KhmerPronunciationEnglish/Notes#occ
ប្រសិន prɑsən if, in case of 2/2

Link to overview page
Link to dictionary

Motorcycle Taxi (Sakanan) — 01


ដែលឥឡូវនេះ យើងមកមើលរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានស្ត្រីម្នាក់ ឬក៏នារីម្នាក់ ដែលមើលទៅវ័យគាត់ប្រហែលជាម្ភៃប្រាំឆ្នាំ ដែលស្ត្រីម្នាក់នោះ គាត់ពាក់ឯកសណ្ឋានជាអ្នកធ្វើការ ដោយយើងឃើញគាត់ពាក់អាវដៃវែងពណ៌ខៀវ ហើយស្លៀកសំពត់ត្រឹមជង្គង់ ហើយពណ៌រៀងប្រផេះបន្តិចអញ្ចឹងស្ត្រីម្នាក់នោះគាត់មានសក់ត្រឹមស្មា ដែលគាត់កាត់សក់ត្រឹមស្មា ហើយនៅដៃខាងស្ដាំរបស់គាត់ យើងឃើញគាត់មានយួរកាបូបមួយពណ៌ អញ្ចឹងគាត់មានយួរកាបូបធំមួយពណ៌ ដែលគាត់ដាក់នៅលើស្មា យើងឃើញគាត់ដាក់នៅលើស្មា ក៏ប៉ុន្តែដៃស្ដាំរបស់គាត់ គឺកាន់កាបូបគាត់យ៉ាងជាប់ គឺគាត់កាន់កាបូបគាត់យ៉ាងជាប់ ដោយគាត់ខ្លាចកាបូបគាត់ជ្រុះពីស្មារបស់គាត់ព្រោះថាប្រសិនបើ បើទោះជាគាត់ស្ពាយកាបូបនោះនៅនឹងស្មាក៏ដោយ ក៏វាអាចនឹងរអិលធ្លាក់ដែរ ប្រសិនវាអត់ បើយើងអត់កាន់វានោះទេ ព្រោះថានៅពេលដែលយើងដើរ កាបូបនឹងយោល អញ្ចឹងប្រសិនបើយើងអត់ទប់ ឬក៏អត់កាន់វាទេ កាបូបអាចធ្លាក់ពីស្មារបស់យើងបាន ចំណែកឯដៃឆ្វេងរបស់នារីម្នាក់នោះ គឺគាត់ពាក់នាឡិកាដៃ អញ្ចឹងនាឡិកា គាត់ពាក់នៅនឹងដៃ សម្រាប់មើលម៉ោង ដែលនាឡិកា ជាទូទៅ គឺមាននាឡិកាប្រភេទជាលោតលេខ យើងហៅថា នាឡិកាអូតូម៉ាទិច និងមួយទៀតគឺជានាឡិកាមានទ្រនិច អញ្ចឹងពេលខ្លះយើងអាចពាក់ជានាឡិកាលោតលេខ ឬក៏ពាក់ជានាឡិកាមានទ្រនិចជាដើមអញ្ចឹងនាឡិកា យើងជាទូទៅ យើងពាក់ដៃឆ្វេង ដើម្បីមើលម៉ោងអញ្ចឹងនៅក្នុងរូបភាពនេះ នារីម្នាក់នោះគាត់កំពុងតែមើលម៉ោងនៅលើនាឡិកាដៃរបស់គាត់ ដោយគាត់ប្រហែលជាប្រញាប់យ៉ាងខ្លាំង ដោយយើងឃើញគាត់ធ្វើទឹកមុខប្រញាប់ ហើយមានអារម្មណ៍ថាជិតដល់ម៉ោង ឬក៏គាត់ជិតដល់ម៉ោងណាត់អ្វីមួយ ឬក៏គាត់ណាត់ជួបជាមួយមិត្តភក្តិ ឬក៏ជួបជាមួយនឹង ដៃគូការងាររបស់គាត់ ក៏ប៉ុន្តែដោយសារតែកៀកម៉ោងពេក ដូច្នេះយើងឃើញអាកប្បកិរិយារបស់គាត់ ឬក៏កាយវិការរបស់គាត់មានលក្ខណៈប្រញាប់ ដោយយើងឃើញគាត់ដើរបណ្ដើរ និងមើលនាឡិកាបណ្ដើរ ដោយទឹកមុខប្រញាប់ប្រញាល់យ៉ាងខ្លាំង

