KhmerPronunciationEnglish/Notes#occ
រហែក rɔhaek 1. to be torn, ripped, tattered, worn out
2. tear, rupture, laceration
4/3

Link to overview page
Link to dictionary

Post Office (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញបន្ទាប់ពីគាត់បិទស្កុតរួចរាល់ហើយ គាត់បានបិទស្កុតលើប្រអប់របស់គាត់រួចរាល់ហើយ គាត់ក៏បានយកខ្សែមកចងបន្ថែមទៀត អញ្ចឹងដោយសារតែស្កុត ពេលខ្លះគាត់ខ្លាចស្កុតរបស់គាត់របូត ឬក៏ស្កុតបិទអត់ជាប់ អញ្ចឹងវាអាចធ្វើឲ្យប្រអប់របស់គាត់ខូចខាត ឬក៏អាចធ្វើឲ្យសៀវភៅរបស់គាត់ខ្ចាយចេញពីប្រអប់ ដូច្នេះបន្ទាប់ពីគាត់បិទស្កុតរួចរាល់ហើយ គាត់ក៏បានយកខ្សែមកចងបន្ថែមពីលើមួយដងទៀត ឬក៏បន្ថែមពីលើមួយជាន់ទៀត ដើម្បីឲ្យប្រាកដថាប្រអប់របស់គាត់គឺមានសុវត្ថិភាពនិងរឹងមាំល្អ គឺអត់នឹង អត់ងាយខូចខាត ឬក៏អត់ងាយខ្ចាយ ឬក៏អត់ងាយរហែកនោះទេ នៅពេលដែលគេដាក់អីវ៉ាន់គរលើគ្នាច្រើន ដោយសារតែនៅក្នុងការិយាល័យប្រៃសណីយ៍ គឺមានអីវ៉ាន់ច្រើនដែលត្រូវផ្ញើចេញម្ដងៗ ដូច្នេះអីវ៉ាន់ទាំងអស់នឹងត្រូវដាក់គរលើគ្នា សង្កត់លើគ្នា អញ្ចឹងប្រសិនបើយើងធ្វើឲ្យប្រអប់យើងអត់មាំទេ គឺវាអាចនឹងខូចខាត ដូច្នេះបុរសម្នាក់នេះ បន្ទាប់ពីគាត់បិទស្កុតទៅលើប្រអប់របស់គាត់យ៉ាងជាប់ហើយ គាត់ក៏បានយកខ្សែមករុំពីលើមួយជាន់ទៀត ដើម្បីឲ្យប្រាកដថាប្រអប់របស់គាត់គឺរឹងមាំល្អ

Shopping For A T-Shirt (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីរូបភាពទីអ្នកលក់ក៏បានណែនាំអាវយឺតពណ៌ខៀវមួយទៅដល់គាត់អញ្ចឹងរូបភាពទីនេះ គាត់ក៏បានយកអាវយឺតពណ៌ខៀវដែលនៅជាប់ស្មាអាវនោះមក អញ្ចឹងគាត់បានយកអាវនោះមកពិនិត្យយ៉ាងយូរមុននឹងគាត់ ដោយគាត់ពិនិត្យនៅលើស្មាអាវនោះដោយយើងឃើញនៅក្នុងរូបភាពនេះ គាត់ហាក់ដូចជាពេញចិត្តនឹងអាវយឺតមួយនោះផងដែរ ដោយគាត់មានទឹកមុខញញឹម ហើយគាត់ចាប់កាន់អាវយឺតនោះដោយដៃទាំងពីររបស់គាត់អញ្ចឹងគាត់កំពុងតែត្រួតពិនិត្យអាវរបស់គាត់នោះ ឬក៏អាវយឺតដែលអ្នកលក់ឲ្យគាត់នោះ ថាតើវាស្អាតដែរទេ អញ្ចឹងគាត់ពិនិត្យតាំងពីថ្នេរនិងតាំងពីសាច់ក្រណាត់ជាដើម ដោយគាត់ពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះថាពេលខ្លះអាវ ប្រសិនបើយើងអត់ពិនិត្យទេ វាអាចនឹងធ្វើឲ្យយើងខុស ព្រោះពេលខ្លះថ្នេររបស់វាគឺអត់ជាប់ល្អទេអញ្ចឹងថ្នេរអត់ជាប់ល្អ អញ្ចឹងវាអាចធ្វើឲ្យឆាប់រហែក ឬក៏សាច់ក្រណាត់អត់ល្អ ពាក់ទៅយើងអត់ស្រួលខ្លួននោះទេ ដូច្នេះមុននឹងសម្រេចចិត្តទិញអាវ យើងត្រូវពិនិត្យឲ្យបានហ្មត់ចត់ ព្រោះថាប្រសិនបើយើងទិញខុសគឺវាពាក់អត់ស្រួល ហើយវាឆាប់រហែកទៀតផងអញ្ចឹងជាក់ស្ដែងរូបភាពទីនេះ បុរសម្នាក់នោះ គាត់បានយកអាវនោះមកពិនិត្យយ៉ាងយកចិត្តទុកដាក់មុននឹងគាត់

