Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ពេលព្រឹក | peel prɨk | morning, in the morning | 54/29 |
Link to overview page
Link to dictionary
Establishing guidelines and deadlines for the completion of actions — Cultural note
Going To Bed (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការចូលគេង។ អញ្ចឹងជាទូទៅមនុស្សយើង ក្រោយពីពេលដែលធ្វើការ ឬក៏ក្រោយពីពេលដែលយើងមកពីខាងក្រៅនឿយហត់ អញ្ចឹងជាទូទៅយើងតែងតែចូលគេងនៅពេលយប់។ ជាធម្មតាគឺយើងចូលគេងនៅពេលយប់ ហើយក្រោកនៅពេលព្រឹក ដើម្បីទៅធ្វើការ ឬក៏បំពេញការងារ ឬក៏ទៅរៀន ឬក៏ទៅធ្វើការសិក្សានានា។
Expressing sleepiness — Dialogue 2
ផានិត៖ សុផល ម៉ោង ៧ ហើយណា។ អត់ទាន់រៀបចំខ្លួនទៅធ្វើការទៀត?
សុផល៖ ម៉ោង ៧ អា៎? ងុយដេកអា៎ សុំ ១០ នាទីទៀតសិន។ ក្រោកមិនរួចអេ៎។
ផានិត៖ ប្រយ័ត្នយឺតណា។ ទៅលុបមុខឲ្យស្វាងតិចទៅ ហើយមកញ៉ាំអី។
សុផល៖ អត់ញ៉ាំអេ៎ ដេកវិញ។ ចាំដល់ម៉ោង ៧ កន្លះ ដាស់ខ្ញុំផងណា។
Expressing anger — Cultural note
Establishing guidelines and deadlines for the completion of actions — Dialogue 1
កណ្ណិកា៖ ទំនេរតាសបង។ ម៉េចដែរ?
ដាលីន៖ អត់ទំនេរក៏បងប្រើដែរ ព្រោះប្រញាប់ហើយ។ បងចង់ឲ្យអូនឯងជួយសរុបលទ្ធផលស្រង់មតិឲ្យបង ប្រហែល ១០០ សន្លឹក។ ចង់បានថ្ងៃស្អែកពេលព្រឹក ម៉េចដែរ? បានអេ៎?
កណ្ណិកា៖ ប្រហែលជាបានបង។
ដាលីន៖ អូនឯងមើលក្នុងហ្នឹងទៅដឹងហើយ។ មានតែ ៣ សំណួរអេ៎។ អីចឹងអូនឯងសរុបចម្លើយ យេស ឬក៏ ណូ សម្រាប់សំណួរមួយៗម៉ោ តែកុំភ្លេចដំបូងសរុបចំនួនមនុស្សឆ្លើយទាំងអស់សិនម៉ោណា។
កណ្ណិកា៖ ចា៎ស បង។ ខ្ញុំយល់ហើយ។ បើមានឆ្ងល់អី ចាំខ្ញុំតេសួរបង។
Expressing hunger — Dialogue 3
ធីតា៖ អ៊ូយ ឃ្លានអា៎។ ចរិយាឃ្លានអត់? ទៅញ៉ាំអីសិនអី?
ចរិយា៖ ញ៉ាំអី? ទៅញ៉ាំភីហ្សាតស់!
ធីតា៖ អឹម ខ្ញុំអត់ចង់ញ៉ាំភីហ្សាអេ៎។ ឃ្លានមីឆា។
ចរិយា៖ មីឆាក៏បាន។ តិចទៀតបានទៅ ឬក៏ទៅឥឡូវ? ទើបតែម៉ោងដប់ហ្នឹង។
ធីតា៖ ទៅឥឡូវទៅ។ ឃ្លានសឹងងាប់ហើយ។
ចរិយា៖ ម៉ោពីធីតាឯងអត់បានញ៉ាំអីពេលព្រឹកហ្នឹងអា៎។ តស់ទៅអីចឹង ខ្ញុំមានអារម្មណ៍ថាឃ្លានតិចៗដែរហ្នឹងអា៎។
...
