KhmerPronunciationEnglish/Notes#occ
កាមេរ៉ា kaameeraa camera 21/3

Link to overview page
Link to dictionary

Phone (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញបុរសដែលមានវ័យប្រហែល ៣០ ឆ្នាំដដែលនោះ គាត់កំពុងតែប្រើប្រាស់កាមេរ៉ារបស់គាត់ថតរូបខ្លួនឯង ប៉ុន្តែលើកនេះ គាត់ប្រើប្រាស់កាមេរ៉ាខាងមុខវិញម្ដង ដោយរូបភាពទីគឺគាត់ប្រើប្រាស់កាមេរ៉ាខាងក្រោយ ដើម្បីថតសត្វឆ្មា ហើយរូបភាពទីគឺគាត់ប្រើប្រាស់កាមេរ៉ាខាងមុខ ដើម្បីថតរូបខ្លួនឯង ដែលយើងហៅថា selfie អញ្ចឹងនៅក្នុងរូបភាពទីនេះ គឺគាត់ពាក់អាវដៃខ្លីពណ៌ផ្កាឈូកដដែល ហើយដៃឆ្វេងរបស់គាត់គឺកាន់ទូរស័ព្ទដោយបែរអេក្រង់ ឬក៏បែរផ្នែកខាងមុខទៅរកមុខរបស់គាត់ អញ្ចឹងគាត់ដៃស្ដាំ គាត់លើកដៃម្រាមដៃពីរឡើង ដើម្បីជាសញ្ញាដើម្បីថតរូប ឬក៏ជាស្តាយរបស់គាត់ដើម្បីថតរូប ហើយគាត់បានបិទភ្នែកស្ដាំមួយចំហៀង ហើយភ្នែកមួយចំហៀងទៀតរបស់គាត់នោះ គាត់សម្លឹងទៅមើលកាមេរ៉ាទូរស័ព្ទ អញ្ចឹងដៃស្ដាំរបស់គាត់កំពុងតែចុចថតរូបខ្លួនគាត់ បានន័យថាគាត់ថតរូបខ្លួនឯងដោយប្រើប្រាស់កាមេរ៉ាខាងមុខ អញ្ចឹងទូរស័ព្ទចល័តបច្ចុប្បន្នគឺមានកាមេរ៉ាសងខាង បានន័យថាមានកាមេរ៉ាខាងមុខផង និងមានកាមេរ៉ាខាងក្រោយផង ដែលកាមេរ៉ាខាងក្រោយយើងអាចថតរូបអ្នកដទៃ ឬក៏ថតរូបទេសភាពផ្សេងចំណែកកាមេរ៉ាខាងមុខយើងអាចថតរូបខ្លួនឯង បានន័យថាយើងថតរូបខ្លួនឯងជាមួយនឹងមិត្តភក្តិ ឬក៏ជាមួយនឹងទីកន្លែងផ្សេងគឺយើងអាចប្រើប្រាស់កាមេរ៉ាខាងមុខបាន ដូច្នេះ នៅក្នុងរូបភាពទីនេះ គឺបុរសម្នាក់នោះ គាត់កំពុងតែយកទូរស័ព្ទ ដើម្បីថតរូបខ្លួនឯង

