KhmerPronunciationEnglish/Notes#occ
ស្លាប slaap 1. wing, feather, plumage (of a bird)
2. blade (e.g., of an oar or ventilating fan)
7/3

Link to overview page
Link to dictionary

Going To The ATM (Sakanan) — 01


នៅក្នុងរូបភាពទីបាទ នៅក្នុងរូបភាពទីយើងឃើញថា មានស្ត្រីម្នាក់ ឬក៏នារីម្នាក់ បាទ គាត់មានអាយុប្រហែលជាម្ភៃប្រាំឆ្នាំ អញ្ចឹងនារីនោះ គាត់មានសក់វែងពណ៌ខ្មៅ គាត់ពាក់អាវពណ៌ទឹកសមុទ្រដៃវែង បាទ ហើយគាត់ស្លៀកសំពត់ពណ៌ ហើយនៅលើឆ្វេង ខាងឆ្វេងដៃរបស់គាត់ គាត់បាន ស្មារបស់គាត់ គាត់បានស្ពាយកាបូបធំមួយ អញ្ចឹងគាត់ស្ពាយកាបូបធំពណ៌នៅលើស្មាខាងស្ដាំរបស់គាត់ បាទ នៅលើស្មាខាងស្ដាំ ហើយដៃទាំងពីររបស់គាត់ គាត់បានចាប់កូនកាបូបមួយ អញ្ចឹងកូនកាបូបនោះ គឺជាកូនកាបូបលុយ បាទ ដៃទាំងពីររបស់គាត់កំពុងតែកាន់កាបូបលុយពណ៌ទឹកក្រូច ហើយគាត់ពិនិត្យមើលទៅក្នុងកាបូបលុយនោះ អញ្ចឹងគាត់ពិនិត្យមើលហើយ គាត់បានដឹងថា កាបូបរបស់គាត់គឺមិនមានលុយនោះទេ យើងឃើញរូបភាពលុយដែលមានដុះស្លាបកំពុងតែហោះ អញ្ចឹងនៅក្នុងរូបភាពនេះ បានន័យថាលុយរបស់គាត់គឺហោះចេញពីកាបូបអស់ហើយ បានន័យថាគាត់ចំណាយលុយនៅក្នុងកាបូបលុយរបស់គាត់អស់ទាំងអស់តែម្ដង ទើបគាត់គិតអំពីលុយដែលមានស្លាបហោះចេញ អញ្ចឹងនារីម្នាក់នោះ បានពិនិត្យទៅលើកាបូបលុយរបស់គាត់ ហើយគាត់ដឹងថា គាត់បានចំណាយលុយនៅក្នុងកាបូបអស់ហើយ ដូច្នេះគាត់ត្រូវការលុយបន្ថែមទៀត

