KhmerPronunciationEnglish/Notes#occ
បញ្ឈរជង្គង់ bɑɲcʰɔɔ cʊəŋkʊəŋ to raise up the knees, (to sit with the) knees drawn up against the chest 6/2

Link to overview page
Link to dictionary

Grilled Fish (Sakanan) — 17


បន្ទាប់មកទៀតរូបភាពទី ១៧ នៅក្នុងរូបភាពទី ១៧ យើងឃើញថា ពួកគេទាំងពីរនាក់បានញ៉ាំបាយរួចរាល់ហើយ ហើយចំពោះសាច់ត្រីមួយដែលគេទិញមកនេះ គឺមានរសជាតិឆ្ងាញ់យ៉ាងខ្លាំង ដូច្នេះគេញ៉ាំបាយអស់ច្រើន អញ្ចឹងគេញ៉ាំបាយអស់ច្រើន អស់ទាំងពីរកញ្ចប់តែម្ដង ហើយអន្លក់ដែលនៅលើកម្រាលគឺអត់មានទៀតទេ បានន័យថាពួកគេញ៉ាំអស់ទាំងអស់ គឺអស់ទាំងអន្លក់ អស់ទាំងទឹកជ្រលក់ជាមួយនឹងសាច់ត្រីផងដែរ ដោយយើងឃើញនៅក្នុងរូបភាពទី ១៧ នេះ គឺសាច់ត្រីគឺនៅសល់តែឆ្អឹងនោះទេ អញ្ចឹងអត់មានសាច់ទៀតទេ បានន័យថាពួកគាត់ទាំងពីរគឺញ៉ាំសាច់ទាំងអស់ អញ្ចឹងពួកគាត់ទុកតែឆ្អឹងតែប៉ុណ្ណោះនៅក្នុងរូបភាពទី ១៧ នេះ ដោយពួកគាត់ទាំងពីរនាក់ឆ្អែតទាំងពីរនាក់តែម្ដង ដោយយើងឃើញនារី ដែលជាមិត្តស្រីរបស់បុរសម្នាក់ហ្នឹង គាត់អង្គុយបត់ជើងនៅលើកម្រាល ហើយយកដៃម្ខាងច្រត់ទៅលើឥដ្ឋ ដៃម្ខាងទៀតខ្ទប់ពោះរបស់គាត់ ដែលបញ្ជាក់ថាគាត់កំពុងតែឆ្អែតយ៉ាងតឹងពោះអញ្ចឹងគាត់អង្គុយសម្រាក គាត់អត់ទាន់ធ្វើការងារអ្វីផ្សេងទេ ដើម្បីឲ្យស្រកពោះសិន អញ្ចឹងយើងហៅថាឲ្យស្រកពោះ បានន័យថាឲ្យពោះរបស់គាត់ធូរ លែងសូវតឹងសិន ទើបគាត់ធ្វើការបន្ត ចំណែកឯបុរសដែលមានវ័យ ២៣ ឆ្នាំនោះ គាត់ក៏ឆ្អែតដូចគ្នា អញ្ចឹងគាត់ក៏ញ៉ាំបាយបានឆ្អែតដូចគ្នា ដូច្នេះគាត់ក៏បានយកដៃរបស់គាត់អង្អែលពោះរបស់គាត់ ហើយគាត់អង្គុយបញ្ឈរជង្គង់ឡើង ដើម្បីសម្រួលខ្លួន ឲ្យក្រពះរបស់គាត់រំលាយអាហារបានល្អអញ្ចឹងគាត់អង្គុយបញ្ឈរជង្គង់ ហើយទម្រេតខ្លួនទៅខាងក្រោយបន្តិច ដោយយកដៃច្រត់ទៅលើកម្រាល ដើម្បីទប់ខ្លួនឲ្យបាននឹង អញ្ចឹងដើម្បីរក្សាលំនឹងលើខ្លួនគាត់ គាត់យកដៃច្រត់ទៅលើកម្រាល ដើម្បីអង្គុយសម្រាក ដូច្នេះគាត់សម្រាកសិន បន្ទាប់ពីគាត់ញ៉ាំបាយរួចរាល់ហើយ ដោយសារតែគាត់មានអារម្មណ៍ថាឆ្អែតខ្លាំងពេក អញ្ចឹងមុននឹងធ្វើការបន្ត គាត់ត្រូវតែសម្រាកបន្តិច ដើម្បីឲ្យធូរពោះងាយស្រួលក្នុងការធ្វើការផ្សេងទៀត បន្ទាប់ពីគាត់ញ៉ាំបាយរួច

