KhmerPronunciationEnglish/Notes#occ
ថ្វាយបង្គំ tvaay bɑŋkum to greet respectfully 2/2

Link to overview page
Link to dictionary

Khmer New Year (Sakanan) — 03


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បុរសម្នាក់នោះជាមួយនឹងប្រពន្ធគាត់ ក៏ដូចជាកូនស្រីរបស់គាត់ បានចូលមកដល់ក្នុងព្រះវិហាររួចហើយ បាទ ចូលដល់ក្នុងព្រះវិហារ បន្ទាប់មកយើងឃើញថាពួកគេទាំងអស់គ្នាបានលុតជង្គង់ចុះ ហើយគាត់ដាក់ស្លាដក់ បាទ ដែលគាត់កាន់អម្បាញ់មិញ គាត់ដាក់ស្លាដក់ចុះនៅខាងមុខគាត់ ហើយគាត់លុតជង្គង់ ថ្វាយបង្គំ គាត់លើកដៃទាំងពីរឡើង លើកដៃទាំងពីរឡើងដើម្បីសំពះ បាទ សំពះ គាត់ដាក់ដៃរបស់គាត់ ត្រឹមច្រមុះរបស់គាត់ អញ្ចឹងគាត់ដាក់ដៃត្រឹមច្រមុះ ហើយលើកដៃសំពះឡើង ដើម្បីថ្វាយបង្គំព្រះសង្ឃ ដែលនៅខាងមុខយើងឃើញនៅក្នុងរូបភាពនេះ គឺមានព្រះសង្ឃមួយកំពុងតែអង្គុយពែនភ្នែននៅខាងមុខបុរសម្នាក់នោះ បាទ ដែលព្រះសង្ឃគឺអង្គុយនៅទីតាំងដែលខ្ពស់ជាងបុរសម្នាក់នោះ អញ្ចឹងព្រះសង្ឃ គឺជាបុគ្គលដែលគេត្រូវគោរព ដូច្នេះព្រះសង្ឃត្រូវអង្គុយខ្ពស់ជាងមនុស្សធម្មតាបាទ ព្រះសង្ឃ គឺគាត់ពុំមានស្លៀកពាក់ដូចយើងធម្មតា ប្រជាជនធម្មតានោះទេ គឺព្រះសង្ឃគាត់គ្រងស្បង់ចីពរ បាទ គាត់គ្រងស្បង់ចីពរពណ៌លឿង ហើយព្រះសង្ឃត្រូវកោរសក់ គាត់មិនមានសក់នោះទេ ព្រោះជាវិន័យរបស់ព្រះសង្ឃ គឺត្រូវតែកោរសក់ចេញឲ្យអស់

Alms Round (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញថា បន្ទាប់ពីព្រះសង្ឃនិមន្តដើរបិណ្ឌបាតតាមភូមិ ឬក៏តាមផ្ទះនីមួយៗរួចរាល់មក បន្តិចក្រោយមកព្រះសង្ឃនោះក៏បានមកដល់ផ្ទះរបស់ស្ត្រីចំណាស់ម្នាក់នោះអញ្ចឹងយើងឃើញនៅក្នុងរូបភាពទីនេះគឺស្ត្រីចំណាស់ ព្រះសង្ឃក៏បាននិមន្តមកដល់ផ្ទះរបស់ស្ត្រីចំណាស់នោះ បន្ទាប់មកព្រះសង្ឃក៏បានឈប់ ហើយរង់ចាំឲ្យស្ត្រីម្នាក់នោះគាត់ដាក់បាត្រអញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ គឺព្រះសង្ឃគាត់ឈប់ ហើយក្មេងប្រុសដែលជាកូនសិស្សលោក គឺឈរនៅពីក្រោយព្រះសង្ឃ ចំណែកឯស្ត្រីចំណាស់និងចៅស្រីរបស់គាត់កំពុងតែលុតជង្គង់នៅលើកម្រាលមួយ អញ្ចឹងយើងឃើញស្ត្រីចំណាស់ដែលជាយាយគាត់លុតជង្គង់នៅលើកម្រាលមួយ រីឯចៅស្រីរបស់គាត់លុតជង្គង់នៅលើកម្រាលមួយ ដែលកម្រាលរបស់ពួកគេគឺពណ៌លឿង អញ្ចឹងពួកគាត់ទាំងពីរគឺកំពុងតែអង្គុយលុតជង្គង់ ដែល ក្នុងដៃរបស់ពួកគាត់ទាំងពីរ គឺកាន់ថង់បាយម្នាក់មួយកញ្ចប់អញ្ចឹងពួកគេកំពុងតែអង្គុយលុតជង្គង់ចំពោះមុខព្រះសង្ឃ ដោយការគោរពអញ្ចឹងយើង ជាទូទៅយើងគោរពព្រះសង្ឃដោយការលុតជង្គង់ និងការថ្វាយបង្គំ ដូច្នេះហើយស្ត្រីចំណាស់និងចៅស្រីរបស់គាត់ត្រូវតែអង្គុយលុតជង្គង់ ម្យ៉ាងវិញទៀតពួកគេទាំងពីរនាក់ត្រូវតែដោះស្បែកជើងផងដែរអញ្ចឹងនៅក្នុងការដាក់ចង្ហាន់ព្រះសង្ឃ ឬក៏ដាក់បាត្រព្រះសង្ឃ យើងត្រូវតែដោះស្បែកជើង ព្រោះថាប្រសិនបើយើងពាក់ស្បែកជើង អាចធ្វើឲ្យយើងបាបបាន អញ្ចឹងព្រះសង្ឃគឺដើរដោះស្បែកជើង ដូច្នេះយើងត្រូវតែដើរដោះស្បែកជើង ហើយយើងអត់ត្រូវអង្គុយខ្ពស់ជាងព្រះសង្ឃនោះទេ ព្រោះព្រះសង្ឃតំណាងឲ្យព្រះពុទ្ធ អញ្ចឹងយើង យើងអត់អាចអង្គុយខ្ពស់ជាងព្រះសង្ឃទេ ដូច្នេះយើងឃើញនៅក្នុងរូបភាពទីនេះ គឺស្ត្រីចំណាស់ម្នាក់នោះនិងចៅស្រីរបស់គាត់ គឺកំពុងតែអង្គុយលុតជង្គង់នៅខាងមុខព្រះសង្ឃ