Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ណេះ | neh | here (you are)!, here Notes: variant of នេះ |
6/6 |
Link to overview page
Link to dictionary
Asking for help 1 — Dialogue 2
ធារី៖ សៀវភៅណា?
កញ្ញា៖ សៀវភៅតូចពណ៌ខ្មៅនោះ។
ធារី៖ ណេះ!
កញ្ញា៖ អរគុណ!
Offering food or drinks and accepting such an offer — Dialogue 3
ធីតា៖ អូ អរគុណ។ មិនដែលហាត់ប្រាណបែកញើសច្រើនអីចឹងទេ។ ទឹកមួយដបប៉ុន្មាន បុប្ផា?
បុប្ផា៖ មិនអីទេ ញ៉ាំទៅ។ ខ្ញុំប៉ាវ។
Offering food or drinks and accepting such an offer — Additional dialogue
បូរ៉ា៖ រកទៅញ៉ាំអីឥឡូវហ្នឹង។
ធារ៉ា៖ ណេះ យកនំនេះទុកញ៉ាំទៅ។
បូរ៉ា៖ អូ មាននំញ៉ាំផង! ឲ្យខ្លះមកអីចឹង។ ឆ្ងាញ់មាត់បណ្ដោយ។ អរគុណហើយធារ៉ា។
ធារ៉ា៖ អត់អីទេ។
Offering food or drinks and accepting such an offer — Dialogue 2
ធារ៉ា៖ អូ បុប្ផា។ ញ៉ាំចុះ អត់អីទេ។
បុប្ផា៖ ម៉ោពិសាសិនម៉ោបង។ មានច្រើនអា៎។ ខ្ញុំម្នាក់ឯងញ៉ាំអត់អស់ទេ។ ខ្ញុំចាប់ដាក់ចានឲ្យខ្លះណាបង។ យកទៅទុកញ៉ាំនៅអូហ្វីសបងក៏បាន។
ធារ៉ា៖ អរគុណហើយអីចឹង។
បុប្ផា៖ ចា៎ស ណេះបង។
Talking about the taste of food 2 — Additional dialogue
ធីតា៖ គេចង់ឲ្យយើងថែមគ្រឿងខ្លួនឯងហើយមើលទៅ។ ណេះ! គ្រឿង។ ថែមអីខ្លះអត់?
សុភា៖ ថែមអំបិល ថែមស្ករតិចសិន។ ម្ហូបរបស់ធីតាឯង អត់អីអេអ៎?
ធីតា៖ បាយឆាខ្ញុំមែន? មិនបាច់និយាយទេ ដូចញ៉ាំអង្ករអីចឹង។ រឹងកំព្រឹស។
សុភា៖ ហាងហ្នឹង ម៉ោតែម្ដងឈប់ម៉ោម៉ង។
ធីតា៖ មែនហ្នឹង។
Explaining how something works — Additional dialogue
កូន៖ ប្រេងប៉ុណ្ណឹងបានអេ៎ម៉ាក់?
ម៉ាក់៖ ច្រើនជាងហ្នឹងតិច តិចបានហើយ។ ... ហ្នឹងហើយ។ ចាំឲ្យប្រេងក្ដៅតិចសិន ចាំដាក់លតចូល។ ហើយត្រលប់វាចុះឡើងឲ្យសព្វ។ ... ហ្នឹងហើយ ធ្វើអីចឹង។ ... ដៃម្ខាងទៀតទប់ខ្ទះឲ្យនឹង កុំឲ្យវាប៉ាក់ប៉ើក។ ហើយដៃស្ដាំកាន់វែកឲ្យចូលក្នុងតិច កុំកាន់នៅចុងពេក តែអីចឹងវាឆាប់ចុកដៃ ។
កូន៖ ឆាប៉ុណ្ណឹងបាននៅ ម៉ាក់?
ម៉ាក់៖ ហ្នឹងហើយ។ ហើយដាក់គ្រឿងទៅ។ ស្ករ ទឹកស៊ីអ៊ីវ អីហ្នឹង។
កូន៖ ម៉េចអត់ឡើងក្រហមដូចគេអីចឹងម៉ាក់?
ម៉ាក់៖ ម៉ោពីមិនទាន់ដាក់ប្រេងខ្យងហ្នឹងអា៎។ ណេះ ដាក់ស្រោចពីលើហ្នឹងតិចទៅ ហើយត្រលប់វាចុះឡើង ម៉ាសន្ទុះទៅ វាឡើងក្រហមហើយ។ ... ឃើញអត់?
កូន៖ ចា៎ស។