Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ស្ករ | skɑɑ | 1. sugar 2. candy, sweets |
12/7 |
Link to overview page
Link to dictionary
Expressing likes 1 — Dialogue 2
ណារី៖ កញ្ញាឯងដាក់ស្ករក្នុងកាហ្វេច្រើនម៉េះ!
កញ្ញា៖ ខ្ញុំចូលចិត្តផ្អែម។
ណារី៖ អូ ខុសពីខ្ញុំអីចឹង។ ខ្ញុំអត់ចូលចិត្តផ្អែមប៉ុន្មានទេ។
កញ្ញា៖ អីចឹងបានអត់សូវឃើញណារីឯងញ៉ាំបង្អែម។
ណារី៖ ហ្នឹងហើយ ខ្ញុំអត់សូវចូលចិត្តបង្អែមផង។
Talking about the taste of food 2 — Additional dialogue
ធីតា៖ គេចង់ឲ្យយើងថែមគ្រឿងខ្លួនឯងហើយមើលទៅ។ ណេះ! គ្រឿង។ ថែមអីខ្លះអត់?
សុភា៖ ថែមអំបិល ថែមស្ករតិចសិន។ ម្ហូបរបស់ធីតាឯង អត់អីអេអ៎?
ធីតា៖ បាយឆាខ្ញុំមែន? មិនបាច់និយាយទេ ដូចញ៉ាំអង្ករអីចឹង។ រឹងកំព្រឹស។
សុភា៖ ហាងហ្នឹង ម៉ោតែម្ដងឈប់ម៉ោម៉ង។
ធីតា៖ មែនហ្នឹង។
Coffee And Soft Drink (Sakanan) — 10
Explaining how something works — Additional dialogue
កូន៖ ប្រេងប៉ុណ្ណឹងបានអេ៎ម៉ាក់?
ម៉ាក់៖ ច្រើនជាងហ្នឹងតិច តិចបានហើយ។ ... ហ្នឹងហើយ។ ចាំឲ្យប្រេងក្ដៅតិចសិន ចាំដាក់លតចូល។ ហើយត្រលប់វាចុះឡើងឲ្យសព្វ។ ... ហ្នឹងហើយ ធ្វើអីចឹង។ ... ដៃម្ខាងទៀតទប់ខ្ទះឲ្យនឹង កុំឲ្យវាប៉ាក់ប៉ើក។ ហើយដៃស្ដាំកាន់វែកឲ្យចូលក្នុងតិច កុំកាន់នៅចុងពេក តែអីចឹងវាឆាប់ចុកដៃ ។
កូន៖ ឆាប៉ុណ្ណឹងបាននៅ ម៉ាក់?
ម៉ាក់៖ ហ្នឹងហើយ។ ហើយដាក់គ្រឿងទៅ។ ស្ករ ទឹកស៊ីអ៊ីវ អីហ្នឹង។
កូន៖ ម៉េចអត់ឡើងក្រហមដូចគេអីចឹងម៉ាក់?
ម៉ាក់៖ ម៉ោពីមិនទាន់ដាក់ប្រេងខ្យងហ្នឹងអា៎។ ណេះ ដាក់ស្រោចពីលើហ្នឹងតិចទៅ ហើយត្រលប់វាចុះឡើង ម៉ាសន្ទុះទៅ វាឡើងក្រហមហើយ។ ... ឃើញអត់?
កូន៖ ចា៎ស។
Coffee And Soft Drink (Sakanan) — 11
Coffee And Soft Drink (Sakanan) — 09
Fried Rice (Sakanan) — 08