Going To Bed (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ រូបភាពទី ១០ យើងឃើញថា បន្ទាប់ពីគាត់ស្លៀកពាក់ខោអាវហើយ អញ្ចឹងគាត់ផ្លាស់ខោអាវរួចរាល់ហើយ ក្មេងប្រុសម្នាក់នោះ គាត់ក៏បានឡើងមកអង្គុយនៅលើគ្រែ អញ្ចឹងគាត់អត់ទាន់គេងភ្លាមទេ គឺគាត់មកអង្គុយដោយផ្អែកខ្នងគាត់ទៅនឹងក្បាលគ្រែ ហើយគាត់ដាក់ខ្នើយដើម្បីផ្អែកទៅនឹងខ្នងរបស់គាត់ បន្ទាប់មកគាត់អង្គុយសណ្ដូកជើង ដោយជើងម្ខាងរបស់គាត់សណ្ដូកនៅលើគ្រែ ជើងម្ខាងទៀត គឺគាត់បញ្ឈរជង្គង់ឡើងអញ្ចឹងគាត់កំពុងតែអង្គុយសណ្ដូកជើងនិងបញ្ឈរជង្គង់នៅលើគ្រែ ដោយជើងស្ដាំ យើងឃើញគាត់សណ្ដូកនៅលើគ្រែ ដោយជើងឆ្វេង គាត់ឃើញ យើងឃើញគាត់បញ្ឈរជង្គង់ឡើង ហើយគាត់អង្គុយនៅលើភួយ ដោយដាក់ដៃនៅលើជើងរបស់គាត់ អញ្ចឹងគាត់ដាក់ដៃស្ដាំនៅលើជើងស្ដាំរបស់គាត់ ហើយដៃឆ្វេងគឺគាត់ទម្លាក់នៅលើគ្រែអញ្ចឹងយើងឃើញក្បែរគ្រែរបស់គាត់ គឺមានកូនកៅអីតូចមួយសម្រាប់ដាក់កង្ហារ ដែលកង្ហារកំពុងតែវិលបញ្ចេញខ្យល់ចេញមកក្រៅ អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់អត់ប្រើម៉ាស៊ីនត្រជាក់ទេ គឺគាត់ប្រើកង្ហារ អញ្ចឹងគាត់បើកកង្ហារឲ្យមានខ្យល់ ដើម្បីឲ្យខ្លួនគាត់ត្រជាក់ ដែលយើងឃើញនៅក្បែរកៅអីកង្ហារនោះ គឺយើងឃើញមានកូនតុមួយ ឬក៏កូនទូមួយ ដែលកូនទូនោះយើងឃើញមានចំនួនបីថត អញ្ចឹងកូនទូនេះគឺប្រើសម្រាប់ដាក់ទ្រទូរទស្សន៍ ដោយយើងឃើញនៅលើកូនទូនោះ គឺមានទូរទស្សន៍មួយ ដែលទូរទស្សន៍នោះកំពុងតែបិទអញ្ចឹងគាត់មានទូរទស្សន៍មួយដាក់នៅលើកូនទូ ដែលកូនទូនោះគឺមានចំនួនបីថតដែលយើង ថតទាំងបីនោះ គឺយើងអាចដាក់សម្ភារៈផ្សេងដូចជាតេឡេទូរទស្សន៍ ឬក៏សៀវភៅ ឬក៏ខោអាវនានាបាន អញ្ចឹងថតទូគឺប្រើប្រាស់សម្រាប់ដាក់សម្ភារៈផ្សេងចូលទៅក្នុងទូ ហើយទូរទស្សន៍ គឺជាគ្រឿងអេឡិចត្រូនិច ឬក៏ជាឧបករណ៍អេឡិចត្រូនិច ដែលអាចធ្វើឲ្យយើងមើលជារឿង ឬក៏មើលជាវីដេអូ ឬក៏មើលព័ត៌មានបានអញ្ចឹងយើងមើលវីដេអូ មើលរឿង មើលព័ត៌មាន ដោយប្រើប្រាស់ទូរទស្សន៍ដែលយើងឃើញទូរទស្សន៍របស់គាត់ គឺនៅលើកូនទូតូចមួយ ដែលមានចំនួនបីថតហើយនៅលើជញ្ជាំងរបស់គាត់គឺមានបង្អួច ដែលបង្អួចគាត់គេងអត់បិទវាំងនននោះទេអញ្ចឹងបានន័យថាគាត់ចូលចិត្តភ្លឺ គាត់ចង់បានពន្លឺព្រះចន្ទ ដូច្នេះគាត់អត់បិទវាំងននបង្អួចរបស់គាត់នោះទេ ដោយគាត់បើកចំហវាំងននរបស់គាត់អញ្ចឹងក្មេងប្រុសម្នាក់នោះ បន្ទាប់ពីគាត់ផ្លាស់សម្លៀកបំពាក់រួចហើយ គាត់អត់ទាន់ចូលគេងភ្លាមទេ គឺគាត់អង្គុយសណ្ដូកជើងនៅលើគ្រែរបស់គាត់ ដោយអង្គុយបញ្ឈរជង្គង់ម្ខាង និងសណ្ដូកជើងម្ខាងនៅលើគ្រែ នៅខាងមុខទូរទស្សន៍