៃកំពុងធ្វើការចង់និយាយទូរស័ព្ទ ត្រូវទៅក្រៅនិយាយ
បុគ្គលិក ២៖ ពួកខ្ញុំអាចសាកថ្មទូរស័ព្ទនៅកន្លែងធ្វើការបានអត់បង?
ប្រធានអាហ្នឹងបានអត់អីទេ សាកចុះ

Indicating Agreement — Additional dialogue


តារាវុទ្ធី ថ្ងៃនេះទៅផ្ទះជិះម៉ូតូជាមួយបង វុទ្ធីឯងអ្នកឌុបបង ព្រមអត់/បានអត់?
វុទ្ធីអូខេបង មានអីស្ទះចរាចរណ៍រាល់ថ្ងៃជិះតាមផ្លូវតូចប្រហែលមិនសូវស្ទះម៉េចដែរបង?
តារាបងគិតថាអីចឹងដែរវុទ្ធីឯងជិះតាមណាក៏បាន ស្រេចតែវុទ្ធីឯង

Asking for directions 2 — Cultural note


នៅប្រទេសកម្ពុជា មានអ្នករកស៊ីរត់ម៉ូតូឌុបម៉ូតូកង់បីជាច្រើន ព្រោះមិនសូវមានមធ្យោបាយធ្វើដំណើរសាធារណៈដូចជារថភ្លើងរថយន្តក្រុងនោះទេ ហើយមានផ្លូវតូចជាច្រើន ធ្វើឲ្យពិបាករកទីតាំងនៃទីកន្លែងណាមួយនៅពេលវង្វេងផ្លូវ ភាគច្រើនគេតែងរកមើលអ្នករត់ម៉ូតូឌុបម៉ូតូកង់បីស៊ីក្លូដែលនៅក្បែរនោះ ដើម្បីសុំឲ្យពួកគាត់ជួយប្រាប់ផ្លូវ ព្រោះពួកគាត់ស្គាល់ផ្លូវច្រើន

Identifying items or people 1 — Additional dialogue


ម្ដាយនីតា កូនឯងទៅយកកាបូបខ្មៅរបស់ម៉ាក់នៅក្នុងទូតិចម៉ោកាបូបខ្មៅមានពីរអា៎យកអាមួយសំប៉ែតម៉ោណាអាធំ កុំយក
នីតានៅក្នុងទូតូចជិតទូខោអាវហ្នឹងមែនម៉ាក់?
ម្ដាយហ្នឹងហើយបើកទៅឃើញកាបូបខ្មៅពីរនៅខាងស្ដាំហើយមួយរាងសំប៉ែត ហើយលាត អត់មានរូបអីទេយកអាមួយហ្នឹងម៉ោ

Identifying items or people 2 — Dialogue 1


មិត្តភក្តិមកលេងផ្ទះ
កណ្ណិកាភា រូបថតគ្រួសារភាឯងមែន?
សោភាហ្នឹងហើយថតកាលខ្ញុំនៅតូច ហើយពេលហ្នុងម៉ាក់ទើបតែកើតប្អូនស្រីខ្ញុំ
កណ្ណិកាមួយណាភាឯង? មុខស្រដៀងគ្នាកម្ពស់ប៉ិនគ្នាទៀត
សោភាចុះបើបងប្អូន មិនឲ្យស្រដៀងគ្នា? ខ្ញុំមួយនៀក ឈរនៅជិតម៉ាក់ហើយអ្នកឈរនៅជិតប៉ានេះ បងស្រីខ្ញុំ
កណ្ណិកាមុខកាត់តាមម៉ាក់ទាំងអស់ម៉ង

