KhmerPronunciationEnglish/Notes#occ
រំលឹក rumlɨk 1. to remind, refresh one's memory, make someone remember
2. to recall, to think of (especially an absent person or a past event), bring up something from the past, commemorate
3. to miss, feel the loss of
5/2

Link to overview page
Link to dictionary

Phone (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ គឺយើងឃើញទូរស័ព្ទចល័តដដែល ប៉ុន្តែលើកនេះគឺគេបើកកម្មវិធីប្រតិទិន បានន័យថានៅក្នុងទូរស័ព្ទមួយ គឺមានមុខងារច្រើនមែនទែន បានន័យថាយើងអាចប្រើប្រាស់វាបានច្រើនប្រភេទ ដោយយើងអាចលេងហ្គេមផង យើងអាចមើលវីដេអូ យើងអាចស្ដាប់ចម្រៀង យើងអាចទាក់ទងទៅមិត្តភក្តិ ហើយក៏យើងអាចដឹងអំពីថ្ងៃខែ ឬក៏ដឹងអំពីកាលបរិច្ឆេទបាន អញ្ចឹងយើងអាចដឹងអំពីថ្ងៃខែ ឬក៏កាលបរិច្ឆេទបាននៅក្នុងទូរស័ព្ទរបស់យើង ដោយយើងប្រើប្រាស់កម្មវិធីប្រតិទិន អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់ចង់ដឹងថាតើថ្ងៃនេះជាថ្ងៃទីប៉ុន្មាន ឬក៏មិត្តភក្តិរបស់គាត់មានខួបកំណើតនៅក្នុងថ្ងៃណា អញ្ចឹងគាត់អាចបើកទូរស័ព្ទរបស់គាត់ ដើម្បីឆែកមើលប្រតិទិនបាន អញ្ចឹងនៅក្នុងប្រតិទិនគឺយើងអាចឆែកមើលថាថ្ងៃនេះជាថ្ងៃទីប៉ុន្មាន ហើយក៏យើងអាចសរសេរនៅការចងចាំរបស់យើងមួយចំនួន ឬក៏ការកត់ត្រាមួយចំនួន ថាតើថ្ងៃទីប៉ុន្មាន យើងមានកម្មវិធីអី ដូចជាឧទាហរណ៍ថា នៅក្នុងថ្ងៃទី ១០ ខែ មេសា ឬក៏ថ្ងៃទី ១០ ខែ សីហា គឺគាត់មានកម្មវិធីខួបកំណើតមិត្តភក្តិរបស់គាត់ ដូច្នេះគាត់អាចសរសេរកត់ត្រាទុកនៅលើប្រតិទិនរបស់គាត់ ថានៅថ្ងៃទី ១០ គឺមានខួបកំណើតមិត្តភក្តិ ដូច្នេះនៅពេលដែលថ្ងៃទី ១០ គឺទូរស័ព្ទនឹងរោទ៍ឡើង ដើម្បីរំលឹកយើងថា យើងមានកម្មវិធីនៅក្នុងថ្ងៃនោះ ដូច្នេះវាងាយស្រួលជាងការប្រើប្រាស់ប្រតិទិននៅខាងក្រៅ បានន័យថានៅប្រតិទិនខាងក្រៅគឺយើងត្រូវការកត់ត្រាទុកចាំខ្លួនឯង ហើយយើងត្រូវការរំលឹក ក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ប្រតិទិននៅក្នុងទូរស័ព្ទ គឺងាយស្រួល គឺទូរស័ព្ទនឹងជាអ្នករំលឹកយើងតែម្ដង ថាយើងនៅក្នុងថ្ងៃនេះគឺយើងត្រូវធ្វើអ្វីខ្លះ ត្រូវធ្វើអ្វីខ្លះ គឺទូរស័ព្ទជាអ្នករំលឹកយើងតែម្ដង ដូច្នេះគឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រតិទិននៅក្នុងទូរស័ព្ទ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៣ គឺគាត់កំពុងតែមើលប្រតិទិនដែលនៅក្នុងទូរស័ព្ទរបស់គាត់

