Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ស្គាល់គ្នា | skoal knie | to know each other | 9/9 |
Link to overview page
Link to dictionary
Requesting and granting permission 1 — Dialogue 2
បូរ៉ា៖ សុំទោស កន្លែងនេះទំនេរតាសអី?
ធីតា៖ ចា៎ស ទំនេរតាស។
Requesting and granting permission 1 — Dialogue 1
បូរ៉ា៖ សុំទោស កន្លែងនេះអង្គុយបានអេ៎?
ធីតា៖ ចា៎ស បានតាស។
Answering the phone — Dialogue 2
សំណាង៖ អាឡូ ជម្រាបសួរ។
សុភាព៖ អាឡូ ជម្រាបសួរបង។ ខ្ញុំពួកម៉ាករបស់កញ្ញា ឈ្មោះសុភាព។
...
សុភាព៖ អូខេ ខ្ញុំយល់ហើយបង។ អរគុណច្រើន។
សំណាង៖ អូខេ អីចឹងប៉ុណ្ណឹងសិនចុះអីចឹង។ បាយបាយ!
សុភាព៖ ចាស បាយបាយបង! អរគុណ។ សុខសប្បាយ។
Answering the phone — Dialogue 1
សំណាង៖ ហេឡូ?
កញ្ញា៖ បងសំណាង ខ្ញុំកញ្ញា។
សំណាង៖ ហ្នឹងហើយ កញ្ញា។ សុខសប្បាយ?
កញ្ញា៖ ចាស សុខសប្បាយតាសបង។ ឥឡូវនិយាយបានអេបង?
សំណាង៖ និយាយបានតាស។
...
កញ្ញា៖ អរគុណច្រើនបង។ ប៉ុណ្ណឹងសិនហើយអីចឹង។
សំណាង៖ ហ្នឹងហើយ។ ថ្ងៃក្រោយជួបគ្នា។
កញ្ញា៖ ចាសបង។ អរគុណ។
Requesting and granting permission 1 — Cultural note
Inviting someone to eat together — Cultural note
— ញ៉ាំបាយ បង!
— ញ៉ាំនំ អូន!
— ពិសាបាយ លោកពូ!
អ្នកដែលត្រូវបានគេហៅអាចបដិសេធដោយនិយាយថា “អត់អីទេ ញ៉ាំចុះ” ក៏បាន ឬក៏ទទួលយកចំណីបន្តិចបន្តួចក៏បាន។
Asking for directions 1 — Dialogue 1
សោភា៖ បង សុំសួរតិច។ នៅម្ដុំហ្នឹងមានហាងកាហ្វេអាម៉ាហ្ស៉ូនអត់បង?
អ្នកតាមផ្លូវ ១៖ អាម៉ាហ្ស៉ូន?... នៅមុខនោះដូចមានហាងកាហ្វេមួយ តែមិនដឹងឈ្មោះអីអេ៎នៀក ...
អ្នកតាមផ្លូវ ២៖ ហ្នឹងហើយ កាហ្វេអាម៉ាហ្ស៉ូន! អគារពណ៌ខ្មៅ ហើយបៃតងតិចៗហ្នឹងមែន?
សោភា៖ ចា៎ស។ នៅមុខហ្នឹងមែនបង?
អ្នកតាមផ្លូវ ២៖ ហ្នឹងហើយ។ ទៅមុខ ដល់ភ្លើងស្តុប ហើយបត់ស្ដាំទៅ ឃើញហើយ។
សោភា៖ អូ ចា៎ស អរគុណច្រើនបង។
Introducing someone else to others — Dialogue
បូរ៉ា៖ អេ ធារី! ទៅណាហ្នឹង?
ធារី៖ អូ បងបូរ៉ា! ខ្ញុំទៅញ៉ាំអីជាមួយពួកម៉ាកបន្តិច។
ធារី៖ អូ ខ្ញុំណែនាំឲ្យស្គាល់។ បងបូរ៉ា នេះតារា ពួកម៉ាកខ្ញុំនៅសាលា។
តារា៖ ជម្រាបសួរបង។
បូរ៉ា៖ ជម្រាបសួរតារា/អូន។ ខ្ញុំបងប្អូនជីដូនមួយរបស់ធារី។ រីករាយដែលបានស្គាល់។
តារា៖ អរគុណបង/បាទបង រីករាយដែលបានស្គាល់បងដែរ។
Asking for directions 2 — Dialogue 1
សុខា៖ អូន សុំសួរតិចបានអេ៎? មានដឹងថានៅក្នុងអគារហ្នឹងជាន់ទីម៉ានមានទូអេធីអឹម?
អ្នកដំណើរ៖ ខ្ញុំអត់ដឹងផងបង។ បងអាចទៅសួរនៅកន្លែងផ្ដល់ព័ត៌មាននៅជាន់ទី ១ បានបង។
សុខា៖ អូ តែបងដើរនៅជាន់ទី ១ មិញ ដូចអត់ឃើញ ...
អ្នកដំណើរ៖ មានច្រកចូលច្រើន ខ្ញុំភ្លេចថានៅច្រកចូលមួយណាហើយនៀក ប៉ុន្តែចាំថានៅក្បែរហ្នុងមានហាងនាឡិកាមួយ ហើយគេដាក់ផ្លាកសញ្ញាសួរធំពណ៌បៃតងអា៎បង។
សុខា៖ អូ អត់អីទេ ចាំបងចុះទៅរកខ្លួនឯង។ អរគុណច្រើនហើយណា អូន។ រកជណ្ដើរយន្តចុះសិន វង្វេងអស់ហើយ ...
អ្នកដំណើរ៖ ជណ្ដើរយន្តដូចឃើញនៅនោះមួយបង។ ខ្ញុំអត់ច្បាស់ដែរ បងសាកដើរទៅមើលៗ។ បើមិននេះ ខាងនេះក៏បានដែរបង តែរៀងឆ្ងាយតិច។