KhmerPronunciationEnglish/Notes#occ
ជាមិនខាន cie mɨn kʰaan certainly, without fail, without any doubt 2/2

Link to overview page
Link to dictionary

Cold Season (Sakanan) — 11


ចូលដល់រូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់បានដាក់សម្ភារៈ ឬក៏ដាក់ខោអាវ ដាក់អាវរងា និងដាក់មួកការពាររបស់គាត់ ចូលទៅក្នុងកែបម៉ូតូហើយ គាត់បានបិទកែបម៉ូតូវិញយ៉ាងយកចិត្តទុកដាក់អញ្ចឹងគាត់បិទកែបម៉ូតូនេះគឺដើម្បីកុំឲ្យចំហនូវកែបម៉ូតូគាត់យូរពេក ព្រោះថានៅពេលដែលកែបម៉ូតូគាត់ចំហអាចនឹងក្ដៅមកចំម៉ូតូគាត់នៅពេលដែលកម្ដៅប៉ះម៉ូតូគាត់ ធ្វើឲ្យសាំងម៉ូតូរបស់គាត់ហ្នឹងហួតអស់អញ្ចឹងសាំងម៉ូតូ គឺងាយនឹងហួតឡើងលើណាស់ដូច្នេះប្រសិនបើយើងមិនបានប្រុងប្រយ័ត្ន វានឹងហួតអស់សាំងម៉ូតូជាមិនខានម្យ៉ាងវិញទៀតគាត់បិទកែបម៉ូតូ ដើម្បីរក្សាសុវត្ថិភាពសម្ភារៈរបស់គាត់ ដែលបាន គាត់បានដាក់នៅក្រោមកែបម៉ូតូអញ្ចឹងមានដូចជាអាវរងាហើយនិងមួកសុវត្ថិភាពអញ្ចឹងប្រសិនបើគាត់មិនបិទកែបម៉ូតូវិញនោះទេ អ្នកដទៃមក ឬក៏ចោរមក វាអាចនឹងយកសម្ភារៈនៅក្នុងកែបម៉ូតូនោះបាត់ទាំងអស់អញ្ចឹងគាត់បិទដើម្បីរក្សាសុវត្ថិភាពរបស់សម្ភារៈរបស់គាត់ដែលនៅក្រោមកែបម៉ូតូម្យ៉ាងវិញទៀត ម៉ូតូត្រូវបិទកែបវិញបន្ទាប់ពីបើករួច ព្រោះថានៅពេលដែលម៉ូតូបើកកែប គឺវាមិនល្អមើលនោះទេ គឺវាអាក្រក់មើល ដូច្នេះយើងត្រូវបិទកែបវិញភ្លាមបន្ទាប់ពីយើងលែងត្រូវការបើកកែបម៉ូតូនោះទៀតហើយ

