KhmerPronunciationEnglish/Notes#occ
ក្រមៅ krɑmav 1. color: black, dark brown
2. to be dark (of a color)
5/3

Link to overview page
Link to dictionary

Fruits (Sakanan) — 10 Mangosteen


បន្ទាប់មកទៀតគឺយើងឃើញមានផ្លែមង្ឃុត មង្ឃុតគឺជាផ្លែមួយប្រភេទ ដែលមានរសជាតិផ្អែមនិងជូរតិចដែលផ្លែមង្ឃុតគឺមានសំបករឹងប៉ុន្តែផុយ អញ្ចឹងសំបកមង្ឃុតគឺមានពណ៌រៀងក្រហមក្រមៅ ហើយសាច់របស់វាពណ៌ ហើយសាច់មង្ឃុតយើងអាចញ៉ាំបានទាំងគ្រាប់ ញ៉ាំបានទាំងសាច់ ដែលមានរសជាតិជូរនិងផ្អែមតិចហើយសំបកមង្ឃុតគឺអាចចេញពណ៌ប្រឡាក់ខោអាវ អញ្ចឹងប្រសិនបើយើងធ្វើឲ្យខោអាវប្រឡាក់សំបកមង្ឃុតគឺពិបាកនឹងបោកណាស់ អញ្ចឹងយើងពិបាកនឹងបោកសម្អាតខោអាវយើងដែលប្រឡាក់សំបកមង្ឃុតណាស់ ដូច្នេះហើយនៅពេលដែលយើងញ៉ាំមង្ឃុតគឺយើងត្រូវមានការប្រុងប្រយ័ត្ន ម្យ៉ាងវិញទៀតមង្ឃុតគឺយើងអត់អាចញ៉ាំជ្រលក់ជាមួយស្ករសបានទេ ព្រោះវាអាចធ្វើឲ្យយើងពុលបាន វាអាចធ្វើឲ្យយើងពុល អញ្ចឹងយើងត្រូវញ៉ាំតែផ្លែវាជាមួយនឹងសាច់របស់វា ជាមួយនឹងគ្រាប់របស់វាតែប៉ុណ្ណោះ តែយើងអត់ត្រូវញ៉ាំជ្រលក់ជាមួយស្ករសទេ

Fruits (Sakanan) — 09 Apple


បន្ទាប់មកទៀតរូបភាពទីដដែល ហើយរូបភាពចុងក្រោយគេគឺជារូបភាពផ្លែប៉ោម អញ្ចឹងវាជាប្រភេទផ្លែឈើមួយប្រភេទ ដែលផ្លែប៉ោមគឺ ជាធម្មតាគឺមានរសជាតិជូរបន្តិច អញ្ចឹងជូរតិចអញ្ចឹងផ្លែប៉ោម មានផ្លែប៉ោមខ្លះពណ៌បៃតង ផ្លែប៉ោមខ្លះពណ៌ក្រហម ហើយផ្លែប៉ោមខ្លះទៀតគឺពណ៌ក្រមៅ អញ្ចឹងក្រហមក្រមៅ ដែលផ្លែប៉ោមទាំងអស់គឺមានរសជាតិជូរតិចលាយផ្អែម ដូច្នេះគឺងាយស្រួលញ៉ាំ ក៏ប៉ុន្តែផ្លែប៉ោមគឺអត់មានដាំដុះនៅក្នុងប្រទេសកម្ពុជាទេ ដោយសារតែផ្លែប៉ោមមិនអាចដាំនៅក្នុងប្រទេសកម្ពុជាបាន ដោយសារតែអាកាសធាតុប្រទេសកម្ពុជាគឺអត់អំណោយផលក្នុងការដាំផ្លែប៉ោមនោះទេ អញ្ចឹងអត់មាននរណាម្នាក់អាចដាំផ្លែប៉ោមបាននោះទេដោយសារតែអាកាសធាតុមិនអំណោយផល អញ្ចឹងផ្លែប៉ោមនៅក្នុងប្រទេសកម្ពុជាគឺសុទ្ធតែនាំចូលមកពីបរទេស ដោយជាទូទៅយើងឃើញថាផ្លែប៉ោមគឺយើងអាចញ៉ាំបានទាំងសំបកទាំងសាច់របស់វា ដោយយើងគ្រាន់តែកាត់ចេញនូវបណ្ដូលហើយនិងគ្រាប់របស់វាតែប៉ុណ្ណោះ ដោយយើងអត់ញ៉ាំគ្រាប់របស់ផ្លែប៉ោមទេ គឺយើងញ៉ាំតែសាច់និងសំបកវាតែប៉ុណ្ណោះ

