Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
លំហាត់ | lumhat | 1. exercise, drill 2. homework |
6/6 |
Link to overview page
Link to dictionary
Issuing a command — Dialogue 1
កូន៖ ហើយៗម៉ាក់។
ម្ដាយ៖ អីចឹង ទៅលាងចានចេញតិចទៅ ហើយចាំទៅធ្វើលំហាត់។ លាងចានហើយ បិទភ្លើងផងណា។
កូន៖ ចា៎ស ម៉ាក់។
Saying “I don’t understand” — Dialogue 2
កញ្ញា៖ អឹម... ខ្ញុំដូចអត់យល់ដែរ។ ត្រង់នេះម៉េចក៏សុខៗទៅជាអញ្ចេះវិញ?
សុភា៖ ហ្នឹងហើយ ខ្ញុំអត់យល់ត្រង់ហ្នឹងដែរ។
Saying “I don’t know” — Dialogue 2
សុខា៖ ធារី! សួរមួយមើល។ ចេះធ្វើលំហាត់នេះ / ស្រាយចំណោទនេះអត់? ខ្ញុំគិតយូរហើយ នៅតែមិនចេញ។
ធារី៖ ណា? មើល ខ្ញុំមើលតិចមើល។ ... អឹម ... ខ្ញុំគិតអត់ចេញដែរហ្នឹង។ អត់ដឹងថាត្រូវស្រាយយ៉ាងម៉េចទេនៀក។
Asking and saying whether something is correct — Dialogue 1
ប្អូនស្រី៖ បង! បងជួយមើលលំហាត់នេះខ្ញុំធ្វើត្រូវអត់?
បងស្រី៖ ម៉េចក៏ពីរបូកពីរស្មើប្រាំវិញ? ខុសហើយ។ ឥឡូវអូនឯងសាកលើកម្រាមដៃពីរឡើងមើល ហើយថែមម្រាមពីរទៀត។ រាប់មើល ទៅជាម៉ាន?
ប្អូនស្រី៖ មួយ ពីរ បី បួន។
បងស្រី៖ ហ្នឹងហើយ។ ហើយអូនឯងគិតម៉េចឃើញប្រាំ?
ប្អូនស្រី៖ ខ្ញុំច្រឡំ។
Expressing joy at someone’s success — Dialogue 1
រូបភាពទី ១
វុទ្ធី៖ ម៉ាក់! ខ្ញុំប្រឡងគណិតបានពិន្ទុ ១០០។ មានតែខ្ញុំទេបាន ១០០!
ម៉ាក់វុទ្ធី៖ អូ! ពូកែមែនទែនកូនម៉ាក់។ ឃើញកូនឯងរៀនដល់យប់ៗណាស់ ប្រយ័ត្នឈឺណា។
វុទ្ធី៖ អត់អីទេម៉ាក់។ ខ្ញុំចូលចិត្តធ្វើលំហាត់គណិតណាស់។
ម៉ាក់វុទ្ធី៖ មកញ៉ាំបាយមកកូន។ ហត់ហើយ។
Saying “I don’t understand” — Additional dialogue
ធារី៖ មើល! អូ បើមានសញ្ញាបូក ហើយសញ្ញាគុណអីចឹង យើងត្រូវធ្វើវិធីគុណមុន។
កញ្ញា៖ អត់យល់!
ធារី៖ មានន័យថា យើងត្រូវយក 2 គុណនឹង 3 មុន។ អីចឹងវាមិនស្មើនឹង 6? រួចហើយ បានយកទៅបូកនឹង 2 តាមក្រោយ។ អីចឹង 6 បូកនឹង 2 វាមិនស្មើនឹង 8?
កញ្ញា៖ អូ អីចឹងទេ! យល់ហើយ!