KhmerPronunciationEnglish/Notes#occ
ហិត hǝt to smell, sniff, inhale 1/1

Link to overview page
Link to dictionary

Noodle Soup (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ រូបភាពទី ១១ គឺបន្ទាប់ពីពួកគេអង្គុយរង់ចាំបានបន្តិច ដោយពួកគេចាក់ទឹកក្រូចដើម្បីញ៉ាំហើយ មួយសន្ទុះក្រោយមក អ្នកលក់ក៏បានត្រលប់មកតុរបស់ពួកគេទាំងពីរនាក់វិញអញ្ចឹងម្ដងនេះគឺអ្នកលក់មកទាំង ដៃទាំង គាត់ទាំងសងខាងគឺកាន់មីចំនួនពីរចាន ឬក៏គុយទាវចំនួនពីរចានដោយនៅក្នុងរូបភាពនេះយើងឃើញ អ្នកលក់គាត់បានកាន់ចានមីទឹកស៊ុបនៅក្នុងដៃឆ្វេងរបស់គាត់ ហើយចានមីគោកនៅក្នុងដៃស្ដាំរបស់គាត់អញ្ចឹងចានមីទាំងពីរគឺក្ដៅ គឺកំពុងតែក្ដៅ បានន័យថាយើងឃើញមានផ្សែងហុយចេញពីចាន អញ្ចឹងក្ដៅផង និងមានក្លិនឈ្ងុយផង ព្រោះជាទូទៅ មីទឹកស៊ុប ឬក៏គុយទាវទឹកស៊ុប គឺតែងតែមានក្លិនទឹកស៊ុបឈ្ងុយ ដែលហិតទៅគឺគួរឲ្យចង់ញ៉ាំមែនទែន ហើយចាន ដោយសារតែក្ដៅផង ដូច្នេះរសជាតិវាគឺកាន់តែឆ្ងាញ់តែម្ដងអញ្ចឹងនៅក្នុងរូបភាពទី ១១ នេះ គឺអ្នកលក់គាត់បានធ្វើមី ឬក៏ធ្វើគុយទាវទឹកស៊ុបឆ្អិនហើយ ដូច្នេះគាត់ក៏បានដួសដាក់ចាន ដើម្បីយកមកឲ្យអតិថិជនរបស់គាត់ ដែលជាក្មេងប្រុសទាំងពីរនាក់នោះ ដើម្បីញ៉ាំតែម្ដង