KhmerPronunciationEnglish/Notes#occ
បញ្ច្រាស bɑɲcraah 1. to be against, upside down
2. to run counter to, reverse a process
3. to bristle
4. backwards (e.g., as something put in backwards), in the opposite direction, upside down
2/1

Link to overview page
Link to dictionary

Motorcycle Taxi (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញថា បន្ទាប់ពីបានទទួលលុយ និងប្រគល់លុយឲ្យគ្នារួចរាល់អស់ហើយ អញ្ចឹងបុរសដែលជាម្ចាស់ម៉ូតូ គាត់បានបត់ម៉ូតូរបស់គាត់ត្រលប់ក្រោយ អញ្ចឹងគាត់បានបត់ម៉ូតូត្រលប់ក្រោយ ដើម្បីទៅរកទីតាំង ឬក៏គោលដៅរបស់គាត់វិញ ដោយយើងឃើញអម្បាញ់មិញ គឺគាត់ចតនៅខាងឆ្វេង ឬក៏គាត់ចតនៅ គាត់ឈប់នៅចិញ្ចើមថ្នល់ម្ខាង អញ្ចឹងប្រសិនបើគាត់ត្រលប់ក្រោយនៅកន្លែងដដែល គឺបានន័យថាគាត់ជិះបញ្ច្រាសផ្លូវ អញ្ចឹងអត់ត្រឹមត្រូវនោះទេ ដូច្នេះគាត់ត្រូវតែជិះឆ្លងផ្លូវ ដើម្បីមកចិញ្ចើមថ្នល់ម្ខាងទៀត ដើម្បីទៅជិះត្រលប់ក្រោយដោយសារតែជាទូទៅប្រទេសនីមួយៗ ការធ្វើចរាចរណ៍ តែងតែប្រកាន់ឆ្វេង ឬក៏ប្រកាន់ស្ដាំ ដែលជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជា គឺជាជិះប្រកាន់ស្ដាំ អញ្ចឹងយើងអត់អាចជិះខាងឆ្វេងដៃបាននោះទេ ប្រសិនបើយើងជិះខាងឆ្វេងដៃ គឺខុសនឹងច្បាប់ចរាចរណ៍ ម្យ៉ាងវិញទៀត ប្រសិនបើយើងជិះឆ្វេងដៃវាអាចមានគ្រោះថ្នាក់ ដោយសារតែយើងជិះបញ្ច្រាសផ្លូវ អញ្ចឹងយើងត្រូវជិះខាងស្ដាំដៃជានិច្ចនៅក្នុងប្រទេសកម្ពុជាចំណែកនៅក្នុងរូបភាពនេះ ប្រហែលជានៅប្រទេសថៃ ព្រោះថាប្រទេសថៃគឺជាប្រទេសដែលប្រកាន់ឆ្វេង អញ្ចឹងនៅពេលដែលធ្វើចរាចរណ៍ គឺគេជិះបើកបរនៅខាងឆ្វេងដៃដែលជាក់ស្ដែងយើងឃើញរូបភាពទី ១៥ នេះ គឺបុរសដែលជាម្ចាស់ម៉ូតូនោះ គាត់បានជិះមកខាងឆ្វេងដៃ គាត់បានបើកម៉ូតូរបស់គាត់ បត់មកខាងឆ្វេងដៃដើម្បីជិះត្រលប់ក្រោយទៅវិញចំណែកឯនារីម្នាក់នោះ គាត់ នៅពេលដែលគាត់ឲ្យលុយទៅដល់ម៉ូតូឌុបរួចរាល់ហើយ គាត់បានមើលនាឡិការបស់គាត់ម្ដងទៀត ដោយគាត់ដើរបណ្ដើរ និងមើលនាឡិកាបណ្ដើរ ហើយលើកនេះ គឺគាត់មានទឹកមុខញញឹម ដោយគាត់មានទឹកមុខញញឹម ដោយគាត់គិតថា គាត់មកទាន់ម៉ោង ឬក៏គាត់ទាន់ម៉ោងណាត់ដោយយើងឃើញដៃរបស់គាត់កំពុងតែលើកឡើង ដៃឆ្វេងរបស់គាត់លើកឡើងដើម្បីមើលនាឡិកា ហើយដៃស្ដាំរបស់គាត់គឺទប់កាបូបធំរបស់គាត់ដែលស្ពាយនៅនឹងស្មាអញ្ចឹងគាត់មើលនាឡិកាបណ្ដើរ គាត់ញញឹមបណ្ដើរ ដោយសារតែគាត់អត់យឺតម៉ោងនោះទេ