KhmerPronunciationEnglish/Notes#occ
ចងចាំ cɑɑŋ cam to remember, retain, hold on to, be nostalgic about 6/5

Link to overview page
Link to dictionary

Asking “How do you write this?” — Cultural note


តួអក្សរខ្មែរកើតឡើងដោយការផ្គុំព្យញ្ជនៈ ស្រៈ ជើង និង សញ្ញាផ្សេងៗ។ តួអក្សរខ្លះមិនមានសំឡេងនៅក្នុងពេលអាននោះទេ ដូចជា ជាដើម ដូច្នេះ សូម្បីជនជាតិខ្មែរក៏មានការលំបាកក្នុងការចងចាំអក្ខរាវិរុទ្ធទាំងអស់ផងដែរ ហើយត្រូវប្រុងប្រយ័ត្ននៅពេលសរសេរឈ្មោះ ព្រោះអាចមានពាក្យសូរដូច

Expressing sorrow — Cultural notes


ប្រជាជនខ្មែរមានជំនឿលើព្រះពុទ្ធសាសនា ហើយពាក្យមួយដែលគេចងចាំថាជាពាក្យសំដីរបស់ព្រះពុទ្ធនោះគឺ មានរូបមានទុក្ខពាក្យនេះមានន័យថា នៅពេលមនុស្សកើតមកគឺមានរូបរាង ហើយរូបរាងនេះមានតម្រូវការជាច្រើនដើម្បីចង់រស់រានឲ្យបានសប្បាយរីករាយនៅពេលចំណង់នេះមិនបានសម្រេចដូចក្តីបំណង មនុស្សនឹងចាប់ផ្ដើមមានទុក្ខដូច្នេះ ព្រះពុទ្ធទូន្មានថាបំបាត់នូវការចង់បាន នោះនឹងមិនមានទុក្ខកើតឡើងឡើយ

Expressing thanks 2 — Cultural note


នៅប្រទេសកម្ពុជាក៏ដូចជានៅប្រទេសផ្សេងដែរ គឺបុរសតែងតែស្ម័គ្រចិត្តចូលទៅជួយ នៅពេលឃើញស្ត្រីកំពុងធ្វើការងារធ្ងន់អ្វីមួយ ពីព្រោះបុរសមានកម្លាំងខ្លាំងជាងស្ត្រីជនជាតិខ្មែរតែងតែចងចាំនិងឲ្យតម្លៃការជួយគ្នាទៅវិញទៅមកបានយូរអង្វែងណាស់ការជូនជាម្ហូបចំណីចំណុកបន្តិចបន្តួចជាញឹកញាប់ទៅអ្នកជិតខាងអ្នកធ្លាប់មានគុណ ទោះជាមិនមែនក្នុងឱកាសអ្វីជាពិសេសដ៏ដោយ គឺជាទម្លាប់របស់ជនជាតិខ្មែរដើម្បីសម្ដែងការអរគុណ

Expressing thanks 1 — Cultural note


នៅប្រទេសកម្ពុជា កម្រមានការប្រារព្ធពិធីខួបកំណើតណាស់ប្រជាជនមួយចំនួនធំមិនទាំងចងចាំថ្ងៃកំណើតរបស់ខ្លួនឯងផងប៉ុន្តែ សម័យបច្ចុប្បន្ន ថ្ងៃខួបកំណើតត្រូវបានគេចាត់ទុកថាជាថ្ងៃពិសេស និងត្រូវបានប្រារព្ធកាន់តែច្រើនឡើងដូច្នេះ ម្នាក់ត្រូវចងចាំនូវថ្ងៃកំណើតរបស់អ្នកដទៃកាន់តែច្រើនឡើងជនជាតិខ្មែរប្រារព្ធពិធីខួបកំណើត ដោយការជួបជុំមិត្តភក្តិញ៉ាំអាហារពេលល្ងាចនិងមាននំខេក អាចមានការជូនកាដូ ឬក៏ចូលលុយគ្នាទិញនំខេករួចធ្វើឲ្យមានការភ្ញាក់ផ្អើលនៅកន្លែងធ្វើការ (មិនចាំបាច់មានកាដូទេ)។ យោបល់មួយចំនួនលើកឡើងថា នៅថ្ងៃខួបកំណើតរបស់ខ្លួន ជាជាងការទទួលយកអំណោយនិងសប្បាយរីករាយជាមួយមិត្តភក្តិ សាមីខ្លួនគួរតែសម្ដែងនូវសេចក្តីដឹងគុណ និងជូនអំណោយដល់មាតាដែលគាត់បានខិតខំបង្កើតរូបខ្លួននៅថ្ងៃនេះកាលពីប៉ុន្មានឆ្នាំមុន

