KhmerPronunciationEnglish/Notes#occ
ទៀតសោត tiət saot furthermore, on the other hand 2/2

Link to overview page
Link to dictionary

Cutting One’s Finger (Sakanan) — 17


នៅក្នុងរូបភាពទី ១៧ បាទ ចូលដល់នៅក្នុងរូបភាពទី ១៧ វិញ បុរសម្នាក់នោះបានជួបជាមួយនឹងអ្នកលក់ បាទ ជួបជាមួយនឹងអ្នកលក់ ឬក៏គ្រូពេទ្យ ឬក៏ម្ចាស់ឱសថស្ថាន អញ្ចឹងគាត់ជួបហើយ គាត់បាននិយាយទៅកាន់ម្ចាស់ឱសថស្ថាននោះថា គាត់ត្រូវការបង់បិទដំបៅមួយប្រអប់ បាទ អញ្ចឹងយើងឃើញនៅ នៅពីលើបុរសនោះ គឺមានបង់បិទដំបៅជាច្រើន អញ្ចឹងបានន័យថាគាត់កំពុងតែនិយាយទៅកាន់ម្ចាស់ឱសថស្ថាន ឬក៏គ្រូពេទ្យថាគាត់ចង់ទិញបង់បិទដំបៅ បាទ ចំណែកម្ចាស់ឱសថស្ថានវិញ យើងឃើញថា គាត់ពាក់អាវដៃខ្លី ហើយមានចងអៀមពណ៌ទឹកសមុទ្រ អញ្ចឹងគាត់ពាក់អាវដៃខ្លី ចងអៀមពណ៌ទឹកសមុទ្រ ចំណែកសក់របស់គាត់គឺទំពែក អញ្ចឹងគាត់ទំពែកក្បាល គាត់មានសក់តែខាងក្រោយតែប៉ុណ្ណោះ យើងឃើញនៅក្នុងដៃរបស់ម្ចាស់ឱសថស្ថាន ឬក៏គ្រូពេទ្យនោះ គឺមានកាន់បង់បិទដំបៅមួយប្រអប់ អញ្ចឹងបុរសនោះ គាត់ទិញបង់បិទដំបៅ ដូច្នេះហើយ ទើបម្ចាស់ឱសថស្ថាន គាត់យកបង់បិទដំបៅឲ្យទៅបុរសនោះ អញ្ចឹងពួកគេទាំងពីរនាក់គឺ គឺកំពុងតែធ្វើការទិញ ទិញលក់គ្នានូវបង់បិទដំបៅ ដូច្នេះម្ចាស់ឱសថស្ថានត្រូវប្រគល់បង់បិទដំបៅទៅឲ្យបុរសនោះ ចំណែកបុរសនោះ គាត់ត្រូវប្រគល់លុយថ្លៃបង់បិទដំបៅទៅឲ្យម្ចាស់ឱសថស្ថានវិញ អញ្ចឹងរាល់ការទិញលក់ យើងត្រូវប្រគល់ទំនិញនិងប្រគល់លុយទៅឲ្យគ្នាទៅវិញទៅមក ដូចជាការទិញនៅក្នុងឱសថស្ថាននេះអញ្ចឹង ហើយឱសថស្ថានគឺយើងមិនមែនលក់តែបង់បិទដំបៅតែមួយមុខនោះទេ ក៏ប៉ុន្តែយើងលក់ជាច្រើន ដូចជាថ្នាំ ដូចជាបង់បិទដំបៅ ដូចជាសេរ៉ូម ដូចជាម្ជុលចាក់ថ្នាំជាដើមអញ្ចឹងសម្ភារៈរបស់ពេទ្យ ឬក៏សម្ភារៈវេជ្ជសាស្ត្រមានលក់នៅក្នុងឱសថស្ថាន បាទ អញ្ចឹងពេលយើង ពេល នៅពេលដែលយើងចង់ទិញថ្នាំ ឬក៏ចង់ទិញបង់បិទដំបៅផ្សេងយើងត្រូវទៅរកឱសថស្ថាន ដើម្បីឲ្យគេផ្សំថ្នាំឲ្យ បាទ ចំពោះការផ្សំថ្នាំ ទៀតសោតគឺយើងមិនត្រូវផ្សំផ្ដេសផ្ដាសនោះទេ គឺយើងត្រូវផ្សំតាមវេជ្ជបញ្ជារបស់ពេទ្យ អញ្ចឹងការណែនាំរបស់ពេទ្យគេហៅថាវេជ្ជបញ្ជា ដូច្នេះនៅពេលដែលយើងឈឺ យើងត្រូវទៅពេទ្យ បន្ទាប់មកយកវេជ្ជបញ្ជា ដើម្បីមកផ្សំថ្នាំនៅតាមឱសថស្ថានដែលស្របច្បាប់នានា ដើម្បីព្យាបាលជំងឺយើងឲ្យបានជាសះស្បើយ