Hospital (Sakanan) — 01


អញ្ចឹងយើងមកមើលរូបភាពទាំងអស់គ្នា នៅក្នុងរូបភាពទីយើងឃើញមានបុរសវ័យក្មេងម្នាក់ ដែលគាត់មើលទៅគាត់មានវ័យប្រហែលជា ២៨ ឆ្នាំ គាត់ពាក់អាវពណ៌ស្វាយដៃខ្លី ស្លៀកខោជើងវែងពណ៌ អញ្ចឹងបុរសម្នាក់នោះ គាត់កំពុងតែជិះម៉ូតូ បានន័យថាគាត់កំពុងតែបើកម៉ូតូរបស់គាត់ទៅមុខយ៉ាងលឿន អញ្ចឹងគាត់ជិះលឿន ក៏ប៉ុន្តែម៉ូតូរបស់គាត់ យើងឃើញមានពណ៌ផ្កាឈូក មាន ម៉ូតូរបស់គាត់គឺមានពណ៌ទឹកក្រូច ហើយម៉ូតូរបស់គាត់គឺមានកញ្ចក់សម្រាប់មើលក្រោយផងដែរ អញ្ចឹងបានន័យថានៅពេលដែលគាត់ជិះម៉ូតូ គាត់អត់ចាំបាច់ងាកក្រោយទេ គាត់អត់ចាំបាច់ងាកក្រោយទេ គឺគាត់គ្រាន់តែមើលតាមកញ្ចក់ គឺគាត់មើលដឹងថាតើមានអ្វីនៅខាងក្រោយគាត់ ឬក៏នៅពេលដែលគាត់ចង់បត់ឆ្វេង ឬក៏បត់ស្ដាំ គាត់អាចមើលកញ្ចក់ដែលនៅក្បែរចង្កូតម៉ូតូបាន អញ្ចឹងគាត់អត់ចាំបាច់ងាកក្រោយទេ ព្រោះថាការងាកក្រោយ នៅពេលដែលយើងជិះម៉ូតូ គឺវាអាចបង្កឲ្យយើងមានគ្រោះថ្នាក់បាន គឺវាគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះពេលខ្លះ នៅពេលដែលយើងងាកក្រោយ គឺយើងអត់អាចឃើញអ្វីនៅខាងមុខនោះទេ ដូច្នេះយើងអាចរេចង្កូតម៉ូតូទៅប៉ះអ្នកដទៃ ឬក៏ទៅប៉ះម៉ូតូផ្សេងទៀត ឬក៏ទៅប៉ះឡាន ឬក៏ទៅប៉ះឡានដែលធ្វើដំណើរស្របទិសគ្នា អញ្ចឹងយើងអាចប៉ះឡានដែលធ្វើដំណើរស្របទិសគ្នាបាន ដូច្នេះយើង[មើល]គ្រាន់តែមើលកញ្ចក់ វាងាយស្រួលជាងការងាកមើលខាងក្រោយ ព្រោះវាអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានអញ្ចឹងបុរសម្នាក់ហ្នឹង គាត់ពាក់មួកសុវត្ថិភាពការពារក្បាលរបស់គាត់ផងដែរ អញ្ចឹងជាទូទៅការពាក់មួកសុវត្ថិភាព គឺអាចការពារក្បាលរបស់យើង នៅពេលដែលយើងគ្រោះថ្នាក់ចរាចរណ៍ ហើយម្យ៉ាងវិញទៀត ប្រសិនបើយើងជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពទេ នោះប៉ូលិសនឹងផាកយើងជាមិនខាន ដោយសារតែវាខុសទៅនឹងច្បាប់ចរាចរណ៍ អញ្ចឹងនៅពេលដែលយើងជិះម៉ូតូ យើងត្រូវមានកញ្ចក់មើលក្រោយនិងពាក់មួកសុវត្ថិភាពឲ្យជាប់ជានិច្ច ដើម្បីការពារសុវត្ថិភាពផង និងដើម្បីគោរពច្បាប់ចរាចរណ៍ផង ក៏ប៉ុន្តែនៅក្នុងរូបភាពនេះ គឺបុរសម្នាក់នេះ គាត់ ប្រហែលជាគាត់ប្រញាប់ទៅកន្លែងណាមួយ អាចគាត់ណាត់ជាមួយនឹងមិត្តភក្តិរបស់គាត់ ដើម្បីទៅកន្លែងនិយាយគ្នាលេង ឬក៏គាត់ប្រញាប់ទៅកន្លែងណាមួយ អញ្ចឹងយើងឃើញគាត់ជិះម៉ូតូយ៉ាងលឿន ដែលការជិះម៉ូតូលឿនគឺវាអត់មានសុវត្ថិភាពទេ គឺវាងាយនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ខ្លាំងណាស់ អញ្ចឹងប្រសិនបើយើងធ្វើដំណើរ យើងត្រូវធ្វើដំណើរដោយល្មមដោយមិនត្រូវបើកលឿនពេក ឬក៏មិនត្រូវបើកយឺតពេកនោះទេ ព្រោះនៅពេលដែលយើងបើកលឿនពេក វាងាយស្រួលនឹងគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែប្រសិនបើយើងបើកយឺតពេក វាអាចធ្វើឲ្យស្ទះចរាចរណ៍បាន បានន័យថាអ្នកដទៃដែលនៅពីក្រោយ គឺគាត់អត់អាចទៅមុខបានលឿន ដូច្នេះវាធ្វើឲ្យស្ទះចរាចរណ៍គេនៅខាងក្រោយ