Boats (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញថា យើងឃើញមានមនុស្សប្រុសស្រីជាច្រើន កំពុងតែឈរនៅកំពង់ផែ អញ្ចឹងកន្លែងចំណតទូក យើងហៅថាកំពង់ផែ ដែលយើងឃើញនៅក្នុងនោះ មានមនុស្សប្រុសស្រីក្មេងចាស់ជាច្រើន គាត់កំពុងតែឈរនៅក្នុងរោងមួយ ដែលកំពង់ផែ យើងតែងតែឃើញមានគេដាក់ដំបូល អញ្ចឹងដើម្បីឲ្យភ្ញៀវ ឬក៏អ្នកទេសចរណ៍ ឬក៏អ្នកដំណើរ គាត់ឈរជ្រកម្លប់ នៅក្នុងពេលកំពុងតែរង់ចាំទូក អញ្ចឹងប្រសិនបើយើងអត់ដាក់ដំបូលទេ គឺអាចធ្វើឲ្យអ្នកដំណើរក្ដៅ ព្រោះថាទូកពេលខ្លះគឺយូរ គឺយើងរង់ចាំយូរ មុននឹងទូកនោះមកដល់ ដូច្នេះប្រសិនអត់មានដំបូល នៅពេលដែលមេឃក្ដៅ អ្នកដំណើរទាំងអស់នឹងក្ដៅ ឬក៏នៅមេឃភ្លៀង អ្នកដំណើរទាំងអស់នឹងទទឹកភ្លៀង អញ្ចឹងយើងត្រូវធ្វើដំបូល ដើម្បីការពារអ្នកដំណើរកុំឲ្យគាត់ពិបាក អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញមានមនុស្សជាច្រើនកំពុងតែឈរចាំទូក ដោយមាននារីម្នាក់ គាត់ឈរកាន់កាបូប ហើយបុរសម្នាក់ទៀត គាត់កំពុងតែឈរជ្រែងហោប៉ៅ ឬក៏ឈរច្រត់ចង្កេះ ដែលយើងឃើញមាននារីពីរនាក់នៅក្បែរនោះ គាត់កំពុងតែឈរនិយាយគ្នា ហើយមានបុរសម្នាក់ គាត់កំពុងតែកាន់ផែនទីដើម្បីមើល ថាតើគាត់ត្រូវទៅណាខ្លះ គាត់ទៅដល់ណាខ្លះ ទូករបស់គាត់ត្រូវជិះតើទៅដល់ណាខ្លះ អញ្ចឹងជាទូទៅកំពង់ផែគឺយើងតែងតែឃើញមានកង់ឡាន ដែលនៅជាប់នឹងកន្លែងចតទូក ដើម្បីនៅពេលដែលទូកមកដល់ គឺទូកចូលជិតទៅនឹងផែ ដូច្នេះប្រសិនបើយើងអត់ដាក់កង់ឡានទេ ឬក៏អត់ដាក់ជ័រ ឬក៏អត់ដាក់កៅស៊ូនៅទប់ទេ ទូកអាចកកិតនឹងកំពង់ផែដែលធ្វើឲ្យទូកខូច ព្រោះកំពង់ផែរឹង ហើយទូកគឺយើងធ្វើឡើងអំពីដែក ដូច្នេះពេលខ្លះ នៅពេលដែលដែកប៉ះនឹងរបស់រឹង វាអាច[កំប៉ិត] ឬក៏អាចខូច ឬក៏អាចធ្លាយបាន នាំឲ្យមានគ្រោះថ្នាក់ ដូច្នេះដើម្បីកាត់បន្ថយការប៉ះទង្គិចគ្នារវាងទូកនិងកំពង់ផែ គឺយើងឃើញថាគេប្រើប្រាស់កង់ឡាន ឬក៏ជ័រកៅស៊ូ ដើម្បីដាក់ទប់ កុំឲ្យទូកប៉ះផ្ទាល់ទៅនឹងកំពង់ផែ ជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញមានកង់ឡានចំនួនបួន ដែលកង់ឡាននោះគឺពណ៌ខ្មៅ ហើយយើងឃើញគេចងខ្សែកង់ឡានជាប់ទៅនឹងផែរបស់ទូក ដើម្បីកាត់បន្ថយភាពកកិតរវាងកំពង់ផែនិងទូក នៅពេលដែលវាប៉ះគ្នា