KhmerPronunciationEnglish/Notes#occ
ចង្អៀត cɑŋʔiət 1. to be narrow, constricted, cramped, crowded, confined, lacking space, tight
2. [figuratively] to be greedy, stingy
5/3

Link to overview page
Link to dictionary

Shopping For A T-Shirt (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការទិញអាវយឺតអញ្ចឹងការទិញអាវយឺត ដោយជាទូទៅ យើងជាទូទៅ យើងតែងតែស្លៀកសម្លៀកបំពាក់ ឬក៏ពាក់ខោអាវផ្សេងនៅពេលដែលយើងចេញដំណើរទៅធ្វើការ ឬក៏នៅផ្ទះ អញ្ចឹងពេលខ្លះខោអាវរបស់យើងចាស់ ខោអាវរបស់យើងចាស់ ឬក៏ចង្អៀត ដូច្នេះយើងត្រូវការអាវថ្មីដើម្បីចេញទៅក្រៅ ឬក៏ដើម្បីពាក់ ដើម្បីឲ្យល្មមនឹងខ្លួនយើង ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការទិញអាវយឺត

Shopping For A T-Shirt (Sakanan) — 01


ដោយយើងឃើញនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានបុរសម្នាក់ ដែលគាត់មានវ័យប្រហែលជា ២០ ឆ្នាំ គាត់ពាក់អាវយឺតពណ៌ ដៃខ្លី ហើយនៅក្នុងរូបភាពនេះ យើងឃើញថាគាត់កំពុងតែសម្លឹងមើលអាវរបស់គាត់ ហើយយកដៃទាំងពីរចាប់ទាញអាវរបស់គាត់ ដោយគាត់គិតថាប្រហែលជាអាវនោះតូចពេក ឬក៏ចង្អៀតពេកសម្រាប់គាត់ ដែលឥឡូវគាត់ធំហើយ ដូច្នេះអាវចាស់ពីមុនគឺរាងចង្អៀតសម្រាប់គាត់ ដោយគាត់ពាក់ទៅមិនសូវស្រួលខ្លួន ឬក៏គាត់ពាក់ទៅគឺមើលឃើញខើច ដោយសារតែអាវនោះវាតូចពេក អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងឃើញគាត់កំពុងតែគិតទៅដល់អាវថ្មីមួយ អញ្ចឹងគាត់គិតទៅដល់អាវមួយ ដែលជាអាវយឺតដែរ ប៉ុន្តែពណ៌លឿង អញ្ចឹងគាត់ចង់បានអាវយឺតថ្មីមួយសម្រាប់ពាក់ ដោយសារតែអាវយឺតដែលគាត់កំពុងតែពាក់ គឺវាតូចពេក ឬក៏ចង្អៀតខ្លួនគាត់ពេក អញ្ចឹងគាត់គិតចង់ទិញអាវយឺតពណ៌លឿងដៃខ្លីមួយសម្រាប់ពាក់នៅពេលថ្ងៃក្រោយទៀត ដូច្នេះហើយគាត់ក៏សម្លឹងមើលអាវរបស់គាត់យ៉ាងយកចិត្តទុកដាក់ អញ្ចឹងគាត់នឹងទៅទិញអាវថ្មីមួយទៀត

Shopping For A T-Shirt (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់គិតទៅដល់អាវយឺតថ្មីមួយទៀតហើយ អញ្ចឹងគាត់គិតទៅដល់អាវយឺតថ្មី ដែលគាត់ចង់បានហើយ គាត់ក៏បានទៅជួបនឹងមិត្តស្រីរបស់គាត់អញ្ចឹងពួកគេទាំងពីរនាក់ក៏បានពិភាក្សាគ្នា ដោយយើងឃើញមិត្តស្រីរបស់គាត់ មានវ័យប្រហែលនឹងគាត់ដែរ ឬក៏មានវ័យស្របាលគ្នានឹងគាត់ ដោយមានវ័យប្រហែលជា ២០ ឆ្នាំយើងឃើញមិត្តស្រីរបស់គាត់ក៏ពាក់អាវយឺតពណ៌ដៃខ្លីដែរ ប៉ុន្តែមិត្តស្រីរបស់គាត់គឺមានសក់វែង ហើយសក់មិត្តស្រីរបស់គាត់ហ្នឹង គឺចងទៅខាងក្រោយទាំងអស់ គាត់ចងសក់ទៅខាងក្រោយ អញ្ចឹងគាត់ឈរទល់មុខជាមួយនឹងបុរសម្នាក់នោះ ដែលជាមិត្តប្រុសរបស់គាត់ ដែលបុរសម្នាក់នោះ គាត់បាននិយាយអំពីអាវយឺតមួយ អញ្ចឹងគាត់ប្រាប់ទៅមិត្តស្រីរបស់គាត់ថា គាត់ចង់បានអាវយឺតថ្មី ដោយសារតែអាវយឺតចាស់របស់គាត់ហ្នឹងគឺចង្អៀតនឹងខ្លួនគាត់ពេក ពិបាកនឹងពាក់ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺពួកគេកំពុងតែពិភាក្សាគ្នា ដោយបុរសម្នាក់នោះ គាត់បានលើកដៃស្ដាំឡើង ហើយក្ដាប់ដៃ [...] យកមេដៃចង្អុលមកខ្លួនគាត់ ដោយគាត់កំពុងតែនិយាយប្រាប់មិត្តស្រីរបស់គាត់ថា គាត់ចង់បានអាវយឺតមួយដើម្បីពាក់ ដែលល្មមនឹងខ្លួនគាត់ មិនតូចពេក ឬក៏មិនធំពេក