Rice (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ រូបភាពទី ១៦ គឺយើងនិយាយអំពីឧបករណ៍សម្រាប់ដាក់បាយ អញ្ចឹងឧបករណ៍សម្រាប់ដាក់បាយគឺមានច្រើន អញ្ចឹងឆ្នាំងគឺយើងប្រើសម្រាប់ដាំបាយ រីឯចានគឺយើងប្រើប្រាស់សម្រាប់ដាក់បាយ អញ្ចឹងនៅពេលដែលយើងញ៉ាំបាយ គឺយើងអត់ញ៉ាំនៅក្នុងឆ្នាំងនោះទេ គឺយើងញ៉ាំនៅក្នុងចាន ដូច្នេះយើងត្រូវដួសបាយដាក់ក្នុងចាន ដើម្បីញ៉ាំ រីឯជំនាន់បុរាណ ឬក៏សម័យបុរាណ គឺគេអត់មានចានប្រើប្រាស់នោះទេ បានន័យថាចាន គឺគេប្រើប្រាស់នៅសម័យបច្ចុប្បន្ន ក៏ប៉ុន្តែនៅក្នុងសម័យបុរាណគឺគេអត់មានចានប្រើប្រាស់ទេ គឺគេប្រើប្រាស់ស្មុគ អញ្ចឹងស្មុគគឺជាឧបករណ៍សម្រាប់ដាក់បាយមួយ ដែលធ្វើឡើងអំពីស្លឹកត្នោត អញ្ចឹងដូចដែលយើងឃើញនៅក្នុងរូបភាពទី ១៦ គឺចានមានពណ៌ផ្កាឈូក ដែលមានបាយនៅក្នុងនោះ ដែលនៅក្បែរចាននោះគឺមានស្មុគមួយពណ៌លឿង ដែលធ្វើអំពីស្លឹកត្នោត អញ្ចឹងពីបុរាណ គេប្រើប្រាស់ស្មុគ ដែលធ្វើអំពីស្លឹកត្នោត ដើម្បីដួសបាយ ឬក៏ដាក់បាយដើម្បីហូប អញ្ចឹងស្មុគធ្វើពីស្លឹកត្នោត ហើយមានគម្របស្លឹកត្នោតផងដែរ ដែលឧបករណ៍ទាំងពីរនេះ គឺយើងអាចប្រើប្រាស់ដាក់បាយបានដូចគ្នា ចំណែកឯយើងឃើញមាននៅក្បែរនោះ គឺមានពំនូកបាយមួយទៀតរាងពណ៌ក្រមៅបន្តិច អញ្ចឹងបាយពណ៌ក្រមៅអាចជាបាយដំណើប យើងហៅថាបាយដំណើប ដូច្នេះបាយវាមានច្រើនប្រភេទ វាមានអង្ករខ្សាយ ឬក៏អង្ករធម្មតា ហើយមួយទៀតគឺអង្ករដំណើប អញ្ចឹងអង្ករដំណើប ក៏គេប្រើប្រាស់ឬក៏ញ៉ាំផងដែរនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែអង្ករដំណើប ឬក៏បាយដំណើប គឺយើងប្រើប្រាស់សម្រាប់ធ្វើជាបង្អែម អញ្ចឹងយើងអត់ញ៉ាំនៅក្នុងពេលប្រចាំថ្ងៃនោះទេ គឺយើងប្រើប្រាស់វាសម្រាប់ធ្វើជាបង្អែម ដោយយើងមានបង្អែមបាយដំណើបសំខ្យាជាដើម ចំណែកឯអង្ករខ្សាយ អង្ករធម្មតា គឺយើងដាំបាយញ៉ាំរាល់ថ្ងៃ ជាមួយនឹងម្ហូបផ្សេងដូច្នេះនៅក្នុងប្រទេសកម្ពុជា គឺយើងធ្វើស្រែ ដើម្បីយកស្រូវ ដើម្បីយកអង្ករ យកមកដាំបាយហូប ឬក៏ដាំបាយញ៉ាំជាមួយនឹងម្ហូបផ្សេងអញ្ចឹងនៅខាងអឺរ៉ុប យើងឃើញគាត់អត់សូវញ៉ាំបាយនោះទេ ប៉ុន្តែភាគច្រើនគាត់ញ៉ាំនំប៉័ង ប៉ុន្តែប្រជាជននៅក្នុងអាស៊ី ភាគច្រើនគឺ ជាពិសេសនៅក្នុងអាស៊ីអាគ្នេយ៍ គឺយើងញ៉ាំបាយជាអាហារ ជាក់ស្ដែងដូចជាប្រទេសកម្ពុជា គឺយើងញ៉ាំបាយជាអាហារប្រចាំថ្ងៃរបស់យើង សម្រាប់អាហារបីពេល គឺពេលព្រឹក ពេលល្ងាច និងពេលថ្ងៃត្រង់ គឺយើងប្រើប្រាស់បាយអង្ករធម្មតាដើម្បីញ៉ាំ ក៏ប៉ុន្តែនៅក្នុងប្រទេសជិតខាង ដូចជាប្រទេសឡាវជាដើម គឺគាត់ប្រើប្រាស់អង្ករដំណើប ដើម្បីញ៉ាំបាយជាប្រចាំថ្ងៃ