Going To Bed (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញក្មេងប្រុសម្នាក់នោះ គាត់បានដើរទៅបើកកង្ហាររបស់គាត់ឲ្យវិលអញ្ចឹងជាធម្មតា ដើម្បីឲ្យត្រជាក់នៅក្នុងបន្ទប់ ប្រហែលជាបន្ទប់របស់គាត់គឺជាបន្ទប់បិទជិត ដូច្នេះវាអាចនឹងក្ដៅ វាអាចធ្វើឲ្យយើង ឲ្យគាត់ក្ដៅ ក្ដៅស្អុះ អញ្ចឹងដើម្បីឲ្យមានភាពត្រជាក់ គឺគាត់ត្រូវប្រើកង្ហារ អញ្ចឹងអ្នកខ្លះនៅពេលដែលគាត់ជា មាន មានលុយ គាត់អាចទិញជាម៉ាស៊ីនត្រជាក់ ដើម្បីដាក់នៅក្នុងបន្ទប់របស់គាត់ អញ្ចឹងគាត់អត់ចាំបាច់ប្រើកង្ហារទេ គាត់អាចប្រើជាម៉ាស៊ីនត្រជាក់ ហើយគាត់គ្រាន់តែបើកម៉ាស៊ីនត្រជាក់ គឺបន្ទប់របស់គាត់នឹងត្រជាក់ក៏ប៉ុន្តែប្រហែលជាក្មេងប្រុសម្នាក់នេះគាត់អត់មានម៉ាស៊ីនត្រជាក់ទេ នៅក្នុងបន្ទប់របស់គាត់អត់មានម៉ាស៊ីនត្រជាក់ទេ ដូច្នេះគាត់ប្រើប្រាស់កង្ហារ ដែលយើង[កង្ហារ] ឃើញកង្ហាររបស់គាត់គឺមានពណ៌ផ្កាឈូក ហើយស្លាបកង្ហារគឺមានចំនួនបីមុំ អញ្ចឹងយើងមានស្លាបកង្ហារចំនួនបីមុំ ដើម្បីបក់ឲ្យមានខ្យល់ចេញពីកង្ហារនោះ ដើម្បីឲ្យយើងត្រជាក់ហើយកង្ហាររបស់គាត់គឺជាកូនកង្ហារតូច ដែលដាក់នៅលើកៅអីមួយ អញ្ចឹងគាត់មានកូនកៅអីតូចមួយដើម្បីដាក់កង្ហារ ដែលកៅអី កូនកៅអីនោះ ក៏មានជើងបួនផងដែរ ដើម្បីទ្រ ហើយយើងឃើញមានកង្ហារ គឺមានប៊ូតុងសម្រាប់ចុចអញ្ចឹងប៊ូតុងសម្រាប់ចុច គឺជាប៊ូតុងសម្រាប់កំណត់ល្បឿនកង្ហារឲ្យវិលខ្លាំងឬក៏ឲ្យវិលខ្សោយ តាមតម្រូវការរបស់យើងអញ្ចឹងប្រសិនបើយើងចង់បានខ្យល់ខ្លាំង គឺយើងចុចប៊ូតុងដែលធ្វើឲ្យកង្ហារវិលខ្លាំង អញ្ចឹងស្លាបកង្ហារនឹងវិលខ្លាំង ហើយខ្យល់នឹងបញ្ចេញមកខ្លាំងក៏ប៉ុន្តែប្រសិនបើយើងអត់ចូលចិត្តខ្យល់ខ្លាំងទេ យើងអាចបន្ថយល្បឿនកង្ហារ ដោយចុចប៊ូតុងផ្សេងទៀត ដើម្បីឲ្យវាដំណើរការវិលយឺតធ្វើឲ្យខ្យល់ចេញតិចៗ។ អញ្ចឹងក្មេងប្រុសម្នាក់នេះ គាត់ បន្ទាប់ពីគាត់ចូលទៅក្នុងបន្ទប់ហើយ គាត់ក៏បានមកដើរ បើកកង្ហារឲ្យវិល ដើម្បីឲ្យមានខ្យល់ត្រជាក់នៅក្នុងបន្ទប់របស់គាត់