Introducing someone else to others — Cultural note


ការសំពះជាប្រពៃណីរបស់ជនជាតិខ្មែរខ្មែរមានរបៀបសំពះចំនួន ៥។
សំពះទីគឺសំពះរវាងមិត្តភក្តិ សំពះទៅកាន់មនុស្សមានអាយុឋានៈតូចជាង ត្រូវដាក់ដៃផ្គុំត្រឹមទ្រូង
សំពះទីគឺសំពះទៅកាន់មនុស្សដែលមានអាយុឋានៈខ្ពស់ជាង ត្រូវដាក់ដៃផ្គុំត្រឹមចង្កា
សំពះទីគឺសំពះទៅកាន់ឪពុកម្ដាយ ជីដូនជីតា គ្រូបង្រៀន ត្រូវដាក់ដៃផ្គុំត្រឹមច្រមុះ
សំពះទីគឺសំពះទៅកាន់ព្រះមហាក្សត្រព្រះសង្ឃ ត្រូវដាក់ដៃផ្គុំត្រឹមប្រជុំចិញ្ចើម
សំពះទីគឺសំពះទៅកាន់ព្រះវត្ថុស័ក្ដិសិទ្ធិ ត្រូវដាក់ដៃផ្គុំត្រឹមថ្ងាស

Phone (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីទូរស័ព្ទដៃ ដោយយើងដឹងហើយថា ទូរស័ព្ទគឺមានពីរប្រភេទ គឺ ទូរស័ព្ទមានខ្សែ ឬក៏ទូរស័ព្ទលើតុ ហើយនិងទូរស័ព្ទមួយប្រភេទទៀត គឺជាទូរស័ព្ទដៃ ឬក៏ទូរស័ព្ទចល័ត ដោយសារតែវាមានរាងតូច ងាយស្រួលយកតាមខ្លួន អញ្ចឹងគេហៅថាទូរស័ព្ទចល័ត ឬក៏ទូរស័ព្ទដៃ ចំណែកឯទូរស័ព្ទលើតុ គឺយើងពិបាកនឹងយកតាមខ្លួន ដោយសារតែវាមានរាងធំ ហើយវាត្រូវការប្រើប្រាស់ភ្លើងអគ្គិសនីដើម្បីដំណើរការ ដូច្នេះគេទុកវាតែនៅលើតុតែប៉ុណ្ណោះ ដោយសារតែវាមានភ្ជាប់ជាមួយនឹងខ្សែ អញ្ចឹងទូរស័ព្ទគឺមានពីរប្រភេទ គឺទូរស័ព្ទដៃនិងទូរស័ព្ទលើតុ ហើយនៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីទូរស័ព្ទដៃ

Coffee And Soft Drink (Sakanan) — 00 Introduction

សួស្ដី! នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការញ៉ាំកាហ្វេអញ្ចឹងភាគច្រើន ប្រជាជនកម្ពុជា គាត់ចូលចិត្តញ៉ាំកាហ្វេ ហើយកាហ្វេដែលគាត់ចូលចិត្តញ៉ាំហ្នឹង ភាគច្រើនគឺញ៉ាំនៅតាមហាង ព្រោះគាត់អត់សូវមានពេលឆុងខ្លួនឯងទេប៉ុន្តែមានអ្នកខ្លះគាត់ចូលចិត្តទិញកាហ្វេ គ្រាប់កាហ្វេមក ដើម្បីឆុងខ្លួនឯងញ៉ាំនៅផ្ទះតែយើងភាគច្រើនគឺញ៉ាំនៅហាង អាចជាហាងតូចឬក៏ជាហាងធំហើយអ្នកខ្លះទៀតគាត់ចូលចិត្តញ៉ាំតាមរទេះ បានន័យថានៅកម្ពុជា ក៏មានការលក់កាហ្វេតាមរទេះផងដែរ អញ្ចឹងប្រសិនបើយើងអត់ចង់ទៅហាង យើងអាចទិញតាមរទេះបាន នៅពេលដែលគេមកលក់ក្បែរផ្ទះយើង ឬក៏យើងឃើញនៅតាមផ្លូវ យើងអាចឈប់ទិញបាន ដោយមានតម្លៃថោកផងដែរ យើង[…] ហៅថាមានតម្លៃសមរម្យ

