Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ឡូយ | looy | 1. cool 2. arrogant, proud |
6/5 |
Link to overview page
Link to dictionary
Expressing joy at someone’s success — Dialogue 3
រតនា៖ អេ ផានិត ខ្ញុំសម្ភាសន៍ការងារជាប់ហើយ!
ផានិត៖ អូ អបអរសាទរ រតនា! ក្រុមហ៊ុនណាដែរ?
រតនា៖ ក្រុមហ៊ុន ANA។ ខ្ញុំចង់ចូលក្រុមហ៊ុនហ្នឹងយូរហើយ។
ផានិត៖ ឡូយមែន! ជប់លៀងអី?
រតនា៖ តស់!
Greetings and leave takings 1 — Additional dialogue
ចរិយា៖ ខ្ញុំធ្វើការនៅធនាគារ។ តែឆ្លៀតរៀនអង់គ្លេសពេលយប់ ពេលចេញពីធ្វើការ។ ចុះវុទ្ធី?
វុទ្ធី៖ ខ្ញុំបើកហាងលក់កុំព្យូទ័រតូចមួយ។
ចរិយា៖ អូ ឡូយអា! នៅម្ដុំណាដែរ?
វុទ្ធី៖ នៅតាមផ្លូវកម្ពុជាក្រោម។
Comparing or contrasting things 2 — Dialogue 1
តារា៖ ស្រីរ័ត្ន មើលអាវពីរនោះមើល ម៉េចដែរ? មួយណាស្អាតជាង?
ស្រីរ័ត្ន៖ មានអី ម្យ៉ាងម្នាក់។ អាពណ៌បៃតងអាចពាក់ទៅធ្វើការបាន ព្រោះវាមានកអាវ។ បើអាពណ៌លឿង បានតែពាក់ធម្មតា។
តារា៖ មើលតម្លៃតិចសិន។ អាពណ៌លឿងថ្លៃជាងតិច តែពាក់ទៅដូចឡូយជាង។ យកអាពណ៌លឿងម៉ងទៅ ម៉េចដែរ?
ស្រីរ័ត្ន៖ មានអី តារាឯងស្រឡាញ់អាពណ៌លឿង យកអាពណ៌លឿងទៅ។ ឡូយដែរតាស។
Indicating disagreement — Additional dialogue
ម៉ាក់៖ មិនបាច់អេ៎អី? នាំតែអស់លុយ។
កូន៖ យូរៗម្ដងតាស។ ទៅហាងង៉ៃមុនទៅ ម៉េចដែរ?
ម៉ាក់៖ អត់ទេស។ ហាងង៉ៃមុនហ្នឹង អត់សូវឆ្ងាញ់ហើយថ្លៃទៀត។
កូន៖ អីចឹង ទៅណាវិញ?
ម៉ាក់៖ ទៅហាងគុយទាវធម្មតាជិតហ្នឹងទៅ។
កូន៖ ហ៊ើយ ម៉ាក់ឯងនេះយ៉ាប់ម៉ង។ ទៅកន្លែងណារៀងឡូយតិចទៅ។
ម៉ាក់៖ ស្រេចតែកូនឯងទេអីចឹង។ ថាអត់ចង់ឲ្យអស់លុយច្រើនអញ្ចេក។
Expressing joy at someone’s success — Cultural note