KhmerPronunciationEnglish/Notes#occ
ខ្មែរ kmae Khmer, Cambodian 122/81

Link to overview page
Link to dictionary

Making appointments for meetings — Cultural note


នៅខ្មែរ ការមកយឺតដប់ទៅដប់ប្រាំនាទីនៅពេលណាត់ជួបច្រើនកើតមានជាញឹកញាប់ ពេលខ្លះយឺតរហូតដល់សាមសិបនាទីក៏មានមូលហេតុគឺមកពីទម្លាប់ ដោយសារការស្ទះចរាចរណ៍ដែលកើតឡើងស្ទើរគ្រប់ទីកន្លែងនៅទីក្រុងភ្នំពេញ

Expressing dislikes 2A — Cultural note


ជនជាតិជប៉ុនតែងតែនិយាយពាក្យថា សុំទោស ជាញឹកញាប់ប៉ុន្តែ ជនជាតិខ្មែរមិនចូលចិត្តនិយាយថា សុំទោស នោះទេ ជាពិសេសពេលត្រូវនិយាយទៅកាន់អ្នកដែលក្មេងជាងឋានៈតូចជាងនេះជាទម្លាប់អាក្រក់មួយរបស់ជនជាតិខ្មែរ

Expressing love — Cultural note


ក៏ដូចជាវប្បធម៌ផ្សេងដែរ ជនជាតិខ្មែរតែងតែរៀបរាប់អំពីក្តីស្រឡាញ់តាមរយៈបទចម្រៀងលោក ស៊ិន ស៊ីសាមុត គឺជាអ្នកចម្រៀងខ្មែរកាលសម័យដើមដ៏ឆ្នើមម្នាក់ ដែលបទចម្រៀងរបស់គាត់ពីរោះអណ្ដែតអណ្ដូង និងមានអត្ថន័យបង្ហាញទឹកចិត្តស្នេហាជ្រាលជ្រៅ

Requesting information — Cultural note


នៅខ្មែរ វេជ្ជបណ្ឌិតមួយចំនួនមិនចូលចិត្តនិយាយច្រើនជាមួយអ្នកជំងឺទេគាត់មិនសូវសួរព័ត៌មានពីអ្នកជំងឺ ហើយក៏មិនសូវពន្យល់អ្វីច្រើនដល់អ្នកជំងឺដែរ ថែមទាំងបង្ហាញអាការៈមួម៉ៅចេញសំដីអសុរោះ នៅពេលអ្នកជំងឺសួរច្រើន

Expressing fear — Cultural note


នៅខ្មែរ មានអបិយជំនឿជាច្រើន ហើយប្រជាជនមួយចំនួនធំជឿថាមានខ្មោច ព្រាយ បីសាច អារក្សអ្នកតា វត្ថុស័ក្ដិសិទ្ធិពួកគេខ្លាចបារមីអរូបីទាំងនោះ ក្រែងពួកគេធ្វើលើសលស់ដោយមិនដឹងខ្លួនពួកគេខ្លាចត្រូវអំពើ ខ្លាចបាប ខ្លាចត្រូវគេដាក់បណ្ដាសា ខ្លាចឆុង ។ល។

Expressing warmth — Cultural note


នៅខ្មែរ មានរដូវតែពីរប៉ុណ្ណោះ គឺរដូវប្រាំងនិងរដូវវស្សាខែដែលក្ដៅជាងគេ គឺ ខែចេត្រនៃចន្ទគតិរបស់ខ្មែរ ដែលច្រើនតែត្រូវនឹងខែមេសានៃសុរិយគតិចន្ទគតិ មានន័យថា ដំណើរនៃព្រះចន្ទ រីឯ សុរិយគតិ មានន័យថា ដំណើរនៃព្រះអាទិត្យ

Saying “I want X” — Cultural note


នៅហាងទំនិញផ្សេងនៅប្រទេសខ្មែរ ពេលដែលភ្ញៀវកំពុងដើរមើលអីវ៉ាន់ អ្នកលក់ច្រើនតែឈរនៅជិត បំណងចាំឆ្លើយសំណួរនៅពេលភ្ញៀវសួរ ប៉ុន្តែ ការដើរតាមភ្ញៀវគ្រប់ជំហានបែបនេះ ធ្វើឲ្យភ្ញៀវពិបាកនឹងដើរមើលទំនិញបានដោយសេរី