Cutting One’s Finger (Sakanan) — 14


បន្ទាប់ពីបានរុំដៃហើយ នៅក្នុងរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ បន្ទាប់ពីគាត់រុំដៃគាត់នឹងបង់បិទដំបៅរួចហើយ បុរសនោះ គាត់ក៏បានចូលមកក្នុងផ្ទះបាយវិញ បាទ គាត់ចូលមកក្នុងផ្ទះបាយវិញ គាត់ចូលមកដើម្បីបន្តការចិតបន្លែធ្វើម្ហូបរបស់គាត់បន្តទៀត បាទ អញ្ចឹងបុរសនោះ គាត់កាន់ការ៉ុតដដែល បាទ គាត់កាន់ការ៉ុត ហើយចិតចំណិតការ៉ុតនោះជាចំណិតតូចជាច្រើនដាក់នៅលើតុ បាទ ម្ដងនេះគឺគាត់មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន បាទ ព្រោះថាយើងឃើញថា ដៃរបស់គាត់កាន់កាំបិតដោយប្រុងប្រយ័ត្ន ហើយដៃម្ខាងទៀតរបស់គាត់ដែលកាន់ការ៉ុត ក៏មានការប្រុងប្រយ័ត្នដែរ ព្រោះថាគាត់មិនធ្វើឲ្យមានការមុតដៃជាលើកទីពីរទៀតនោះទេ ព្រោះការមុតដៃគឺវាធ្វើឲ្យឈឺ ហើយមានគ្រោះថ្នាក់ អញ្ចឹងគាត់ធ្វើការប្រុងប្រយ័ត្នខ្ពស់ជាងមុន

Greetings and leave takings 2 — Cultural note


ការលើកដៃសំពះនិងនិយាយថា ជម្រាបសួរ/ជម្រាបលា លោកអ៊ំ/អ្នកមីង/បង គឺជាការបង្ហាញនូវការគោរពនៅពេលជួបលាមនុស្សចាស់ជាង ប៉ុន្តែមនុស្សចាស់ភាគច្រើនក៏នឹងលើកដៃសំពះមកវិញព្រមគ្នាដែរ នៅពេលទទួលការសំពះពីយើង

ចំពោះពេលជួបមិត្តភក្តិមនុស្សក្មេងជាងបន្តិច ការញញឹមនិងពាក្យថា សួស្ដី គឺគ្រប់គ្រាន់ហើយយើងអាចហៅមនុស្សក្មេងជាងបន្តិចថា អូន (ទាំងប្រុសទាំងស្រី) ហើយហៅក្មេងតូចថា អាអូន

នៅពេលទិញអីវ៉ាន់នៅផ្សារ មិនបាច់និយាយថា ជម្រាបសួរ សួស្ដីទេអ្នកលក់ខ្លះក៏ជម្រាបសួរ ឬក៏សួស្ដីទៅអតិថិជន តែខ្លះក៏មិននិយាយដែរពេលចង់ទិញអ្វីមួយ យើងគ្រាន់តែហៅអ្នកលក់ថា បង មីង ឬក៏អូន ទៅតាមអាយុប្រហែលរបស់គាត់ ហើយសួរតម្លៃទៅអ្នកលក់តែម្ដងពេលទិញនិងបង់ប្រាក់ហើយ ភាគច្រើនទាំងអ្នកលក់ទាំងអតិថិជននិយាយថា អរគុណ

