KhmerPronunciationEnglish/Notes#occ
ប្រែប្រួល prae pruəl 1. to change, shift, undergo changes
2. to be changing, unstable, unsettled
4/3

Link to overview page
Link to dictionary

Cutting One’s Finger (Sakanan) — 13


ចូលមកដល់រូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បុរសនោះ គាត់បានប្រែប្រួលទឹកមុខរបស់គាត់ទៅជាសប្បាយចិត្តវិញ បាទ យើងឃើញថា គាត់ហាមាត់ញញឹម គាត់ញញឹម មើលទៅលើដៃស្ដាំរបស់គាត់ អញ្ចឹងដៃស្ដាំរបស់គាត់គឺមានរបួស ក៏ប៉ុន្តែរបួសរបស់គាត់បានរុំនឹងបង់បិទដំបៅរួចហើយ ដូច្នេះបានន័យថាគាត់បានការពារដៃរបស់គាត់ កុំឲ្យមានមេរោគចូលរួចហើយ ហើយឈាមរបស់គាត់ក៏ឈប់ហូរទៀតដែរ អញ្ចឹងគាត់នឹងលែងមានគ្រោះថ្នាក់ទៀតហើយ ដូច្នេះគាត់បានមើលដៃរបស់គាត់ ហើយគាត់សប្បាយចិត្តយ៉ាងខ្លាំង ដោយគាត់គិតថា គាត់មិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេបន្ទាប់ពីការមុតកាំបិតនេះ ព្រោះគាត់បានធ្វើចេះវិធីសង្គ្រោះបឋម បាទ គាត់ចេះវិធីសង្គ្រោះបឋម ដើម្បីកុំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ

Cutting One’s Finger (Sakanan) — 08


ចូលមកដល់រូបភាពទីរូបភាពទីយើងឃើញថាបុរសម្នាក់នោះកាន់សំឡីនៅដៃឆ្វេងរបស់គាត់ បាទ ដៃឆ្វេងរបស់គាត់កាន់សំឡី រីឯដៃស្ដាំរបស់គាត់លើកឡើង បានន័យថាគាត់បានជូតឈាមចេញពីដៃស្ដាំរបស់គាត់អស់ហើយ អញ្ចឹងយើងឃើញថា ដៃស្ដាំរបស់គាត់គឺមានស្នាមមុខរបួសនៅនឹងម្រាមដៃនាង បាទ នៅនឹងម្រាមដៃនាងរបស់គាត់គឺមានស្នាមមុខរបួស ប៉ុន្តែពុំមានឈាមហូរទៀតទេ បាទ ពុំមានឈាមហូរទេ អញ្ចឹងឈាមឈប់ហូរហើយដោយសារតែគាត់ជូតឈាមនោះចេញ ហើយគាត់បានយកសំឡីខ្ទប់ទៅលើមុខរបួសដើម្បីឃាត់ឈាម បន្ទាប់ពីឃាត់ឈាម ឈាមក៏ឈប់ហូរ ពេលនោះ បុរសនោះ គាត់បានប្រែប្រួលទឹកមុខរបស់គាត់ ដោយគាត់ មុខគាត់រៀងញញឹមបន្តិច បាទ ពីមុនគាត់មានមុខជូរ ដោយសារគាត់ឈឺ ហើយមានឈាមហូរ ក៏ប៉ុន្តែបន្ទាប់ពីគាត់ឃាត់ឈាមហើយ គាត់ក៏ប្រែទឹកមុខមកជាញញឹមវិញ ព្រោះថាគាត់សប្បាយចិត្ត ដោយសារតែមុខរបួសរបស់គាត់លែងមានឈាមហូរទៀតហើយ ដូច្នេះវាមិនមានគ្រោះថ្នាក់ខ្លាំងនោះទេទៅដល់គាត់ ព្រោះគាត់បានឃាត់ឈាមបានសម្រេច

Shopping For A T-Shirt (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់បានឆ្លុះកញ្ចក់ បុរសម្នាក់នោះ គាត់ក៏បានប្រែប្រួលទឹកមុខ អញ្ចឹងបានន័យថាគាត់អត់សូវពេញចិត្តនឹងអាវនោះទេ ដោយសារតែអាចអាវនោះវាតូចពេក ឬក៏ធំពេក មិនល្មមនឹងខ្លួនគាត់ អញ្ចឹងរូបភាពនេះយើងឃើញ បុរសនោះ គាត់ប្រែប្រួលទឹកមុខ ដោយគាត់មិនសូវជាសប្បាយចិត្តនឹងអាវនោះ ដោយគាត់ឆ្លុះមើលកញ្ចក់ ដោយភ្នែករបស់គាត់សម្លឹងទៅកញ្ចក់ ហើយដៃរបស់គាត់ចាប់ទាញសាច់អាវមក អញ្ចឹងគាត់កំពុងតែចាប់ទាញសាច់អាវ ដែលយើងឃើញរូបភាពនៅក្នុងកញ្ចក់នោះ គឺគាត់កំពុងតែទាញអាវ បានន័យថាអាវនោះប្រហែលជាធំជាងខ្លួនគាត់ពេក គឺមិនល្មមនោះទេ គឺបានន័យថាអាវនោះរលុង ដូច្នេះគាត់អត់ពេញចិត្តទេ ដោយសារតែការទិញអាវគឺយើងអត់ពាក់អាវធំពេកទេ ប្រសិនបើពាក់អាវធំពេក នោះវាធ្វើឲ្យយើងអត់ស្អាតនោះទេអញ្ចឹងយើងមើលទៅអត់ស្អាត ដូច្នេះយើងអត់ពាក់អាវធំជាងខ្លួនទេ គឺយើងពាក់អាវដែលល្មមនឹងខ្លួនយើង ដោយសារតែនៅពេលដែលយើងពាក់អាវដែលល្មមនឹងខ្លួនយើង គឺមើលទៅយើងឃើញស្អាត ហើយសង្ហាជាងមុន ដូច្នេះប្រសិនបើយើងពាក់អាវធំពេកគឺមើលទៅយើងឃើញចាស់ ហើយអត់សង្ហាទេ អញ្ចឹងរូបភាពនេះ គឺបុរសម្នាក់នោះ គាត់កំពុងតែឆ្លុះកញ្ចក់ ដោយអ្នកលក់ គាត់កំពុងតែកាន់កញ្ចក់ដើម្បីឲ្យបុរសម្នាក់នោះឆ្លុះ ហើយយើងឃើញកញ្ចក់របស់អ្នកលក់ គឺមានចងខ្សែផងដែរ អញ្ចឹងដើម្បីកុំឲ្យបាត់កញ្ចក់អ្នកលក់ក៏បានចងខ្សែដើម្បីព្យួរ អញ្ចឹងអ្នកលក់ព្យួរកញ្ចក់នោះដោយចងខ្សែ ហើយនៅពេលណាដែលអ្នកលក់ចង់ឆ្លុះកញ្ចក់ អ្នកលក់នោះ អតិថិជនចង់ឆ្លុះកញ្ចក់ អ្នកលក់គាត់គ្រាន់តែយកកញ្ចក់នោះមកកាន់ គឺ ហើយឲ្យអ្នកទិញគាត់ឆ្លុះគឺជាការស្រេច