Expressing dislikes 1 — Cultural note


តើក្លិនផ្លែទុរេនឈ្ងុយក្រអូបទេសម្រាប់អ្នក? ជនជាតិផ្សេងភាគច្រើនមិនចូលចិត្តក្លិនរបស់ផ្លែទុរេននោះទេប៉ុន្តែ ជនជាតិខ្មែរជាទូទៅចូលចិត្តក្លិននិងរសជាតិផ្លែទុរេនខ្លាំងណាស់ទុរេនដែលល្បីថាឆ្ងាញ់គឺទុរេនមកពីខេត្តកំពត

Expressing likes 2 — Cultural note


ជនជាតិខ្មែរចូលចិត្តធ្វើម្ហូបដោយដាក់ប្រហុកនៅក្នុងសម្ល មានសម្លប្រហើរ សម្លកកូរ ។ល។ ប្រហុកគឺជាគ្រឿងទេសម្យ៉ាងរបស់ខ្មែរដែលធ្វើអំពីត្រីបុកឲ្យហ្មត់និងផ្អាប់ទុកជនជាតិខ្មែរមួយចំនួននិងជនបរទេសភាគច្រើន មិនចូលចិត្តក្លិនរបស់ប្រហុកនោះទេ

Asking for help 1 — Cultural note


នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយគឺជាសុភាសិតដែលជនជាតិខ្មែរតែងតែនិយាយ
វាមានន័យថា ពេលនៅផ្ទះ យើងមានគ្រួសារផ្សេងគ្នាមែន តែពេលនៅក្រៅផ្ទះ យើងគួរជួយគ្នាទៅវិញទៅមកឲ្យដូចជាបងប្អូនបង្កើតគ្នាអីចឹងដែរ

Making suggestions in which the speaker is included — Cultural note


នៅពេលកំពុងដើរធ្វើការងារអ្វីមួយជាមួយមិត្តភក្តិ ហើយអ្នកចង់ទិញអ្វីមួយញ៉ាំ អ្នកក៏ត្រូវបបួលទិញចំណែកសម្រាប់មិត្តភក្តិរបស់អ្នកផងដែរ ទើបជាការគួរសមនេះប្រហែលជារឿងធម្មតាសម្រាប់វប្បធម៌នៅប្រទេសផ្សេងទៀតផងដែរ មិនមែនតែនៅខ្មែរនោះទេ

Expressing joy — Cultural note


ការដើរលេងទៅរមណីយដ្ឋានមានធម្មជាតិ ហើយបរិភោគអាហារជុំគ្នា និង អង្គុយនិយាយគ្នាលេង គឺជាការកម្សាន្តមួយបែបនៅខ្មែរវាដូចជាពិចនិចដែរ ប៉ុន្តែភាគច្រើនគេមិនយកអាហារខ្លួនឯងទៅទេ គឺបរិភោគអាហារដែលទិញនៅទីនោះតែម្ដងរមណីយដ្ឋាន មានដូចជា កៀនស្វាយ គីរីរម្យ ។ល។

Lying — Cultural note


ព្រះពុទ្ធសាសនាមានចែងអំពីសីលប្រាំ ហើយប្រជាជនខ្មែរដែលជឿលើព្រះពុទ្ធសាសនា តែងគោរពនិងប្រកាន់ខ្ជាប់វិន័យទាំងអស់នោះ គឺ
មិនបៀតបៀនជីវិតគេ
មិនលួចទ្រព្យសម្បត្តិគេ
មិនប្រព្រឹត្តខុសសីលធម៌ក្នុងផ្លូវភេទ
មិនពោលពាក្យមុសា
មិនសេពគ្រឿងស្រវឹង

Breaking appointments — Cultural note


ការណាត់ជួបលុបចោលការណាត់ជួបភ្លាមកើតមានញឹកញាប់នៅខ្មែរពេលខ្លះ ក៏មានអ្នកភ្លេចការណាត់ជួបតែម្ដងនៅខ្មែរ មនុស្សជាច្រើនប្រកបមុខរបរជាអ្នករកស៊ី ដែលរវល់ធ្វើការទាំងថ្ងៃសៅរ៍ថ្ងៃអាទិត្យ ធ្វើឲ្យពួកគេមិនសូវចាំថាជាថ្ងៃអ្វីថ្ងៃទីប៉ុន្មាននោះទេ

