KhmerPronunciationEnglish/Notes#occ
ក្រៅ krav 1. outside, out
2. foreign
85/55

Link to overview page
Link to dictionary

Offering food or drinks and declining such an offer — Dialogue 3


បុប្ផាធីតា ខ្ញុំទៅក្រៅញ៉ាំអី ចង់ផ្ញើទិញអីអត់?
ធីតាអត់អីអេ៎ បុប្ផាខ្ញុំដូចអត់ចង់ញ៉ាំអីផង
បុប្ផាអូខេ ទៅហើយណាអីចឹង

Offering food or drinks and declining such an offer — Dialogue 2


បុប្ផាបងធារ៉ា មកញ៉ាំចេកចៀនអេ៎បង? ធីតាទើបតែទិញមកពីផ្សារព្រឹកមិញ
ធារ៉ាអូ បុប្ផាញ៉ាំចុះ អត់អីទេបងត្រូវប្រញាប់ទៅក្រៅ
បុប្ផាចា៎ស បង

Asking for help 1 — Cultural note


នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយគឺជាសុភាសិតដែលជនជាតិខ្មែរតែងតែនិយាយ
វាមានន័យថា ពេលនៅផ្ទះ យើងមានគ្រួសារផ្សេងគ្នាមែន តែពេលនៅក្រៅផ្ទះ យើងគួរជួយគ្នាទៅវិញទៅមកឲ្យដូចជាបងប្អូនបង្កើតគ្នាអីចឹងដែរ

Expressing warmth — Dialogue 2


នៅក្នុងបន្ទប់
តារាស្អុះម៉េះ ង៉ៃហ្នឹង? មានបើកម៉ាស៊ីនត្រជាក់អត់ហ្នឹង?
នារីម៉ាស៊ីនត្រជាក់ខូចតាំងពីម្សិលមិញអ៎
តារាស្អុះស្អាប់ដល់ហើយចេញទៅក្រៅយកខ្យល់អាកាសតិចសិន
នារីនៅក្រៅក៏ក្ដៅដែរ តែវាអត់ហប់ដូចនៅក្នុង

Expressing cold — Dialogue 1


នៅក្នុងផ្ទះបើកម៉ាស៊ីនត្រជាក់
ស្រីពេជ្រមរកត រងាមែន?
មរកតអឹម រៀងរងាម៉ោពីអង្គុយក្រោមម៉ាស៊ីនត្រជាក់យូរដំបូងទើបម៉ោពីក្រៅក្ដៅ ចូលមកក្នុងត្រជាក់ស្រួល ដល់យូរទៅរងា
ស្រីពេជ្រសេរេលេខទៅអីចឹង
មរកតដាក់លេខ ២៩ ហើយណា

Forbidding someone to do something — Additional dialogue


បុគ្គលិក ១៖ ចុះអាចនិយាយទូរស័ព្ទក្នុងការិយាល័យបានអត់បង?
ប្រធានអត់បានទេ ព្រោះបន្ទប់យើងតូច អាចរំខានដល់អ្នកដទៃកំពុងធ្វើការចង់និយាយទូរស័ព្ទ ត្រូវទៅក្រៅនិយាយ
បុគ្គលិក ២៖ ពួកខ្ញុំអាចសាកថ្មទូរស័ព្ទនៅកន្លែងធ្វើការបានអត់បង?
ប្រធានអាហ្នឹងបានអត់អីទេ សាកចុះ

Making suggestions in which the speaker is included — Dialogue 3


ជិះម៉ូតូតាមផ្លូវ
ផារីវិចិត្រ ឆ្លៀតចូលផ្សារទិញអីវ៉ាន់តិចអី?
វិចិត្រចង់ចូលឥឡូវហ្នឹង? យប់ហើយហ្នឹងចាំលើកក្រោយទៅអី?
ផារីចូលតិចទៅអី
វិចិត្រអីចឹង ផារីឯងចូលទៅ ខ្ញុំនៅចាំនៅក្រៅខ្ជិលផ្ញើម៉ូតូ
ផារីមិនបាច់អេ៎អីចឹងនាំពិបាកវិចិត្រឯង