Post Office (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់បោះត្រាតែមសំបុត្រហើយ គាត់ក៏បានផ្ញើសំបុត្រនោះទៅដល់អ្នកលក់ ទៅឲ្យទៅបុគ្គលិកដែលបម្រើការងារនៅក្នុងការិយាល័យប្រៃសណីយ៍ ហើយបន្ទាប់មកទៀតសៀវភៅរបស់គាត់ មុននឹងគាត់អាចផ្ញើចេញ គាត់ត្រូវខ្ចប់វាជាមុនសិន ដូច្នេះគាត់ក៏បានដើរមករកបុគ្គលិកដែលនៅក្នុងការិយាល័យប្រៃសណីយ៍មួយទៀត ដើម្បីស្វែងរកកញ្ចប់ អញ្ចឹងយើងមានក្រដាសកេស ឬក៏ក្រដាសឡាំងមួយ ដែលយើងឃើញបុរសម្នាក់នោះ គាត់ក៏បានមកទិញក្រដាសឡាំងមួយ ដើម្បីខ្ចប់សៀវភៅរបស់គាត់ ដោយយើងឃើញអ្នកលក់ គឺគាត់ពាក់អាវពណ៌ប្រផេះដៃខ្លី ហើយគាត់រាងចំណាស់បន្តិច សក់របស់គាត់គឺសិតរាប បានន័យថាគាត់សិតវែកភ្លីរាប ហើយគាត់មានវ័យប្រហែលជា ៣៥ ឆ្នាំ ដែលបុរសម្នាក់នោះ គាត់កំពុងតែយកឡាំងក្រដាសមួយ ឬក៏សំបកឡាំង ឬក៏ក្រដាសការតុង ដើម្បីយកមកឲ្យក្មេងប្រុសម្នាក់នោះខ្ចប់សៀវភៅរបស់គាត់ ក៏ប៉ុន្តែក្រដាសឡាំងនេះ គឺគេមិនមែនឲ្យដោយឥតគិតថ្លៃទេ អញ្ចឹងក្រដាសឡាំង គេអត់ឲ្យដោយគេឥតគិតថ្លៃទេ ដោយគេលក់ អញ្ចឹងប្រសិនបើយើងអត់ចង់ចំណាយលុយច្រើន ដើម្បីទិញក្រដាសឡាំងនៅការិយាល័យប្រៃសណីយ៍ទេ យើងអាចខ្ចប់សៀវភៅរបស់យើង ឬក៏អាចខ្ចប់អីវ៉ាន់របស់យើងមកពីផ្ទះឲ្យហើយ អញ្ចឹងយើង នៅពេលមកដល់ យើងគ្រាន់តែដាក់ផ្ញើជាការស្រេចក៏ប៉ុន្តែដោយសារតែក្មេងប្រុសម្នាក់នេះ គាត់អត់បានខ្ចប់សៀវភៅរបស់គាត់មកពីផ្ទះទេ ដូច្នេះប្រសិនបើគាត់ចង់ផ្ញើគឺគេត្រូវខ្ចប់អីវ៉ាន់របស់គាត់ ឬក៏សៀវភៅរបស់គាត់ជាមុនសិន ទើបគាត់អាចផ្ញើទៅបាន ព្រោះប្រសិនបើគាត់អត់ខ្ចប់ទេ អីវ៉ាន់គាត់ច្រើន នៅពេលដែលអីវ៉ាន់គាត់ច្រើនបែបនេះ គឺវាអាចនឹងរញ៉េរញ៉ៃ ដូច្នេះគេត្រូវខ្ចប់ឲ្យមានសណ្ដាប់ធ្នាប់ ព្រោះពេលខ្លះ ប្រសិនបើយើងអត់ខ្ចប់ អីវ៉ាន់របស់យើងអាចនឹងខ្ទេច ដូចជាអាចនឹងរហែក ឬក៏អាចនឹងខូច ដោយសារតែមានរបស់ច្រើនដែលគេត្រូវផ្ញើ ដូច្នេះគឺគេដាក់គរលើគ្នា អញ្ចឹងរបស់ អីវ៉ាន់របស់យើងអាចនឹងខូច ដូច្នេះក្មេងប្រុសម្នាក់នេះនៅក្នុងរូបភាពទីគាត់ក៏បានមកទិញឡាំងក្រដាសមួយ សំបកឡាំងក្រដាសមួយពីបុគ្គលិក ដែលនៅក្នុងការិយាល័យប្រៃសណីយ៍ ដើម្បីខ្ចប់សៀវភៅរបស់គាត់