KhmerPronunciationEnglish/Notes#occ
ដើមដៃ daəm day 1. forearm
2. upper arm (from elbow to shoulder)
2/2

Link to overview page
Link to dictionary

Laundry (Sakanan) — 14


បន្ទាប់មករូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា បន្ទាប់ពីគាត់រង់ចាំរយៈពេលយូរមកហើយ ខោអាវគាត់ក៏ចាប់ផ្ដើមស្ងួត អញ្ចឹងគាត់ក៏បានទៅសាខោអាវយកមកវិញ អញ្ចឹងយើងឃើញរូបភាពនេះ គឺគាត់ដើរទៅរកស្នួខោអាវរបស់គាត់វិញ ដោយយើងឃើញថា ស្នួខោអាវរបស់គាត់គឺក្ដៅ ដោយយើងឃើញក្នុងរូបភាពនេះគឺមានផ្សែង គឺគេធ្វើដូចជាផ្សែង បាទ ហុយចេញពីស្នួហាលខោអាវ ប៉ុន្តែវាមិនមែនជាផ្សែងនោះទេ គឺរូបភាពនេះគឺជារលកកម្ដៅ អញ្ចឹងយើងហៅថារលកកម្ដៅ ដែលចេញពីដែក អញ្ចឹងដែក នៅពេលដែលដាក់ហាលថ្ងៃ គឺវាក្ដៅ ដូច្នេះវានឹងមានរលកកម្ដៅ ដើម្បីភាយចេញមកខាងក្រៅ អញ្ចឹងខោអាវដែលយើងហាលថ្ងៃគឺឆាប់ស្ងួត ដូច្នេះគាត់ក៏ទៅសាខោអាវរបស់គាត់ដែលហាលរួចហើយ ហើយប្រមូលយកមកទុកវិញ នៅក្នុងរូបភាពនេះយើងឃើញថា យើងឃើញដៃរបស់គាត់មួយចំហៀង ឬក៏មួយខាង ដៃរបស់គាត់ម្ខាងកំពុងតែកងខោអាវ បាទ អញ្ចឹងយើងយកខោអាវមកដាក់លើដើមដៃរបស់យើង ហើយដាក់ភ្ជាប់ទៅនឹងខ្លួន ដោយដាក់ខោអាវនៅលើដៃ ដូច្នេះយើងហៅថាកង អញ្ចឹងគាត់កំពុងតែកងខោអាវរបស់គាត់ ហើយដៃម្ខាងទៀតកំពុងតែប្រមូលខោអាវយកពីស្នួហាលអាវ ដើម្បីយកទៅទុក

Boats (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីទូកមកដល់ហើយ បន្ទាប់ពីទូកមកដល់ យើងឃើញអ្នកដំណើរទាំងអស់ ដែលនៅខាងលើកំពង់ផែ គឺគាត់អត់ទាន់ចុះចូលទូកទេ ព្រោះថាមនុស្សនៅក្នុងទូកគឺច្រើន ដូច្នេះនៅពេលដែលទូកមកដល់ គឺគេអ្នកនៅខាងលើរង់ចាំឲ្យអ្នកនៅក្នុងទូក គាត់ចេញពីទូកឲ្យអស់សិន ព្រោះប្រសិនបើគាត់បញ្ជ្រៀតគ្នាចូល ឬក៏ដណ្ដើមគ្នាចូល គឺអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បាន ដោយសារការប៉ះទង្គិចគ្នាអាចធ្វើឲ្យយើងដួល ឬក៏អាចធ្វើឲ្យយើងធ្លាក់ទៅក្នុងទឹក នាំឲ្យមានគ្រោះថ្នាក់បាន ដូច្នេះគឺយើងអត់ត្រូវបញ្ជ្រៀតគ្នា ឬក៏អត់ត្រូវបង្ខំពេកទេ គឺយើងត្រូវចុះតាមសម្រួលម្ដងម្នាក់ដោយជាក់ស្ដែងនៅក្នុងរូបភាពទីនេះ យើងឃើញមានមនុស្សប្រុសស្រីជាច្រើន គាត់កំពុងតែចេញពីទូក ដោយយើងឃើញនៅខាងមុខគេ គឺមានបុរសម្នាក់និងនារីម្នាក់ ដែលពាក់អាវពណ៌ទឹកក្រូច ដែលបុរសម្នាក់នោះ គាត់កំពុងតែដើរចេញពីទូក ហើយនារីម្នាក់នោះ គាត់កាន់កាបូបរបស់គាត់ ដោយដៃខាងស្ដាំរបស់គាត់ ដោយដៃខាងឆ្វេងរបស់គាត់ គាត់កាន់យួរកាបូប គឺដៃកាបូបរបស់គាត់ដាក់ចូលទៅក្នុងដើមដៃខាងឆ្វេង ហើយគាត់យួរទៅដើម្បីចេញពីទូក ចំណែកឯបន្ទាប់មកគឺឃើញ យើងឃើញមានបុរសពាក់អាវពណ៌បៃតង នារីពាក់អាវពណ៌ នារី បុរសដែលពាក់អាវពណ៌ស្វាយដៃវែង និងមនុស្សពីរនាក់ផ្សេងទៀតកំពុងតែចេញពីទូក ហើយដើរសំដៅទៅរកគោលដៅរបស់គេដែលចង់ទៅ អញ្ចឹងពួកគេគឺជាអ្នកដំណើរដែលនៅលើទូក ឬក៏មកពីគោលដៅផ្សេង ដូច្នេះពួកគេមកដល់គោលដៅមួយនេះ គឺពួកគេត្រូវចុះ ហើយទៅកន្លែងដែលពួកគេចង់ទៅ ចំណែកឯអ្នកដំណើរផ្សេងទៀត ដែលមិនទាន់ឡើងលើទូក ពួកគាត់អត់ទាន់ឡើងទេ ជាក់ស្ដែងគឺបុរសដែលពាក់អាវពណ៌ស្វាយដៃខ្លី ដែលកាន់ផែនទី និងនារីម្នាក់ដែលពាក់អាវពណ៌បៃតង សំពត់ពណ៌លឿង ដែលយួរកាបូប គឺគាត់អត់ទាន់ឡើងលើទូកទេ គឺគាត់រង់ចាំមើលតើអ្នកដំណើរចេញពីលើទូកអស់ឬនៅ អញ្ចឹងប្រសិនបើអត់ទាន់អស់ទេ គាត់ក៏អត់ទាន់ឡើងដែរ ដោយសារតែខ្លាចប៉ះទង្គិចគ្នា ធ្វើឲ្យមានគ្រោះថ្នាក់ អញ្ចឹងគាត់ចាំ រង់ចាំទាល់តែអ្នកដំណើរដែលនៅលើទូក គាត់ចេញអស់ បានន័យថាអ្នកណាមកដល់គោលដៅគាត់ចេញអស់ហើយ ហើយលែងមានអ្នកចេញពីទូកហើយ ទើបពួកគាត់ដើរចូល