Expressing warmth — Dialogue 1


នៅក្រៅ
នារីង៉ៃហ្នឹង ក្ដៅម៉េះ? ក្ដៅអត់ តារា?
តារាខ្ញុំដូចអត់អីផងម្សិលមិញបានក្ដៅខ្លាំង
នារីអត់ពពកសោះម៉ងនៀក! បើកថ្ងៃឡើងភ្លឺចែស
តារាតស់ ចូលហាងកាហ្វេញ៉ាំអីសិន មានម៉ាស៊ីនត្រជាក់ចាំមេឃស្រទុំតិច ចាំដើរទៀត ម៉េចដែរ?
នារីហ្នឹងហើយ តស់បែកញើសជោកហើយនៀក

Consoling someone — Dialogue 2


ប្រឡងធ្លាក់
ម្ដាយម៉េចហើយកូន?
កូនធ្លាក់បាត់ហើយម៉ាក់
ម្ដាយមិនអីទេប្រឡងទៅស្រុកក្រៅ មិនងាយឯណាគេធ្លាក់ម៉ាគំនរចាំប្រឡងលើកក្រោយទៀតទៅ
កូនស្ដាយអា៎ម៉ាក់ខំប្រឡងជាប់ដល់សម្ភាសន៍ហើយ
ម្ដាយស្ដាយចេះតែស្ដាយហើយ តែធ្វើម៉េចបើអីចឹងហើយមិនអីទេ នៅមានឱកាសផ្សេងទៀតដែរតាស

Introducing oneself to others — Additional dialogue


សុខុមអូ បញ្ញាមែន? ម៉ោ ម៉ោនេះបងប្រាប់
បញ្ញាបាទបង
សុខុមនេះតុធ្វើការរបស់បញ្ញាឯងក្រុមយើងត្រូវចេញទៅក្រៅជួបភ្ញៀវច្រើន ហើយត្រូវគិតរកវិធីសាស្ត្រធ្វើម៉េចឲ្យគេស្គាល់ក្រុមហ៊ុនយើងកាន់តែច្រើន
បញ្ញាបាទបង
សុខុមយើងកំពុងធ្វើគម្រោងមួយហើយបងចង់ឲ្យបញ្ញាឯងកាន់តួនាទីមួយ

Expressing cold — Dialogue 2


ដល់រដូវធ្លាក់ខ្យល់
ស្រីពេជ្រអ៊ូយ រងាអា៎!
មរកតធ្លាក់ខ្យល់ហើយងូតទឹកម្ដងៗ រងាសឹងអីហើយ
ស្រីពេជ្រទាល់តែពាក់អាវរងាហើយនៀកខ្ញុំ
មរកតស្រីពេជ្រឯងចាញ់រងាអីចឹង ទៅនៅស្រុកក្រៅម៉េចបាន?
ស្រីពេជ្របើខ្ញុំទៅ ច្បាស់ជាកកនៅហ្នុងបណ្ដោយក្ដៅមិនសូវអីទេ តែរងាវិញពិបាកទ្រាំម៉ង
មរកតខ្ញុំវិញអត់អីបើក្ដៅ បែកញើសស្អុះស្អាប់ធុញថប់ អត់ចូលចិត្តអេ៎

Forbidding someone to do something — Dialogue 2


បម្រាមក្នុងក្រុមហ៊ុន
ប្រធានសម្រាប់បុគ្គលិកថ្មី យើងមានបម្រាមខ្លះដែលត្រូវឲ្យដឹងទីមួយ ហាមមកធ្វើការយឺតលើសពី ១០ នាទីទីពីរ ហាមជក់បារីក្នុងការិយាល័យទីបី ហាមបើកសំឡេងទូរស័ព្ទរោទ៍ឲ្យ ត្រូវដាក់សាយឡិនជានិច្ច
បុគ្គលិកបាទ/ចាស បង
ប្រធានអូ ហើយកុំចេញទៅក្រៅក្រុមហ៊ុនក្នុងពេលម៉ោងធ្វើការដោយមិនមានការអនុញ្ញាតត្រូវប្រាប់បងឲ្យដឹងគ្រប់ពេល

Shopping For A T-Shirt (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការទិញអាវយឺតអញ្ចឹងការទិញអាវយឺត ដោយជាទូទៅ យើងជាទូទៅ យើងតែងតែស្លៀកសម្លៀកបំពាក់ ឬក៏ពាក់ខោអាវផ្សេងនៅពេលដែលយើងចេញដំណើរទៅធ្វើការ ឬក៏នៅផ្ទះ អញ្ចឹងពេលខ្លះខោអាវរបស់យើងចាស់ ខោអាវរបស់យើងចាស់ ឬក៏ចង្អៀត ដូច្នេះយើងត្រូវការអាវថ្មីដើម្បីចេញទៅក្រៅ ឬក៏ដើម្បីពាក់ ដើម្បីឲ្យល្មមនឹងខ្លួនយើង ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការទិញអាវយឺត

Pickpocket (Sakanan) — 07


រូបភាពទីរូបភាពទីគឺយើងឃើញហោប៉ៅរបស់បុរសនោះ ហោប៉ៅក្រោយ បាទ ហោប៉ៅក្រោយរបស់បុរសនោះ មានកាបូបលុយមួយ អញ្ចឹង រូបភាពនេះ គឺគាត់ដាក់កាបូបលុយនៅក្នុងហោប៉ៅក្រោយរបស់គាត់ ប៉ុន្តែកាបូបលុយនោះ ពុំបានចូលជ្រៅទៅក្នុងហោប៉ៅនោះទេ គឺកាបូបលុយរបស់គាត់ គឺលៀនចេញមកក្រៅ បាទ លៀនចេញមកក្រៅបន្តិច ដែលធ្វើឲ្យយើងមើលឃើញកាបូបលុយរបស់គាត់ច្បាស់ណាស់ កាបូបលុយរបស់គាត់គឺមានពណ៌លឿង

Expressing dislikes 2A — Dialogue


ម្លិះធារី កំពុងធ្វើអីហ្នឹង?
ធារីកំពុងលាងចានហត់ដល់ហើយធ្វើម្ហូបហើយ ត្រូវលាងចានទៀត
ម្លិះធ្វើម្ហូបម្ដងៗអីចឹងហើយស្រួលបំផុត មានតែទៅក្រៅញ៉ាំ
ធារីខ្ញុំអត់ចូលចិត្តទៅញ៉ាំក្រៅទេ ព្រោះខ្លាចគេធ្វើគគ្រិចមិនមែនថាមិនចូលចិត្តធ្វើម្ហូបទេ គ្រាន់តែពេលខ្លះចានឆ្នាំងប្រឡាក់ច្រើនពេក
ម្លិះទុកឲ្យខ្ញុំលាងវិញណាទៅសម្រាកទៅ
ធារីអរគុណ ម្លិះអត់អីទេ ជិតរួចហើយឲ្យភ្ញៀវលាងចានម៉េចទេ!

Admonishing someone / saying “Don’t do this!” — Additional dialogue


ការងារសំណង់
ប្រធានកម្មករអេ! ហើយម៉េចអាអូនមួយនេះអត់ពាក់មួកការពារអីចឹង? ធ្វើការជាមួយខ្ញុំ អត់មានប្រហែសអីចឹងអេ៎ការងារហ្នឹងអាចគ្រោះថ្នាក់ដល់ងាប់អា៎កុំមើលងាយ
កម្មករបាទ បង
ប្រធានកម្មករលើកក្រោយ បើមានអ្នកណាចូលការដ្ឋានអត់ពាក់មួក ឬក៏ ធ្វើការនៅក្រៅអត់ពាក់ខ្សែក្រវាត់ ខ្ញុំបញ្ឈប់ការងារហើយណាកុំថាខ្ញុំអាក្រក់ ឬក៏អត់បានប្រាប់មុនឥឡូវប្រាប់ឲ្យហើយបើមានរឿងអី អត់មានចាប់ឯងម៉ោទទួលខុសត្រូវអេ៎ត្រូវចេះប្រយ័ត្នខ្លួនឯង

Indicating disagreement — Additional dialogue


កូនម៉ាក់ ង៉ៃហ្នឹងមិនបាច់ធ្វើម្ហូបអេ៎ណាទៅញ៉ាំអីនៅក្រៅម៉ងម៉ាក់ឯងចង់ញ៉ាំអី?
ម៉ាក់មិនបាច់អេ៎អី? នាំតែអស់លុយ
កូនយូរម្ដងតាសទៅហាងង៉ៃមុនទៅ ម៉េចដែរ?
ម៉ាក់អត់ទេសហាងង៉ៃមុនហ្នឹង អត់សូវឆ្ងាញ់ហើយថ្លៃទៀត
កូនអីចឹង ទៅណាវិញ?
ម៉ាក់ទៅហាងគុយទាវធម្មតាជិតហ្នឹងទៅ
កូនហ៊ើយ ម៉ាក់ឯងនេះយ៉ាប់ម៉ងទៅកន្លែងណារៀងឡូយតិចទៅ
ម៉ាក់ស្រេចតែកូនឯងទេអីចឹងថាអត់ចង់ឲ្យអស់លុយច្រើនអញ្ចេក

