KhmerPronunciationEnglish/Notes#occ
របង rɔbɑɑŋ 1. fence, hedge
2. edge
3. belt, perimeter (as a defense perimeter around a strategic point)
5/2

Link to overview page
Link to dictionary

Pickpocket (Sakanan) — 12


ចូលដល់រូបភាពទី ១២ នៅក្នុងរូបភាពទី ១២ បន្ទាប់ពីបុរសម្នាក់នោះគាត់ជិះជណ្ដើរយន្តរួចហើយ គាត់ក៏បានដើរត្រូវតម្រូវដើរចូលស្ថានីយ ក៏ប៉ុន្តែមុននឹងគាត់អាចដើរចូលស្ថានីយរថភ្លើងបាន គឺគាត់ត្រូវតែមានសំបុត្រ អញ្ចឹងគាត់ដើរមកដល់កន្លែងមួយ គឺជាកន្លែងពិនិត្យសំបុត្រ បាទ កន្លែងត្រួតពិនិត្យសំបុត្រ ដូច្នេះគឺយើងឃើញមានថា មានផ្លូវដើរ[ចំនួន]ជាច្រើន ដែលមានរបង ឬក៏របាំងទ្វារ មិនអនុញ្ញាតឲ្យមនុស្សដើរឆ្លងកាត់បានដោយសេរីនោះទេ អញ្ចឹងរបាំងពណ៌ទឹកក្រូច គឺបាំងផ្លូវជិតតែម្ដង អញ្ចឹងបានន័យថា ទាល់តែយើងដាក់សំបុត្រចូល ឬក៏ដាក់កាតចូល ហើយម៉ាស៊ីនស្គាល់ទើបរបាំងនោះបើកទ្វារឲ្យមនុស្សដើរកាត់បាន អញ្ចឹងយើងឃើញថា បុរសម្នាក់នោះ បានមកដើរមកដល់ខាងមុខរបាំងនោះ ហើយរបាំងនោះ ពុំទាន់បានបើកផ្លូវឲ្យបុរសនោះដើរនោះទេ អញ្ចឹងបុរសនោះចាំបាច់ត្រូវតែដាក់សំបុត្រ ឬក៏កាត ចូលទៅក្នុងម៉ាស៊ីន ដើម្បីឲ្យម៉ាស៊ីនបើកផ្លូវឲ្យ

Laundry (Sakanan) — 12


បន្ទាប់មកទៀតនៅក្នុងរូបភាពទី ១២ ចូលមកដល់រូបភាពទី ១២ យើងឃើញថា គាត់បានយកខោអាវដែលគាត់បោករួចនោះ មកហាលនៅលើស្នួទាំងអស់ អញ្ចឹងយើងឃើញស្នួនោះ គឺជាស្នួដែក បាទ ជាស្នួដែក ហើយ[បាន] គាត់បានយកខោអាវរបស់គាត់មកព្យួរពីលើស្នួនោះ ម្ដងមួយរហូតដល់តែអស់ អញ្ចឹងពេលខ្លះគឺនៅទីក្រុង ឬក៏នៅកន្លែងដែលទីប្រជុំជននានា គឺយើងប្រើប្រាស់ស្នួដែកមួយដែលយើងទិញ ដែលស្នួនោះគឺបង្កលក្ខណៈងាយស្រួល ដើម្បីឲ្យយើងហាលខោអាវ ប៉ុន្តែប្រសិនបើយើងមិនមានស្នួដែកទេ នៅក្នុងប្រទេសកម្ពុជាជាទូទៅគឺយើងចងខ្សែ អញ្ចឹងយើងអាចចងខ្សែពីរបងផ្ទះមកដល់សសរផ្ទះ ឬក៏ចងខ្សែពីរបងម្ខាងទៅរបងម្ខាងទៀត បាទ ដើម្បីចងខ្សែហើយដើម្បីហាលខោអាវនៅលើខ្សែនោះ អញ្ចឹងទោះបីជាចងខ្សែ ក៏យើងហៅថាស្នួហាលខោអាវដែរ ដូចគ្នានឹងស្នួហាលខោអាវដែកដែលយើងទិញពីផ្សារផងដែរ អញ្ចឹងជាទូទៅនៅក្នុងប្រទេសកម្ពុជា គឺយើងប្រើប្រាស់ស្នួហាលខោអាវដែលជាខ្សែ ដែលយើងចងទៅលើរបង ច្រើនជាងការហាលខោអាវទៅលើស្នួដែក