KhmerPronunciationEnglish/Notes#occ
និស្សិត nihsət university student 1/1

Link to overview page
Link to dictionary

Personal Hygiene (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់លាង ឬក៏លាងមុខ លុបលាងមុខ លាងដៃ និងដុសធ្មេញរួចរាល់ហើយ យើងឃើញក្មេងប្រុសម្នាក់នោះ គាត់ក៏បានលាបម្សៅ ឬក៏លាបហ្វូម ដើម្បីកោរពុកមាត់ អញ្ចឹងគាត់លាបហ្វូមកោរពុកមាត់ទៅលើមាត់របស់គាត់ ទៅលើជុំវិញមាត់របស់គាត់ ដែលកន្លែងណាដែលមានពុកមាត់ អញ្ចឹងជាទូទៅមនុស្សប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ គឺចាប់ផ្ដើមដុះពុកមាត់ ហើយនៅពេលដែលយើងដុះពុកមាត់ គឺយើងមើលទៅឃើញចាស់ អញ្ចឹងប្រសិនបើយើងនៅជានិស្សិត ឬក៏នៅជាសិស្ស ឬក៏ជាអ្នកធ្វើការ យើងគួរតែកោរពុកមាត់ចេញឲ្យអស់ ដើម្បីសម្អាតមុខរបស់យើង ព្រោះថាប្រសិនបើយើងមានពុកមាត់វែង ឬក៏មានពុកមាត់ច្រើន អញ្ចឹងមេរោគអាចតោងនៅលើពុកមាត់របស់យើង ដែលធ្វើឲ្យយើងអាចឈឺបាន ដូច្នេះយើងគួរតែកោរពុកមាត់ចេញ យើងអត់ត្រូវទុកពុកមាត់របស់យើងឲ្យនៅជាប់នឹងមាត់របស់យើងនោះទេ ដែលជាក់ស្ដែង ក្មេងប្រុសម្នាក់នេះ គាត់កំពុងតែលាបជែល ឬក៏លាបហ្វូមទៅលើមាត់របស់គាត់ កន្លែងណាដែលមានពុកមាត់ ដើម្បីកោរចេញ អញ្ចឹងនៅក្នុងការកោរពុកមាត់ ប្រសិនបើយើងអត់ដាក់ហ្វូម ឬក៏អត់ដាក់ជែលទេ យើងពិបាកកោរបន្តិច វាអាចធ្វើឲ្យយើងឈឺបាន ព្រោះពុកមាត់គឺស្វិតនិងរឹង អញ្ចឹងនៅពេលដែលត្រូវឡាម ពេលខ្លះវាអត់ដាច់ទេ គឺវាស្អិត អញ្ចឹងនៅពេលដែលយើងកោរអត់ដាក់ជែលទេ គឺវាធ្វើឲ្យយើងមានអារម្មណ៍ថាឈឺ និងចាក់នៅមាត់របស់យើង អញ្ចឹងប្រសិនបើយើងដាក់ជែល ឬក៏ដាក់ហ្វូមលាបទៅលើកន្លែងនោះ គឺវានឹងធ្វើឲ្យមានភាពរអិល អញ្ចឹងវាងាយស្រួលជាងការកោរដោយទទេ ប៉ុន្តែជាទូទៅនៅក្នុងប្រទេសកម្ពុជា គឺនៅតាមស្រុកស្រែ គឺយើងអត់សូវប្រើប្រាស់ហ្វូមនោះទេ ព្រោះវាអត់សូវសម្បូរ ប៉ុន្តែនៅតាមទីក្រុង គឺគេភាគច្រើន គឺគេប្រើហ្វូម ដើម្បីលាបទៅលើមាត់របស់គេ ដើម្បីកោរពុកមាត់ អញ្ចឹងហ្វូមគឺលក់នៅតាមផ្សារទំនើប ដូច្នេះនៅតាមស្រុកស្រែ គឺអត់សូវមានផ្សារទំនើបទេ អញ្ចឹងគាត់អត់សូវមានលទ្ធភាពដើម្បីទិញហ្វូមកោរពុកមាត់នោះទេ ដោយគាត់កោរ ប្រើទឹកតែប៉ុណ្ណោះ ដោយគាត់លាបទឹកទៅលើមាត់របស់គាត់ ឬក៏លាបទៅលើកន្លែងណា ដែលមានពុកមាត់ បន្ទាប់មកគាត់យកឡាមមកកោរតែម្ដង គឺគាត់អត់លាបហ្វូមនោះទេ ប៉ុន្តែក្មេងប្រុសម្នាក់នេះ គឺគាត់ ប្រហែលជាគាត់រស់នៅទីក្រុង ដូច្នេះហើយគាត់មានហ្វូម ដើម្បីកោរពុកមាត់ អញ្ចឹងគាត់ច្របាច់ហ្វូមដាក់លើដៃរបស់គាត់ បន្ទាប់មកគាត់យកហ្វូមនោះទៅលាបលើកន្លែងណាដែលមានពុកមាត់ ដើម្បីឲ្យវារអិលងាយស្រួលកោរ