Rainy Season (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញមានមូសមួយ អញ្ចឹងសត្វមូសគឺជាសត្វមួយ ដែលជាសត្វល្អិតមួយ ដែលមានគ្រោះថ្នាក់ ដោយវាអាចចម្លងជំងឺផ្សេងមកដល់មនុស្សបាន ដូចជាមូសយើងឃើញមានពីរប្រភេទ គឺជាមូសខ្លា និងមូសដែកគោលអញ្ចឹងមូស ភាគច្រើនដែលមកខាំមនុស្ស គឺជាមូសញីអញ្ចឹងមូសខ្លាញី ឬក៏មូសដែកគោលញី ដោយមូសឈ្មោលគឺវាអត់ខាំមនុស្សទេ មូសឈ្មោលគឺវាបឺតលំអងផ្កា ក៏ប៉ុន្តែមូសញី គឺវាខាំមនុស្សបឺតយកឈាមអញ្ចឹងជាទូទៅមូសគឺតែងតែបង្កឲ្យមានជំងឺផ្សេងដូចជាជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់ជាដើម ដោយមូសខ្លា គឺបង្កឲ្យមានជំងឺគ្រុនឈាម ដែលមូសដែកគោល គឺមាន បង្កឲ្យមានជំងឺគ្រុនចាញ់អញ្ចឹងនៅក្នុងរូបភាពទី ១៣ យើងឃើញមានមូសមួយ ដែលមូសនោះគឺយើងឃើញមានជើងវាវែងជើងវែងចំនួនបួន ចំនួនប្រាំបី អញ្ចឹងជើងមូសគឺមានចំនួនប្រាំបី ហើយវែងហើយនៅលើខ្នងរបស់វាគឺមានស្លាបពីរ អញ្ចឹងវាមានស្លាបចំនួនពីរនៅលើខ្នងសម្រាប់ហោះហើរ ហើយមាត់របស់វាគឺមានចំពុះមួយ ចំពុះ ឬក៏ម្ជុលមួយសម្រាប់បឺតឈាមមនុស្ស នៅពេលដែលវាខាំអញ្ចឹងមូសគឺមានខ្លួនបង្កង់ហើយមូសខ្លា គឺវាតែងតែខាំមនុស្សនៅពេលថ្ងៃអញ្ចឹងពេលថ្ងៃ ប្រសិនបើយើងគេង នៅកន្លែងណាដែលអត់មានពន្លឺចេញចូលគ្រប់គ្រាន់ នោះមូសនឹងខាំយើងបាន ដោយនៅពេលដែលយើងគេងនៅកន្លែងអត់មានពន្លឺ ហើយយើងអត់បានពាក់អាវដៃវែង ខោជើងវែងនោះទេ អញ្ចឹងមូសខ្លាអាចខាំយើង ហើយអាចចម្លងជំងឺគ្រុនឈាមបានអញ្ចឹងជំងឺគ្រុនឈាម នៅពេលដែលយើងព្យាបាលអត់ទាន់ វាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ដល់ជីវិត ដែលយើងអាចស្លាប់បាន ដោយសារតែយើងអត់បានព្យាបាលអត់ទាន់ពេលវេលាអញ្ចឹងនៅពេលថ្ងៃយើងត្រូវពាក់អាវដៃវែង ខោជើងវែង ហើយត្រូវនៅកន្លែងដែលមានបន្លឺចេញចូលគ្រប់គ្រាន់ ព្រោះប្រសិនបើអត់មានពន្លឺទេ មូសខ្លាអាចខាំយើងបានហើយមូសខ្លា គឺភាគច្រើនគឺខាំតែពេលថ្ងៃតែប៉ុណ្ណោះ ចំណែកឯពេលយប់ គឺមានមូសដែកគោល អញ្ចឹងមូសដែកគោលចូលចិត្តខាំមនុស្សនៅពេលយប់ហើយនៅពេលដែលមូសដែកគោលខាំ គឺយើងអាចឆ្លងជំងឺគ្រុនចាញ់បានអញ្ចឹងគ្រុនចាញ់វាអាចធ្វើឲ្យយើងរងា និងក្ដៅខ្លួន ហើយអាចធ្វើឲ្យយើងស្លាប់បាន ប្រសិនបើយើងព្យាបាលអត់ទាន់ពេលវេលានោះទេអញ្ចឹងជាទូទៅ ទាំងពេលថ្ងៃនិងពេលយប់ យើងត្រូវប្រុងប្រយ័ត្ននៅក្នុងខែវស្សា ព្រោះខែវស្សា គឺជាខែដែលមានទឹកដក់ច្រើន អញ្ចឹងនៅពេលដែលមានទឹកដក់ មូសអាចពងនៅក្នុងទឹកដក់នោះ ដែលទៅជាដង្កូវទឹក អញ្ចឹងនៅពេលដែលដង្កូវទឹកនៅក្នុងទឹកបានមួយសប្តាហ៍ ឬក៏រយៈពេលថ្ងៃ នោះដង្កូវទឹកនឹងញាស់ទៅជាមូស ដូច្នេះមូសអាចនឹងខាំយើងបានគ្រប់ពេលដូច្នេះនៅក្នុងរដូវវស្សា យើងត្រូវតែប្រុងប្រយ័ត្ន យើងត្រូវពាក់អាវវែង អាវដៃវែង ខោជើងវែង ហើយនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់ ដើម្បីចៀសវាងកុំឲ្យមូសខាំ