KhmerPronunciationEnglish/Notes#occ
មនុស្សម្នា mɔnuh mnie common person, ordinary folk 1/1

Link to overview page
Link to dictionary

Boats (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគេឈរបានបន្តិចក្រោយមកទូកក៏មកដល់ អញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញ មានមនុស្សម្នាជាច្រើនកំពុងតែជិះទូក ដែលទូកនោះគឺជាទូកកម្សាន្ត ដែលយើងឃើញមានដំបូល អញ្ចឹងជាទូទៅទូកតែងតែមានដំបូល ព្រោះថានៅពេលដែលយើងជិះទូក គឺយើងធ្វើដំណើរហាលថ្ងៃ អញ្ចឹងប្រសិនបើយើងអត់ដាក់ដំបូល គឺអ្នកដំណើរទាំងអស់ ដែលនៅលើទូក គឺក្ដៅ អញ្ចឹងពួកគេពិបាកធ្វើដំណើរខ្លាំងណាស់ ដូច្នេះដើម្បីឲ្យងាយស្រួលក្នុងការធ្វើដំណើរ និងដើម្បីការពារកុំឲ្យអ្នកដំណើរក្ដៅ ក៏ដូចជាទទឹកទឹកភ្លៀង ទូកក៏យើងត្រូវការដាក់ដំបូលដែរ ក៏ប៉ុន្តែទូកអត់មានជញ្ជាំងទេ អញ្ចឹងភាគច្រើនទូកកម្សាន្តគឺអត់មានជញ្ជាំងទេ ព្រោះដើម្បីឲ្យអ្នកដំណើរទាំងអស់អាចឃើញទេសភាពនូវសងខាងបាន ក៏ប៉ុន្តែប្រសិនបើយើងជាទូកធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ គេអាចប្រើប្រាស់ជញ្ជាំង ដើម្បីការពារកុំឲ្យមានការ មានអ្នកដំណើរទាំងអស់មានគ្រោះថ្នាក់ ប៉ុន្តែប្រសិនបើយើងគ្រាន់តែជិះទូក ដើម្បីធ្វើដំណើរកម្សាន្តមើលទេសភាព គឺគេអត់ដាក់ជញ្ជាំងទេ ព្រោះប្រសិនបើដាក់ជញ្ជាំងគឺវាបាំង យើងអត់អាចមើលទេសភាពបានទេ អញ្ចឹងនៅក្នុងរូបភាពនេះ គឺទូកមកដល់កំពង់ផែ ហើយទូកក៏បានចូលជិតទៅនឹងកំពង់ផែ ហើយទូកនោះក៏បានប៉ះទៅនឹងកង់ឡាន ដើម្បីដាក់ទប់ កុំឲ្យទូកប៉ះនូវកំពង់ផែ អញ្ចឹងនៅពេលដែលទូកមកដល់ គឺអ្នកបើកបរទូក គាត់តែងតែចតទូកឲ្យកៀកទៅនឹងកំពង់ផែ ឬក៏ទៅឲ្យប៉ះនឹងកង់ឡានដែលចងនឹងកំពង់ផែ ដើម្បីចតដាក់អ្នកដំណើរ ឬក៏ឲ្យអ្នកដំណើរគាត់ចេញពីទូក ឬក៏ឲ្យអ្នកដំណើរគាត់ចុះពីលើទូក ឬក៏ចូលទៅក្នុងទូកវិញ អញ្ចឹងយើងឃើញកំពង់ផែ គឺមានបង្កាន់ដៃដែរនៅខាងព្រោះថាដើម្បីដាក់ទប់ កុំឲ្យអ្នកដំណើរគាត់ធ្លាក់ក្នុងទឹក ព្រោះប្រសិនបើអត់ដាក់បង្កាន់ដៃទេ ពេលខ្លះនៅពេលដែលអ្នកដំណើរមិនប្រយ័ត្ន គាត់អាចធ្លាក់ចូលក្នុងទឹក ហើយអាចនឹងមានគ្រោះថ្នាក់បាន អញ្ចឹងគេត្រូវដាក់បង្កាន់ដៃនៅសងខាង ដើម្បីទប់ពេល ពេលដែលអ្នកដំណើរគាត់ទៅជិតកំពង់ផែ ឬក៏ទៅជិតនឹងទឹក គឺវានឹងទើសបង្កាន់ដៃ ដូច្នេះវាអត់អាចធ្លាក់ទេ អ្នកដំណើរអត់អាចធ្លាក់ទេ