Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
កាហ្វេ | kaafee | coffee | 106/19 |
Link to overview page
Link to dictionary
Expressing likes 1 — Dialogue 2
ណារី៖ កញ្ញាឯងដាក់ស្ករក្នុងកាហ្វេច្រើនម៉េះ!
កញ្ញា៖ ខ្ញុំចូលចិត្តផ្អែម។
ណារី៖ អូ ខុសពីខ្ញុំអីចឹង។ ខ្ញុំអត់ចូលចិត្តផ្អែមប៉ុន្មានទេ។
កញ្ញា៖ អីចឹងបានអត់សូវឃើញណារីឯងញ៉ាំបង្អែម។
ណារី៖ ហ្នឹងហើយ ខ្ញុំអត់សូវចូលចិត្តបង្អែមផង។
Expressing thirst — Dialogue 2
វីរៈ៖ និយាយច្រើនពេក ឥឡូវខះកហើយ។ ជាតាស្រេកទឹកអត់? រកទិញអីផឹកសិនអី?
សុជាតា៖ ខ្ញុំអត់សូវស្រេកម៉ានផង ប៉ុន្តែ មានអី ទៅទិញជាមួយគ្នាបានតាស។ ខ្ញុំចង់ផឹកកាហ្វេឡាតេ។ វីរៈឯងស្ងួតកអីចឹង ដាក់តែក្រូចឆ្មារទៅឆាប់បាត់ស្រេក។
Asking “Do you have X?” — Dialogue 2
អ្នកលក់៖ បង ត្រូវការអីដែរ?
ភ្ញៀវ៖ រកទិញកាហ្វេមណ្ឌលគិរី។ រកប៉ុន្មានតូបហើយ អត់មាន។ កន្លែងអូនឯងមានអេ៎?
អ្នកលក់៖ កន្លែងខ្ញុំមានតាសបង។
ភ្ញៀវ៖ នៅណា? សុំមើលតិចមើល។ វាមានច្រើនប្រភេទ។ បងចង់បានអាប្រអប់វាពណ៌ខ្មៅអា៎ មានអេ៎?
Asking for directions 1 — Dialogue 1
សោភា៖ បង សុំសួរតិច។ នៅម្ដុំហ្នឹងមានហាងកាហ្វេអាម៉ាហ្ស៉ូនអត់បង?
អ្នកតាមផ្លូវ ១៖ អាម៉ាហ្ស៉ូន?... នៅមុខនោះដូចមានហាងកាហ្វេមួយ តែមិនដឹងឈ្មោះអីអេ៎នៀក ...
អ្នកតាមផ្លូវ ២៖ ហ្នឹងហើយ កាហ្វេអាម៉ាហ្ស៉ូន! អគារពណ៌ខ្មៅ ហើយបៃតងតិចៗហ្នឹងមែន?
សោភា៖ ចា៎ស។ នៅមុខហ្នឹងមែនបង?
អ្នកតាមផ្លូវ ២៖ ហ្នឹងហើយ។ ទៅមុខ ដល់ភ្លើងស្តុប ហើយបត់ស្ដាំទៅ ឃើញហើយ។
សោភា៖ អូ ចា៎ស អរគុណច្រើនបង។
Coffee And Soft Drink (Sakanan) — 05
Coffee And Soft Drink (Sakanan) — 00 Introduction
សួស្ដី! នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការញ៉ាំកាហ្វេ។ អញ្ចឹងភាគច្រើន ប្រជាជនកម្ពុជា គាត់ចូលចិត្តញ៉ាំកាហ្វេ ហើយកាហ្វេដែលគាត់ចូលចិត្តញ៉ាំហ្នឹង ភាគច្រើនគឺញ៉ាំនៅតាមហាង ព្រោះគាត់អត់សូវមានពេលឆុងខ្លួនឯងទេ។ ប៉ុន្តែមានអ្នកខ្លះគាត់ចូលចិត្តទិញកាហ្វេ គ្រាប់កាហ្វេមក ដើម្បីឆុងខ្លួនឯងញ៉ាំនៅផ្ទះ។ តែយើងភាគច្រើនគឺញ៉ាំនៅហាង អាចជាហាងតូចៗ ឬក៏ជាហាងធំៗ ហើយអ្នកខ្លះទៀតគាត់ចូលចិត្តញ៉ាំតាមរទេះ បានន័យថានៅកម្ពុជា ក៏មានការលក់កាហ្វេតាមរទេះផងដែរ អញ្ចឹងប្រសិនបើយើងអត់ចង់ទៅហាង យើងអាចទិញតាមរទេះបាន នៅពេលដែលគេមកលក់ក្បែរផ្ទះយើង ឬក៏យើងឃើញនៅតាមផ្លូវ យើងអាចឈប់ទិញបាន ដោយមានតម្លៃថោកផងដែរ យើង[…] ឬហៅថាមានតម្លៃសមរម្យ។
Coffee And Soft Drink (Sakanan) — 10
Coffee And Soft Drink (Sakanan) — 06
Coffee And Soft Drink (Sakanan) — 11
Coffee And Soft Drink (Sakanan) — 09
Coffee And Soft Drink (Sakanan) — 07
Coffee And Soft Drink (Sakanan) — 12
Coffee And Soft Drink (Sakanan) — 14
Phone (Sakanan) — 12
Coffee And Soft Drink (Sakanan) — 13
Coffee And Soft Drink (Sakanan) — 02
Coffee And Soft Drink (Sakanan) — 04
Motorcycle Taxi (Sakanan) — 16
Coffee And Soft Drink (Sakanan) — 03