KhmerPronunciationEnglish/Notes#occ
សំណួរ sɑmnuə question 8/5

Link to overview page
Link to dictionary

Saying “I want X” — Cultural note


នៅហាងទំនិញផ្សេងនៅប្រទេសខ្មែរ ពេលដែលភ្ញៀវកំពុងដើរមើលអីវ៉ាន់ អ្នកលក់ច្រើនតែឈរនៅជិត បំណងចាំឆ្លើយសំណួរនៅពេលភ្ញៀវសួរ ប៉ុន្តែ ការដើរតាមភ្ញៀវគ្រប់ជំហានបែបនេះ ធ្វើឲ្យភ្ញៀវពិបាកនឹងដើរមើលទំនិញបានដោយសេរី

Warning someone — Dialogue 3


សម្ភាសន៍ការងារ
បងស្អែកសម្ភាសន៍ការងារមែន? ហើយត្រៀមនៅ?
ប្អូនមានអីត្រូវត្រៀម? មិនដឹងគេសួរអីខ្លះផង
បងត្រៀមឆ្លើយសំណួរដែលគេឧស្សាហ៍សួរទៅណាបើអត់ត្រៀមឆ្លើយសំណួរធម្មតាដល់ភ័យទៅ សូម្បីសំណួរអីចឹងក៏ឆ្លើយអត់បានល្អដែរ
ប្អូនដឹងហើយ
បងហើយកុំទៅយឺតតែយឺតដឹងតែធ្លាក់ស្វ័យប្រវត្តិម៉ង
ប្អូនវាមិនដែល
បងប្រាប់ឲ្យហើយទេបើមិនជឿ ចាំតែមើលទៅ

Establishing guidelines and deadlines for the completion of actions — Dialogue 1


ដាលីនកណ្ណិកា! ទំនេរអត់អូន?
កណ្ណិកាទំនេរតាសបងម៉េចដែរ?
ដាលីនអត់ទំនេរក៏បងប្រើដែរ ព្រោះប្រញាប់ហើយបងចង់ឲ្យអូនឯងជួយសរុបលទ្ធផលស្រង់មតិឲ្យបង ប្រហែល ១០០ សន្លឹកចង់បានថ្ងៃស្អែកពេលព្រឹក ម៉េចដែរ? បានអេ៎?
កណ្ណិកាប្រហែលជាបានបង
ដាលីនអូនឯងមើលក្នុងហ្នឹងទៅដឹងហើយមានតែសំណួរអេ៎អីចឹងអូនឯងសរុបចម្លើយ យេស ឬក៏ ណូ សម្រាប់សំណួរមួយម៉ោ តែកុំភ្លេចដំបូងសរុបចំនួនមនុស្សឆ្លើយទាំងអស់សិនម៉ោណា
កណ្ណិកាចា៎ស បងខ្ញុំយល់ហើយបើមានឆ្ងល់អី ចាំខ្ញុំតេសួរបង

Expressing joy at someone’s success — Cultural note


ជនជាតិខ្មែរមានលក្ខណៈអៀនច្រើន មិនសូវនិយាយពាក្យថា អរគុណ សុំទោស ចំពោះពាក្យសរសើរ អំពើល្អរបស់អ្នកដទៃទេប៉ុន្តែ ឱកាសធ្វើការរួមគ្នាក្នុងសង្គមធ្វើឲ្យយុវជនខ្មែរសព្វថ្ងៃចាប់ផ្ដើមប្រើពាក្យថា អរគុណ ញឹកញាប់ជាងមុនប៉ុន្តែ ការប្រើពាក្យថាអរគុណ សុំទោស នៅក្នុងក្រុមគ្រួសារនៅតែមិនបង្ហាញភាពស្និទ្ធស្នាលភាគច្រើនជនជាតិខ្មែរបង្ហាញសេចក្តីអបអរសាទរដោយប្រើពាក្យសរសើរ ដូចជា ពូកែ ឡូយ ឆ្លាត ជាដើម ព្រមទាំងបបួលជួបជុំគ្នាញ៉ាំអាហារ (ជប់លៀង)។ អ្នកដែលទទួលពាក្យសរសើរអាចញញឹមអស់សំណើច ឬក៏បដិសេធ ឬក៏និយាយពាក្យថាអរគុណ (ចំពោះអ្នកដទៃមិនមែនសមាជិកគ្រួសារ)។ វិធីដែលល្អបំផុតក្នុងការបង្ហាញក្តីរីករាយចំពោះភាពជោគជ័យរបស់នរណាម្នាក់ គឺការសួរសំណួរឲ្យបានច្រើនអំពីថា តើគេធ្វើដូចម្ដេចទើបទទួលបានជោគជ័យ ហើយប្រើពាក្យសរសើរឲ្យបានញឹកញាប់នៅក្នុងការសន្ទនានោះ

Introducing oneself to others — Cultural note


នៅប្រទេសកម្ពុជា ការណែនាំខ្លួនឯងចំពោះមនុស្សទើបតែជួបគ្នាដំបូង ផ្ដើមឡើងដោយពាក្យថា សួស្ដី (អាយុប្រហែលគ្នា មិនចាំបាច់លើកដៃសំពះទេ) ពាក្យថា ជម្រាបសួរ (អាយុមើលទៅច្រើនជាង គួរលើកដៃសំពះផងដែរ)។ បន្ទាប់មក ភាគច្រើនណែនាំខ្លួនដោយខ្លីបំផុត គឺគ្រាន់តែប្រាប់ឈ្មោះតែប៉ុណ្ណោះ (ករណីណែនាំខ្លួនទៅកាន់មនុស្សតែម្នាក់ តិចនាក់ ហើយពេលវេលាតិច) ឬក៏បន្ថែមដោយស្រុកកំណើត និងមុខរបរសព្វថ្ងៃ គឺថា ខ្ញុំឈ្មោះ ... ស្រុកកំណើតនៅ ... រាល់ថ្ងៃរៀន/ធ្វើការនៅ ... (ករណីណែនាំខ្លួនទៅកាន់មនុស្សច្រើន គេឲ្យពេលវេលាច្រើនសម្រាប់ណែនាំ)។ គឺថាយើងមិនចាំបាច់ត្រូវរៀបរាប់ព័ត៌មានច្រើនអំពីខ្លួនឯងតាំងពីដំបូងឡើយ គឺរង់ចាំឆ្លើយនឹងសំណួររបស់គូសន្ទនា ដូចជា
ផ្ទះនៅណាដែរ?
អាយុប៉ុន្មានហើយ? (ដើម្បីដឹងថាអាយុបងប្អូន)
ចំណង់ចំណូលចិត្តអីគេ?
ជាដើមចំពោះការណែនាំខ្លួននៅកន្លែងធ្វើការ ភាគច្រើន យើងតែងតែប្រាប់ឈ្មោះផ្នែកដែលខ្លួននៅ បន្ទាប់ពីប្រាប់ឈ្មោះ គឺថា ខ្ញុំឈ្មោះ ... នៅផ្នែក ...។