Phone (Sakanan) — 02


ចូលដល់រូបភាពទីរូបភាពទីគឺជារូបភាពនៃផ្នែកខាងក្រោយនៃទូរស័ព្ទ អញ្ចឹងផ្នែកខាងក្រោយនៃទូរស័ព្ទ គឺយើងអត់មានអ្វីច្រើនទេ អញ្ចឹងបានន័យថា ផ្នែកខាងក្រោយគឺយើងមានសំបកទូរស័ព្ទជាមួយនឹងថ្មទូរស័ព្ទ អញ្ចឹងយើងឃើញនៅក្នុងរូបភាពទីនេះ គឺជាផ្នែកខាងក្រោយនៃទូរស័ព្ទដែលបិទគម្របរួច អញ្ចឹងប្រសិនបើយើងដោះគម្របខាងក្រោយនោះចេញ យើងនឹងឃើញមានថ្មទូរស័ព្ទ និងស៊ីមទូរស័ព្ទ ឬក៏ទូរស័ព្ទខ្លះគឺមានអង្គចងចាំ ឬក៏យើងហៅថា memory អញ្ចឹងទូរស័ព្ទខ្លះមានដូចជា ទូរស័ព្ទ Samsung ឬក៏ទូរស័ព្ទ LG ជាដើម វាមានដាក់អង្គចងចាំបាន ឬក៏ដាក់ memory ក្រៅបាន អញ្ចឹងនៅខាងក្រោយគឺមានស៊ីមទូរស័ព្ទជាមួយនឹងអង្គចងចាំ ប៉ុន្តែទូរស័ព្ទទំនើបខ្លះទៀតគឺអត់មានអង្គចងចាំខាងក្រៅទេ បានន័យថា វាមានអង្គចងចាំនៅក្នុងទូរស័ព្ទតែម្ដង ដូចជា iPhone ជាដើម អញ្ចឹងវាអត់មានដាក់ memory ក្រៅបាននោះទេ ដូច្នេះប្រសិនបើយើងដោះគម្របខាងក្រៅចេញ យើងនឹងឃើញមានថ្មទូរស័ព្ទ ក៏ដូចជាកន្លែងដាក់ស៊ីមជាដើម ហើយផ្នែកខាងក្រោយគឺយើងមានកាមេរ៉ាផងដែរ អញ្ចឹងកាមេរ៉ាផ្នែកខាងក្រោយគឺយើងទុកសម្រាប់ថតរូប ឬក៏ថតវីដេអូផ្សេងដែលយើងចង់បាន អញ្ចឹងយើងប្រើប្រាស់កាមេរ៉ាផ្នែកខាងក្រោយ ចំណែកឯទូរស័ព្ទខ្លះទៀត គឺគាត់មានកាមេរ៉ាខាងមុខផងដែរ អញ្ចឹងប្រសិនបើគាត់ចង់ថតរូបខ្លួនឯង គាត់អាចប្រើកាមេរ៉ាខាងមុខ ហើយប្រសិនបើគាត់ចង់ថតរូបអ្នកដទៃ គាត់អាចប្រើប្រាស់កាមេរ៉ានៅខាងក្រោយ ដូច្នេះរូបភាពទីនេះ គឺយើងនិយាយអំពីផ្នែកខាងក្រោយនៃទូរស័ព្ទ ដែលមានដូចជាកាមេរ៉ា មានថ្មទូរស័ព្ទ មានកន្លែងដាក់ស៊ីម និងមានកន្លែងដាក់អង្គចងចាំ

Phone (Sakanan) — 07


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានបុរសម្នាក់អាយុប្រហែលជា ៣០ ឆ្នាំ ដដែលនោះ ដែលគាត់មានសក់ខ្លី ពាក់អាវដៃខ្លីពណ៌ផ្កាឈូក ស្លៀកខោពណ៌ខ្មៅ អញ្ចឹងបុរសម្នាក់នោះ គាត់កំពុងតែកាន់ទូរស័ព្ទរបស់គាត់ដើម្បីថតសត្វឆ្មា អញ្ចឹងយើងឃើញនៅក្នុងរូបភាពទីនេះ គឺបុរសនោះ គាត់ប្រើប្រាស់ដៃទាំងសងខាងរបស់គាត់ ឬក៏ដៃទាំងពីររបស់គាត់ កំពុងតែកាន់ទូរស័ព្ទរបស់គាត់យ៉ាងជាប់ ហើយគាត់បើកកាមេរ៉ាទូរស័ព្ទ ឬក៏បើកមុខងារម៉ាស៊ីនថតនៅក្នុងទូរស័ព្ទរបស់គាត់ ដើម្បីថតសត្វឆ្មានៅខាងមុខគាត់នោះផងដែរ ដោយយើងឃើញនៅខាងមុខគាត់គឺមានសត្វឆ្មាមួយពណ៌លឿង អញ្ចឹងសត្វឆ្មាគឺជាសត្វពាហនៈ ឬក៏សត្វជើងបួន អញ្ចឹងយើងឃើញសត្វឆ្មាពណ៌លឿងមួយកំពុងតែអង្គុយ អញ្ចឹងសត្វឆ្មាគឺមានត្រចៀកពីរវែងហើយមានពុកមាត់នៅនឹងច្រមុះរបស់វាផងដែរ អញ្ចឹងពុកមាត់របស់វាគឺដុះនៅលើមាត់ក្បែរច្រមុះ ហើយពុកមាត់របស់វាគឺវែងវាមានកន្ទុយមួយវែងនៅខាងក្រោយ ហើយកន្ទុយរបស់វាអាចបក់ទៅឆ្វេងទៅស្ដាំបាន ហើយវាមានជើងបួន អញ្ចឹងឆ្មាគឺវាដើរដោយជើងបួន ដោយវាមានរោមជិតខ្លួនតែម្ដង គឺសត្វឆ្មាគឺមានរោម ដែលរោមរបស់វាគឺរោមជិតខ្លួនជុំវិញខ្លួនរបស់វាតែម្ដង អញ្ចឹងខ្លួនរបស់សត្វឆ្មាគឺពោរពេញដោយរោម ហើយនៅក្នុងរូបភាពទីនេះ សត្វឆ្មាកំពុងតែអង្គុយ ដើម្បីឲ្យបុរសដែលមានវ័យប្រហែល ៣០ ឆ្នាំនោះ គាត់ប្រើប្រាស់ទូរស័ព្ទដៃរបស់គាត់ ដើម្បីបើកកាមេរ៉ាថតរូប យករូបសត្វឆ្មានោះផងដែរ