Khmer New Year (Sakanan) — 08


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីគឺជារូបភាពមួយដែលអ្នក ក្នុងពិធីចូលឆ្នាំខ្មែរ ប្រជាជនខ្មែរតែងតែធ្វើទាំងអស់គ្នា គឺជាការ ពិធីស្រង់ព្រះ អញ្ចឹងពិធីស្រង់ព្រះ គឺ កូនឬក៏ចៅត្រូវយកទឹកទៅស្រោច ឬក៏ទៅងូតឲ្យមនុស្សចាស់នៅក្នុងផ្ទះ ដូចជាជីដូនជីតា ឬក៏ឪពុកម្ដាយជាដើមអញ្ចឹងពាក្យថាស្រង់ព្រះនៅទីនេះ គឺបានន័យថាងូតទឹកឲ្យមនុស្សចាស់ ឬក៏ងូតទឹកឲ្យអ្នកមានគុណអ្នកមានគុណ គឺយើងសំដៅទៅលើឪពុកម្ដាយ ឬក៏ជីដូនជីតាជាក់ស្ដែងនៅក្នុងរូបភាពទីយើងឃើញថាមានមនុស្សចាស់ពីរនាក់ កំពុងតែអង្គុយនៅលើកៅអី អញ្ចឹងមនុស្សចាស់ពីរនាក់នោះគឺជាយាយនិងតា ឬក៏យើងអាចហៅថា ជីដូនឬក៏ជីតា អញ្ចឹងជីដូនគឺជាយាយ ជីតាគឺជាតាយើងឃើញជីដូននិងជីតាកំពុងតែអង្គុយនៅលើកៅអី ហើយក្មេងប្រុសម្នាក់ គាត់លុតជង្គង់ ដោយចាក់ទឹកទៅលើដៃរបស់ជីតារបស់គេ អញ្ចឹងគេធ្វើបែបនេះ គឺយើងហៅថាស្រង់ព្រះ បានន័យថាយើងលាងជម្រះខ្លួនប្រាណ លាងជម្រះដៃជើង ទៅឲ្យអ្នកមានគុណ ឬក៏ឲ្យជីដូនជីតារបស់យើងអញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺរាល់ពេលចូលឆ្នាំ គឺយើងតែងតែធ្វើពិធីស្រង់ព្រះ ដើម្បីរំលឹកគុណ ឬក៏ដើម្បីធ្វើនូវសេចក្តីដឹងគុណទៅដល់អ្នកដែលមានគុណរបស់យើង នៅក្នុងរូបភាពនេះ គឺក្មេងប្រុស គាត់កំពុងតែស្រង់ព្រះទៅដល់ជីដូនជីតារបស់គាត់ ហើយឪពុកម្ដាយរបស់គាត់ ឪពុកម្ដាយរបស់ក្មេងប្រុសនោះ កំពុងតែឈរមើលនៅខាងក្រោយអញ្ចឹងការស្រង់ព្រះ គឺយើងធ្វើការស្រង់ម្ដងម្នាក់ ដោយដំបូងឡើយ គឺឲ្យឪពុកម្ដាយរបស់យើងស្រង់ ស្រង់ទឹក ឬក៏យកទឹកទៅលាងជម្រះជីដូនជីតារបស់យើង ឬក៏ឪពុកម្ដាយរបស់គាត់ អញ្ចឹងបន្ទាប់មក គឺយើងយកទឹកទៅលាងជម្រះកាយទៅដល់ឪពុកម្ដាយរបស់យើងវិញម្ដងដូច្នេះគឺយើងស្រង់ព្រះម្ដងម្នាក់ ហើយតាមឋានានុក្រម អញ្ចឹងអ្នកណាចាស់ គឺយើងត្រូវឲ្យគាត់ស្រង់ព្រះមុន ឬក៏ឲ្យគាត់លាងជម្រះកាយមុន បន្ទាប់មកអ្នក អ្នកណាក្មេងគឺត្រូវលាងជម្រះកាយបន្តបន្ទាប់គ្នា