KhmerPronunciationEnglish/Notes#occ
ស្បែកជើងស៊ក sbaek cǝǝŋ sɔɔk slippers, flip flops 3/2

Link to overview page
Link to dictionary

Alms Round (Sakanan) — 17


បន្ទាប់មកទៀតរូបភាពទី ១៧ នៅក្នុងរូបភាពទី ១៧ យើងឃើញស្ត្រីចំណាស់ម្នាក់នោះ គាត់ក៏បានរៀបចំអីវ៉ាន់របស់គាត់ ដើម្បីត្រលប់ចូលក្នុងផ្ទះវិញអញ្ចឹងស្ត្រីចំណាស់ម្នាក់នោះ គាត់ក៏បាន គាត់ក្រោកឈរឡើង ដោយគាត់ក្រោកឈរឡើង ហើយគាត់បានយកក្រណាត់ ឬក៏កម្រាលដែលគាត់លុតជង្គង់លើអម្បាញ់មិញមកបត់ ឬក៏មកមូរ ដើម្បីយកទៅទុកអញ្ចឹងយើងឃើញគាត់កំពុងតែឈរមូរកម្រាលដែលគាត់បានក្រាលលុតជង្គង់ ដើម្បីដាក់បាត្រព្រះសង្ឃអម្បាញ់មិញ ចំណែកឯក្មេងស្រីដែលជាចៅស្រីរបស់គាត់ គឺកំពុងតែអង្គុយ ហើយពាក់ស្បែកជើង ដោយសារតែស្បែកជើងនេះជាស្បែកជើងប៉ាតា ដូច្នេះវាពិបាកនឹងពាក់បន្តិច អញ្ចឹងក្មេងស្រីម្នាក់នោះ គាត់ត្រូវតែអង្គុយចុះ ហើយទាញស្បែកជើងរបស់គាត់មកពាក់ ដោយយើងឃើញគាត់អង្គុយ និងលើកជើងម្ខាងឡើង ជើងម្ខាងគាត់ដាក់នៅលើដី ជើងម្ខាងគាត់លើកឡើង ហើយយកស្បែកជើងមកពាក់នៅលើជើងដែលលើកឡើងលើនោះដោយយើងឃើញដៃទាំងពីររបស់ក្មេងស្រីម្នាក់នោះ គឺគាត់កាន់ស្បែកជើងដើម្បីពាក់ ហើយចំណែកឯស្បែកជើងរបស់ស្ត្រីចំណាស់ដែលជាយាយនោះ គឺគាត់ពាក់ស្បែកជើងស៊ក ដូច្នេះគឺងាយស្រួលក្នុងការពាក់ អត់ពិបាកទេ អញ្ចឹងក្មេងស្រីម្នាក់នោះគាត់ពិបាកពាក់ស្បែកជើង ដោយសារតែស្បែកជើងជាស្បែកជើងប៉ាតា

Alms Round (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញ បន្ទាប់ពីគាត់រៀបចំបាយចេញជាពីរកញ្ចប់ហើយ គាត់ក៏ចងកញ្ចប់នោះឲ្យបានស្អាត អញ្ចឹងគាត់បានចងមាត់ថង់ ឬក៏បិទកញ្ចប់នោះឲ្យបានស្អាត ហើយគាត់បានចេញមកខាងក្រៅផ្ទះអញ្ចឹងរូបភាពទីនេះ យើងឃើញស្ត្រីម្នាក់នោះគាត់ពាក់អាវដៃវែងដដែល ស្លៀកសំពត់ពណ៌ដដែល ហើយគាត់ពាក់ស្បែកជើង អញ្ចឹងស្បែកជើងរបស់គាត់ គឺជាស្បែកជើងស៊ក យើងហៅថាស្បែកជើងស៊ក ហើយគាត់ពាក់ស្បែកជើងនោះចេញមកខាងក្រៅផ្ទះ ដោយយកកញ្ចប់បាយទាំងពីរមកដាក់លើតុមួយ អញ្ចឹងតុនោះគឺជាតុធម្មតា ឬក៏តុដែក ឬក៏តុអាចបត់បាន អញ្ចឹងនៅពេលដែលយើងត្រូវការលើកវាចេញក្រៅ យើងគ្រាន់តែយកវាចេញក្រៅហើយលាតវា យើងអាចលាតតុនោះទៅជារូបរាងតុមួយបាន ហើយនៅពេលដែលយើងចង់ទុកវិញ យើងបត់តុនោះទៅតាមរូបរាងរបស់វាវិញ អញ្ចឹងវាអាចមានរូបរាងស្ដើង តុនោះគឺមានរូបរាងស្ដើងនៅពេលដែលយើងបត់ទុក ប៉ុន្តែនៅពេលដែលយើងត្រូវការប្រើ យើងគ្រាន់តែលាតវាទៅគឺរូបរាងតុនឹងចេញជារាងតុ ដែលអាចឲ្យយើងប្រើប្រាស់បាន ដើម្បីសម្រាប់ដាក់អីវ៉ាន់ ឬក៏ដាក់សម្ភារៈផ្សេងហើយពេលខ្លះយើងអាចយកតុនោះមកញ៉ាំបាយផងដែរអញ្ចឹង[…] ពេលខ្លះប្រជាជនកម្ពុជា គាត់ញ៉ាំបាយលើកន្ទេល គាត់ក្រាលកន្ទេល ហើយដួសបាយញ៉ាំលើកន្ទេល ចំណែកពេលខ្លះទៀតគ្រួសារខ្លះគឺគាត់ដាក់បាយលើតុ អញ្ចឹងបានន័យថាគាត់ដួសបាយមកដាក់លើតុ ហើយអង្គុយលើកៅអីដើម្បីញ៉ាំបាយ ប៉ុន្តែនៅក្នុងរូបភាពនេះគឺស្ត្រីចំណាស់ម្នាក់នោះ គាត់បានយកតុនោះ ដើម្បីមកដាក់កញ្ចប់បាយរង់ចាំដាក់បាត្រដល់ព្រះសង្ឃ