Phone (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ គឺយើងឃើញទូរស័ព្ទចល័តដដែល ប៉ុន្តែលើកនេះគឺគេបើកកម្មវិធីប្រតិទិន បានន័យថានៅក្នុងទូរស័ព្ទមួយ គឺមានមុខងារច្រើនមែនទែន បានន័យថាយើងអាចប្រើប្រាស់វាបានច្រើនប្រភេទ ដោយយើងអាចលេងហ្គេមផង យើងអាចមើលវីដេអូ យើងអាចស្ដាប់ចម្រៀង យើងអាចទាក់ទងទៅមិត្តភក្តិ ហើយក៏យើងអាចដឹងអំពីថ្ងៃខែ ឬក៏ដឹងអំពីកាលបរិច្ឆេទបាន អញ្ចឹងយើងអាចដឹងអំពីថ្ងៃខែ ឬក៏កាលបរិច្ឆេទបាននៅក្នុងទូរស័ព្ទរបស់យើង ដោយយើងប្រើប្រាស់កម្មវិធីប្រតិទិន អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់ចង់ដឹងថាតើថ្ងៃនេះជាថ្ងៃទីប៉ុន្មាន ឬក៏មិត្តភក្តិរបស់គាត់មានខួបកំណើតនៅក្នុងថ្ងៃណា អញ្ចឹងគាត់អាចបើកទូរស័ព្ទរបស់គាត់ ដើម្បីឆែកមើលប្រតិទិនបាន អញ្ចឹងនៅក្នុងប្រតិទិនគឺយើងអាចឆែកមើលថាថ្ងៃនេះជាថ្ងៃទីប៉ុន្មាន ហើយក៏យើងអាចសរសេរនៅការចងចាំរបស់យើងមួយចំនួន ឬក៏ការកត់ត្រាមួយចំនួន ថាតើថ្ងៃទីប៉ុន្មាន យើងមានកម្មវិធីអី ដូចជាឧទាហរណ៍ថា នៅក្នុងថ្ងៃទី ១០ ខែ មេសា ឬក៏ថ្ងៃទី ១០ ខែ សីហា គឺគាត់មានកម្មវិធីខួបកំណើតមិត្តភក្តិរបស់គាត់ ដូច្នេះគាត់អាចសរសេរកត់ត្រាទុកនៅលើប្រតិទិនរបស់គាត់ ថានៅថ្ងៃទី ១០ គឺមានខួបកំណើតមិត្តភក្តិ ដូច្នេះនៅពេលដែលថ្ងៃទី ១០ គឺទូរស័ព្ទនឹងរោទ៍ឡើង ដើម្បីរំលឹកយើងថា យើងមានកម្មវិធីនៅក្នុងថ្ងៃនោះ ដូច្នេះវាងាយស្រួលជាងការប្រើប្រាស់ប្រតិទិននៅខាងក្រៅ បានន័យថានៅប្រតិទិនខាងក្រៅគឺយើងត្រូវការកត់ត្រាទុកចាំខ្លួនឯង ហើយយើងត្រូវការរំលឹក ក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ប្រតិទិននៅក្នុងទូរស័ព្ទ គឺងាយស្រួល គឺទូរស័ព្ទនឹងជាអ្នករំលឹកយើងតែម្ដង ថាយើងនៅក្នុងថ្ងៃនេះគឺយើងត្រូវធ្វើអ្វីខ្លះ ត្រូវធ្វើអ្វីខ្លះ គឺទូរស័ព្ទជាអ្នករំលឹកយើងតែម្ដង ដូច្នេះគឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រតិទិននៅក្នុងទូរស័ព្ទ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៣ គឺគាត់កំពុងតែមើលប្រតិទិនដែលនៅក្នុងទូរស័ព្ទរបស់គាត់