Going To The ATM (Sakanan) — 13


ចូលដល់រូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីម៉ាស៊ីនអេធីអឹមបញ្ចេញកាតរួចរាល់ហើយ ម៉ាស៊ីនអេធីអឹមក៏គាត់បានបញ្ចេញទឹកប្រាក់ទៅតាមតម្រូវការរបស់នារីម្នាក់នោះផងដែរអញ្ចឹងបានន័យថា នៅក្នុងគណនីធនាគាររបស់នារីម្នាក់នោះ មានទឹកប្រាក់គ្រប់គ្រាន់ សម្រាប់ការដកចំនួន ១៥០០ ដុល្លារដូច្នេះហើយម៉ាស៊ីនអេធីអឹមក៏បានបញ្ចេញសាច់ប្រាក់ចំនួន ១៥០០ ដុល្លារ ចេញពីក្នុងម៉ាស៊ីនមកផងដែរអញ្ចឹងការបញ្ចេញសាច់ប្រាក់ និងបញ្ចេញកាត គឺមានកន្លែងខុសគ្នា គឺកន្លែងបញ្ចេញកាតគឺមានតូច បានន័យថារន្ធមួយតូច ដើម្បីបញ្ចេញកាតអេធីអឹម ក៏ប៉ុន្តែកន្លែងបញ្ចេញសាច់ប្រាក់ គឺមានរន្ធធំ អញ្ចឹងទៅតាមទំហំសាច់ប្រាក់ដូច្នេះទឹកប្រាក់ចំនួន ១៥០០ ដុល្លារ គឺកំពុងតែត្រូវបានបញ្ចេញពីក្នុងម៉ាស៊ីនអេធីអឹមជាទូទៅការបញ្ចេញសាច់ប្រាក់ គឺគេមិនបញ្ចេញប្រាក់ទាំងមូលមកនោះទេ គឺគេបញ្ចេញតែពាក់កណ្ដាលតែប៉ុណ្ណោះ ដូច្នេះយើងត្រូវចាប់ទាញសាច់ប្រាក់នោះចេញពីម៉ាស៊ីនផងដែរ

Pickpocket (Sakanan) — 13


ចូលមកដល់រូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ បុរសម្នាក់នោះ គាត់ក៏បានងាកមកខាងក្រោយ ដើម្បីយកកាបូបរបស់គាត់ អញ្ចឹងបានន័យថាសំបុត្ររបស់គាត់ ឬក៏កាតរបស់គាត់ គឺទុកនៅក្នុងកាបូបលុយរបស់គាត់ ដូច្នេះហើយគាត់ក៏បានងាកមកខាងក្រោយ ហើយយកដៃមួយម្ខាងរបស់គាត់លូកមកហោប៉ៅខាងក្រោយ ដើម្បីដកយកកាបូបលុយ ព្រោះជាទូទៅមនុស្សប្រុសតែងតែទុកសម្ភារៈតូចផ្សេងដូចជាកាតបុគ្គលិក ដូចជាអត្តសញ្ញាណប័ណ្ណ ដូចជាលុយ ដូចជាសំបុត្រផ្សេងនៅក្នុងកាបូបលុយរបស់គាត់ ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ ព្រោះថាប្រសិនបើយើងទុកនៅក្នុងហោប៉ៅ ឬក៏ទុកនៅកន្លែងផ្សេងទៀត វាអាចនឹងធ្វើឲ្យយើងវង្វេងបាត់ យើងមិនងាយស្រួលរកនោះទេ ក៏ប៉ុន្តែប្រសិនបើយើងទុកនៅក្នុងកាបូបលុយ គឺយើងនឹងងាយស្រួលយកមកវិញ ដូចបុរសនេះ គាត់បានទុកសំបុត្ររថភ្លើង ឬក៏កាតរបស់គាត់នៅក្នុងហោប៉ៅ ឬក៏នៅក្នុងកាបូបលុយ ដែលដាក់នៅក្នុងហោប៉ៅក្រោយ អញ្ចឹងនៅពេលដែលគាត់ត្រូវការ គាត់គ្រាន់តែងាកទៅខាងក្រោយ ហើយយកដៃលូកកាបូបលុយនោះជាការស្រេច