Post Office (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការផ្ញើអីវ៉ាន់តាមប្រៃសណីយ៍ អញ្ចឹងជាទូទៅប្រសិនបើយើងចង់ផ្ញើអីវ៉ាន់ ឬក៏ផ្ញើអ្វីមួយទៅឲ្យអ្នកដទៃ ឬក៏ទៅឲ្យអ្នកណាម្នាក់ នៅក្រៅប្រទេស ឬក៏នៅក្នុងស្រុក យើងតែងតែភាគច្រើនយើងផ្ញើតាមប្រៃសណីយ៍ ប៉ុន្តែពេលខ្លះនៅក្នុងកម្ពុជាគឺ ប្រសិនបើយើងផ្ញើនៅក្នុងស្រុក បានន័យថាបើយើងផ្ញើពីភ្នំពេញទៅខេត្តផ្សេងឬក៏ពីខេត្តមួយទៅខេត្តមួយ គឺយើងអត់សូវប្រើប្រៃសណីយ៍ប៉ុន្មានទេ គឺភាគច្រើនយើងប្រើតាមរយៈឡាន អញ្ចឹងយើងផ្ញើតាមឡាន តាមស្ថានីយឡានក្រុងជាដើម ក៏ប៉ុន្តែប្រសិនបើយើងផ្ញើទៅក្រៅប្រទេស អញ្ចឹងយើងផ្ញើតាមប្រៃសណីយ៍ ឬក៏ការិយាល័យប្រៃសណីយ៍ ដើម្បីឲ្យគេផ្ញើទៅក្រៅប្រទេស

Establishing guidelines and deadlines for the completion of actions — Dialogue 2


កណ្ណិកាអាឡូ បង! បងឯងនៅក្រៅនៅឡើយអេ៎បង?
ដាលីនហ្នឹងហើយ បងនៅក្រៅមានការអីអ៎?
កណ្ណិកាខ្ញុំចង់សួរបងតិចស្រង់មតិហ្នឹងខ្ញុំធ្វើហើយៗ បងត្រូវការឲ្យខ្ញុំបកប្រែខ្មែរអត់បង?
ដាលីនមិនបាច់ក៏បានដែរអូនតែឥឡូវអូនឯងមិនសរុបជាចំនួន ត្រូវអេ៎? អូនឯងជួយសរសេរជាភាគរយឲ្យបងផង ហើយបើអូនឯងចេះធ្វើ ជួយធ្វើចេញជាក្រាបឲ្យបងផង បានអេ៎?
កណ្ណិកាក្រាបហ្នឹងខ្ញុំអត់ចេះផងបងបងជួយបង្រៀនខ្ញុំ បានអេ៎? បងម៉ោវិញម៉ោងម៉ាន? ខ្ញុំត្រូវចេញទៅក្រៅម៉ោងថ្ងៃ
ដាលីនចាំបងទៅវិញឲ្យទាន់មុនម៉ោង ៣។

Pickpocket (Sakanan) — 10


ចូលមកដល់រូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីរថភ្លើងមកដល់គោលដៅទីពីរហើយ រថភ្លើងនោះក៏បានឈប់ ហើយរថភ្លើងបានបើកទ្វារ ដោយទ្វាររបស់រថភ្លើងនោះបើកចេញឆ្វេងស្ដាំដូចមុនដែរ ហើយមានអ្នកដំណើរជាច្រើន មានប្រុស មានស្រី ដើរចេញពីក្នុងរថភ្លើងនោះ អញ្ចឹងយើងឃើញថា មានអ្នកដំណើរចេញពីទ្វារទាំងពីរនោះតែម្ដង ដោយយើងឃើញមានបុរសពាក់អាវផ្កាឈូក ដែលមានវ័យ ២៥ ឆ្នាំនោះ ក៏បានចេញពីរថភ្លើងនោះផងដែរ ពេលនេះគាត់ដើរដោយយកដៃទាំងពីរជ្រែងហោប៉ៅ បានន័យថាយកដៃទាំងពីរ លូកទៅក្នុងហោប៉ៅសងខាងរបស់គាត់ ហើយគាត់បានដើរចេញមកក្រៅ ដោយពុំបានចាប់អារម្មណ៍អ្វីទាំងអស់ ដូច្នេះគាត់ពុំទាន់ដឹងថា មានមនុស្សលួចកាបូបរបស់គាត់នោះទេ