KhmerPronunciationEnglish/Notes#occ
ម្រាមដៃនាង mriem day nieŋ ring finger 10/3

Link to overview page
Link to dictionary

Cutting One’s Finger (Sakanan) — 12


ចូលដល់រូបភាពទី ១២ នៅក្នុងរូបភាពទី ១២ បន្ទាប់ពីបុរសនោះ គាត់បានបកប្លាស្ទិកចេញពីកន្លែងស្អិតនៃបង់បិទដំបៅហើយ គាត់បានយកបង់បិទដំបៅនោះ មករុំលើដៃ ម្រាមដៃនាងរបស់គាត់ អញ្ចឹងយើងឃើញថា នៅក្នុងរូបភាពនេះគឺមានដៃចំនួនពីរ ដៃឆ្វេងមួយនិងដៃស្ដាំមួយ ហើយដៃដែលមានរបួសគឺដៃស្ដាំ ម្រាមនាងដៃ អញ្ចឹងម្រាមនាងដៃរបស់គាត់គឺមានមុខរបួសដោយសារមុតកាំបិត ដូច្នេះគាត់យកបង់បិទដំបៅ ដែលគាត់ទើបតែបករួចនោះ មក គាត់យកបង់បិទដំបៅដែលទើបតែបករួចនោះ មកបិទពីលើដៃនាងរបស់គាត់ គឺបិទពីលើមុខរបួសតែម្ដង បាទ ធ្វើបែបនេះ ដើម្បីការពារកុំឲ្យមុខរបួសរបស់គាត់មានមេរោគចូល បាទ ធ្វើកុំឲ្យមានមេរោគចូលក្នុងមុខរបួសរបស់គាត់

Cutting One’s Finger (Sakanan) — 08


ចូលមកដល់រូបភាពទីរូបភាពទីយើងឃើញថាបុរសម្នាក់នោះកាន់សំឡីនៅដៃឆ្វេងរបស់គាត់ បាទ ដៃឆ្វេងរបស់គាត់កាន់សំឡី រីឯដៃស្ដាំរបស់គាត់លើកឡើង បានន័យថាគាត់បានជូតឈាមចេញពីដៃស្ដាំរបស់គាត់អស់ហើយ អញ្ចឹងយើងឃើញថា ដៃស្ដាំរបស់គាត់គឺមានស្នាមមុខរបួសនៅនឹងម្រាមដៃនាង បាទ នៅនឹងម្រាមដៃនាងរបស់គាត់គឺមានស្នាមមុខរបួស ប៉ុន្តែពុំមានឈាមហូរទៀតទេ បាទ ពុំមានឈាមហូរទេ អញ្ចឹងឈាមឈប់ហូរហើយដោយសារតែគាត់ជូតឈាមនោះចេញ ហើយគាត់បានយកសំឡីខ្ទប់ទៅលើមុខរបួសដើម្បីឃាត់ឈាម បន្ទាប់ពីឃាត់ឈាម ឈាមក៏ឈប់ហូរ ពេលនោះ បុរសនោះ គាត់បានប្រែប្រួលទឹកមុខរបស់គាត់ ដោយគាត់ មុខគាត់រៀងញញឹមបន្តិច បាទ ពីមុនគាត់មានមុខជូរ ដោយសារគាត់ឈឺ ហើយមានឈាមហូរ ក៏ប៉ុន្តែបន្ទាប់ពីគាត់ឃាត់ឈាមហើយ គាត់ក៏ប្រែទឹកមុខមកជាញញឹមវិញ ព្រោះថាគាត់សប្បាយចិត្ត ដោយសារតែមុខរបួសរបស់គាត់លែងមានឈាមហូរទៀតហើយ ដូច្នេះវាមិនមានគ្រោះថ្នាក់ខ្លាំងនោះទេទៅដល់គាត់ ព្រោះគាត់បានឃាត់ឈាមបានសម្រេច

Cutting One’s Finger (Sakanan) — 04


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បុរសនោះ គាត់នៅតែសម្ដែងភាពឈឺចាប់របស់គាត់ ដោយគាត់បានបើកភ្នែកធំមើលទៅលើដៃស្ដាំរបស់គាត់ ហើយគាត់នៅតែញេញធ្មេញដដែល ព្រោះថាការមុតនឹងកាំបិតគឺមានការឈឺចាប់ខ្លាំងណាស់ ដោយយើងឃើញថា នៅ ដៃស្ដាំរបស់គាត់ ដែលដាក់នៅចំពីមុខគាត់ គាត់បានលើកដៃស្ដាំដាក់នៅចំពីមុខគាត់ ហើយគាត់សម្លឹងមើល យើងឃើញថាដៃស្ដាំរបស់គាត់គឺមានហូរឈាមចេញមកយ៉ាងច្រើន អញ្ចឹងនៅពេលដែលយើងមុត មានគ្រោះថ្នាក់ដោយសារការប៉ះពាល់របស់ស្រួចឬក៏របស់មុតដូចជាកាំបិត នោះឈាមនឹងហូរចេញមកក្រៅយ៉ាងច្រើន ដូច្នេះហើយធ្វើឲ្យយើងមានការឈឺចាប់និងមានរបួស អញ្ចឹងនៅក្នុងរូបភាពនេះ គាត់បានយកដៃឆ្វេងរបស់គាត់ចាប់កាន់ដៃស្ដាំ បាទ ចាប់កាន់កដៃដៃស្ដាំ ហើយលើកដៃនោះឡើង លើកដៃស្ដាំឡើង ហើយគាត់មើល យើងឃើញមានឈាមចេញពីម្រាមដៃនាង អញ្ចឹងម្រាមដៃរបស់យើងគឺមានម្រាមប្រាំ បាទ មានម្រាមមេដៃ ម្រាមចង្អុលដៃ ម្រាមដៃកណ្ដាល ម្រាមដៃនាង និងម្រាមកូនដៃ អញ្ចឹងគាត់មុត ម្រាមដែលគាត់មុតនេះ យើងឃើញថាឈាមបានហូរចេញពីម្រាមដៃនាងដែលនៅក្បែរកូនដៃ អញ្ចឹងម្រាមដៃនាងឈាមហូរចេញមក គឺហូរមកប្រឡាក់នឹងម្រាមដៃនាង ក៏ដូចជាម្រាមកូនដៃផងដែរ ព្រោះម្រាមដៃនាងនិងម្រាមកូនដៃគឺនៅជិតគ្នា បាទ ម្រាមទាំងពីរនេះគឺនៅជិតគ្នា ដូច្នេះហើយ នៅពេលដែលម្រាមដៃនាងមានឈាម វានឹងហូរមកប្រឡាក់ម្រាមដៃកូនដូចគ្នា