Rainy Season (Sakanan) — 01


អញ្ចឹងយើងមកមើលរូបភាពទាំងអស់គ្នា ដែលយើងឃើញនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានទីក្រុងមួយ ជារូបភាពទីក្រុង ដែលយើងឃើញនៅក្នុងទីក្រុងនោះ គឺមានអគារតូចធំជាច្រើន អញ្ចឹងមានអគារតូចធំជាច្រើន ដែលយើងឃើញមានអគារខ្លះខ្ពស់ អគារខ្លះទាប អគារខ្លះធំ អគារខ្លះតូចជាដើមដែលយើងឃើញនៅក្នុងរូបភាពនេះ គឺនៅខាងលើអគារនោះគឺមានពពកពណ៌ខ្មៅយ៉ាងធំមួយ អញ្ចឹងពពកពណ៌ខ្មៅ បានន័យថាវាជិតភ្លៀង អញ្ចឹងនៅពេលដែលមេឃអត់ភ្លៀងទេ គឺមានពពកពណ៌ ដែលនៅពេលដែលមេឃជិតភ្លៀង គឺមានតែងតែមានពពកពណ៌ខ្មៅ ក៏ដូចជាមានខ្យល់ខ្លាំងផងដែរអញ្ចឹងជាទូទៅរដូវវស្សាតែងតែមានពពកខ្មៅ ធំនៅលើអាកាស ឬក៏នៅលើមេឃ ដែលបញ្ជាក់ថាមេឃជិតភ្លៀងហើយអញ្ចឹងនៅក្នុងរូបភាពទីមួយ គឺមានពពកខ្មៅយ៉ាងធំ ដែលគ្របដណ្ដប់ទៅលើទីក្រុងអញ្ចឹងបានន័យថានៅបន្តិចទៀត គឺនឹងមានភ្លៀងធ្លាក់ជាក់ជាពុំខាន ដោយសារតែមានពពកខ្មៅយ៉ាងធំគ្របដណ្ដប់លើទីក្រុង

Shopping For A T-Shirt (Sakanan) — 01


ដោយយើងឃើញនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានបុរសម្នាក់ ដែលគាត់មានវ័យប្រហែលជា ២០ ឆ្នាំ គាត់ពាក់អាវយឺតពណ៌ ដៃខ្លី ហើយនៅក្នុងរូបភាពនេះ យើងឃើញថាគាត់កំពុងតែសម្លឹងមើលអាវរបស់គាត់ ហើយយកដៃទាំងពីរចាប់ទាញអាវរបស់គាត់ ដោយគាត់គិតថាប្រហែលជាអាវនោះតូចពេក ឬក៏ចង្អៀតពេកសម្រាប់គាត់ ដែលឥឡូវគាត់ធំហើយ ដូច្នេះអាវចាស់ពីមុនគឺរាងចង្អៀតសម្រាប់គាត់ ដោយគាត់ពាក់ទៅមិនសូវស្រួលខ្លួន ឬក៏គាត់ពាក់ទៅគឺមើលឃើញខើច ដោយសារតែអាវនោះវាតូចពេក អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងឃើញគាត់កំពុងតែគិតទៅដល់អាវថ្មីមួយ អញ្ចឹងគាត់គិតទៅដល់អាវមួយ ដែលជាអាវយឺតដែរ ប៉ុន្តែពណ៌លឿង អញ្ចឹងគាត់ចង់បានអាវយឺតថ្មីមួយសម្រាប់ពាក់ ដោយសារតែអាវយឺតដែលគាត់កំពុងតែពាក់ គឺវាតូចពេក ឬក៏ចង្អៀតខ្លួនគាត់ពេក អញ្ចឹងគាត់គិតចង់ទិញអាវយឺតពណ៌លឿងដៃខ្លីមួយសម្រាប់ពាក់នៅពេលថ្ងៃក្រោយទៀត ដូច្នេះហើយគាត់ក៏សម្លឹងមើលអាវរបស់គាត់យ៉ាងយកចិត្តទុកដាក់ អញ្ចឹងគាត់នឹងទៅទិញអាវថ្មីមួយទៀត