Getting Up (Sakanan) — 03


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីនារីនោះពត់ខ្លួនហើយ បាទ គាត់អង្គុយនៅលើគ្រែដដែល ក៏ប៉ុន្តែគាត់បានបញ្ចប់ការពត់ខ្លួនរបស់គាត់ហើយ ហើយគាត់ឱនមកបិទនាឡិការោទ៍របស់គាត់ អញ្ចឹងជាធម្មតា នាឡិការោទ៍ ប្រសិនបើយើងមិនបិទទេ គឺវានឹងរោទ៍រហូត បាទ វានឹងធ្វើឲ្យមានសំឡេងរំខាននៅក្នុងផ្ទះ ព្រោះថានាឡិការោទ៍គឺមានសំឡេងខ្លាំង ដែលអាចដាស់យើងឲ្យភ្ញាក់ពីដំណេកបាន អញ្ចឹងនៅពេលដែលយើងភ្ញាក់ហើយ យើងត្រូវបិទនាឡិការោទ៍វិញ ព្រោះថាបើយើងមិនបិទ វានឹង[សំឡេងប្រើ] វានឹងសំឡេងរំខាននៅក្នុងផ្ទះយើងតែម្ដង អញ្ចឹងវាពិតជារំខានខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជា ជាទូទៅ យើងឃើញថា មានភាពខុសគ្នាមួយចំនួន រវាងអ្នករស់នៅទីក្រុង ជាមួយនឹងអ្នករស់នៅជនបទ បាទ ចំពោះការក្រោកពីគេង ព្រោះថាប្រសិនបើយើងនិយាយអំពីអ្នករស់នៅជនបទ គឺគាត់តែងតែក្រោកពីគេងពីព្រលឹម ឬក៏ពីព្រឹកជាងអ្នកនៅទីក្រុង ព្រោះថាអ្នកនៅជនបទ គាត់ងើបពីគេង ឬក៏ក្រោកពីគេង នៅម៉ោងព្រឹក បាទ គាត់ក្រោកពីគេងនៅម៉ោងព្រឹក ហើយឬក៏ម៉ោងព្រឹក បាទ ព្រោះថាគាត់ជាកសិករ ដូច្នេះគាត់ត្រូវទៅ ក្រោកទៅស្រែ ឬក៏ទៅចំការរបស់គាត់ពីព្រលឹមបន្តិច ដើម្បីឲ្យមេឃត្រជាក់ ទាន់មេឃត្រជាក់ បាទ ប៉ុន្តែចំណែកឯអ្នករស់នៅទីក្រុងវិញ គឺគាត់ធ្វើការងារ ប្រកបការងារនៅក្នុងក្រុមហ៊ុន ឬក៏ប្រកបការងារនៅក្នុងសាលា ឬក៏ស្ថាប័នផ្សេងអញ្ចឹងម៉ោងការងាររបស់គាត់ គឺអាចចូលម៉ោងម៉ោងដូច្នេះហើយ អ្នកដែលរស់នៅទីក្រុង គាត់គេងយូរជាងអ្នកនៅតាមជនបទ គឺគាត់អាចគេងដល់ម៉ោងម៉ោងបានចំពោះការភ្ញាក់ពីគេងទៀតសោតក៏ខុសគ្នាដែរ គឺអ្នករស់នៅជនបទគាត់គេង គាត់ភ្ញាក់ពីគេង ដោយសារតែការស្ដាប់សំឡេងសត្វ អញ្ចឹងអ្នកនៅជនបទ គាត់មិនសូវប្រើប្រាស់នាឡិការោទ៍ប៉ុន្មាននោះទេ គឺគាត់ នៅពេលណាដែលគាត់ឮសូរសំឡេងសត្វមាន់រងាវ គឺគាត់នឹងភ្ញាក់ ព្រោះថាមាន់រងាវ ជាទូទៅ នៅពេលព្រលឹមម៉ោងគឺមាន់រងាវអញ្ចឹងគាត់នឹងភ្ញាក់តាមសំឡេងមាន់រងាវនោះឯងប៉ុន្តែអ្នករស់នៅទីក្រុង គឺមិនមានចិញ្ចឹមសត្វច្រើននោះទេ ដូច្នេះគាត់ត្រូវការដាក់នាឡិការោទ៍ ដើម្បីឲ្យគាត់ដឹងថាម៉ោងប៉ុន្មាន ឬក៏ដើម្បីឲ្យគាត់ភ្ញាក់ពីដំណេកអញ្ចឹងនៅក្នុងរូបភាពនេះ គឺនារីម្នាក់នេះ គឺគាត់រស់នៅទីក្រុង បាទ គាត់រស់នៅទីក្រុង ដោយសារតែគាត់ប្រើប្រាស់នាឡិការោទ៍ ដើម្បីដាស់ឲ្យគាត់ភ្ញាក់ពីដំណេក