Expressing surprise — Cultural note


តើអ្នកបំបាត់ត្អើកដោយវិធីណា? នៅខ្មែរ មានការប្រើវិធីនិយាយឲ្យអ្នកកំពុងត្អើកនោះភ្ញាក់ផ្អើលនិងភ័យ អ្នកនោះនឹងបាត់ត្អើកដូចជា កុហកថាភ្លេចបាត់របស់ដែលសំខាន់ខ្លាំងកុំភ្លេចសាកល្បងវិធីនេះនៅពេលអ្នកជួបអ្នកកំពុងត្អើក

Asking “How do you write this?” — Cultural note


តួអក្សរខ្មែរកើតឡើងដោយការផ្គុំព្យញ្ជនៈ ស្រៈ ជើង និង សញ្ញាផ្សេងៗ។ តួអក្សរខ្លះមិនមានសំឡេងនៅក្នុងពេលអាននោះទេ ដូចជា ជាដើម ដូច្នេះ សូម្បីជនជាតិខ្មែរក៏មានការលំបាកក្នុងការចងចាំអក្ខរាវិរុទ្ធទាំងអស់ផងដែរ ហើយត្រូវប្រុងប្រយ័ត្ននៅពេលសរសេរឈ្មោះ ព្រោះអាចមានពាក្យសូរដូច

Expressing likes 1 — Cultural note


មនុស្សជាច្រើនដឹងថាម្ហូបរបស់ជនជាតិថៃភាគច្រើនមានរសជាតិហឹរប្រទេសថៃនិងប្រទេសកម្ពុជាមានវប្បធម៌ស្រដៀងគ្នាមួយចំនួន ប៉ុន្តែ ម្ហូបរបស់ជនជាតិខ្មែរមិនមានរសជាតិហឹរដូចប្រទេសថៃទេម្ហូបខ្មែរមានរសជាតិរៀងផ្អែម ហើយខ្មែរមានបង្អែមជាច្រើនមុខនិងប្លែកពីគ្នា

Indicating disagreement — Cultural note


ដូចនៅក្នុងវប្បធម៌ផ្សេងដែរ នៅខ្មែរ ការនិយាយបដិសេធចំពោះគំនិតរបស់នរណាម្នាក់ចំតែម្ដង គឺមិនសូវជាការគួរសមនោះទេពាក្យថាចេះភាសាការទូតមានន័យថា ដឹងអំពីរបៀបនិយាយបដិសេធ រិះគន់បញ្ចុះបញ្ចូលគេដោយមិនធ្វើឲ្យគេអាក់អន់ស្រពន់ចិត្តចាប់កំហុសបាន

Expressing disappointment at another’s misfortune — Cultural note


អសន្តិសុខនៅប្រទេសកម្ពុជា ធ្វើឲ្យមានរឿងទាក់ទងនឹងចោរកម្ម គ្រោះថ្នាក់ចរាចរណ៍ជាច្រើនកើតឡើង ជារៀងរាល់ថ្ងៃ ហើយការតាមដានព័ត៌មានទាំងនេះទាក់ទងនឹងហេតុការណ៍មិនល្អរបស់អ្នកដទៃ តាមទូរទស្សន៍និយាយគ្នា គឺជាទម្លាប់របស់ជនជាតិខ្មែរ គោលបំណងគឺដើម្បីដឹងពីមូលហេតុ និងបង្ការកុំឲ្យកើតឡើងចំពោះខ្លួនឯងមិត្តភក្តិក្រុមគ្រួសារ

Forbidding someone to do something — Cultural note


នៅខ្មែរ ការមកធ្វើការយឺតមកយឺតម៉ោងណាត់ កើតឡើងញឹកញាប់វាជាទម្លាប់អាក្រក់របស់ជនជាតិខ្មែរនាឡិកាទាំងអស់នៅប្រទេសខ្មែរមិនចង្អុលម៉ោងដូចគ្នាបេះបិទនោះទេ គឺខុសគ្នាប្រហែល ១០ ទៅ ១៥ នាទី រីឯនៅប្រទេសជប៉ុនគ្រប់នាឡិកាគឺចង្អុលម៉ោងនិងនាទីដូចគ្នាបេះបិទ