ចរិយា៖ ធីតាឯង ញ៉ាំយឹតៗមើល។ មើលតែអត់ឃ្លានតាំងពីឆ្នាំណា។
ធីតា៖ លេបដំរីទាំងមូលក៏បានដែរនៀក។
Getting Up (Sakanan) — 16
Alms Round (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការដាក់បាត្រលោក ឬក៏ការដាក់បាត្រព្រះសង្ឃ។ អញ្ចឹងនៅក្នុងប្រទេសកម្ពុជាគឺជាប្រទេសមួយដែលយើងកាន់ព្រះពុទ្ធសាសនា ដូច្នេះហើយព្រះពុទ្ធសាសនាគឺមានព្រះសង្ឃ។ អញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺយើងគោរពបូជាព្រះសង្ឃ បានន័យថាយើងចាត់ទុកព្រះសង្ឃ គឺជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ យើងគោរពបូជា ហើយយើងតែងតែគោរពព្រះសង្ឃ ព្រោះថាព្រះសង្ឃគឺជាតំណាងនៃព្រះពុទ្ធ។ អញ្ចឹងជាទូទៅនៅពេលព្រឹក ព្រះសង្ឃតែងតែនិមន្តបិណ្ឌបាត បិណ្ឌបាតគឺមានន័យថានិមន្តដើររកចង្ហាន់ ដែល អ្នកដែលកាន់ព្រះពុទ្ធសាសនាតែងតែដាក់ចង្ហាន់ទៅដល់ព្រះសង្ឃ យើងហៅថាដាក់បាត្រ ឬក៏ហៅថារាប់បាត្រ។ អញ្ចឹងពេលព្រឹកឡើងព្រះសង្ឃតែងតែនិមន្តមកផ្ទះប្រជាជន ដែលនៅក្នុងភូមិ ឬក៏នៅក្នុងតាមផ្ទះនីមួយៗ ដើម្បីនិមន្តមកបិណ្ឌបាត អញ្ចឹងនរណាអ្នកណា ឬក៏ប្រជាជនណាដែលគាត់ចង់ដាក់បាត្រព្រះសង្ឃ គាត់អាចដាំបាយ ឬក៏ធ្វើម្ហូប ដើម្បីរង់ចាំទទួលព្រះសង្ឃ និងដាក់បាត្រឲ្យព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់បងប្អូន ឬក៏ជីដូនជីតាដែលបានស្លាប់ទៅ។ អញ្ចឹងយើងដាក់បាត្រព្រះសង្ឃ គឺយើង ដើម្បីយើងឧទ្ទិសទៅដល់បុព្វការីជន។
Noodle Soup (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការញ៉ាំគុយទាវទឹកស៊ុប។ អញ្ចឹងការញ៉ាំគុយទាវទឹកស៊ុប គឺយើងអាចញ៉ាំបាននៅពេលព្រឹក ធ្វើជាអាហារពេលព្រឹក ហើយនិងពេលល្ងាចដែលយើងញ៉ាំជាអាហារសម្រន់។ អញ្ចឹងជាទូទៅគុយទាវទឹកស៊ុប យើងអត់សូវញ៉ាំពេលថ្ងៃនោះទេ ដោយសារតែពេលថ្ងៃយើងញ៉ាំបាយ ជាទូទៅនៅកម្ពុជាគឺយើងញ៉ាំបាយនៅពេលថ្ងៃ ហើយពេលល្ងាចក៏យើងញ៉ាំបាយដែរ ក៏ប៉ុន្តែពេលខ្លះមុនពេលអាហារពេលល្ងាច យើងអាចញ៉ាំមីស៊ុប ឬក៏គុយទាវ ដើម្បីជាអាហារសម្រន់។ អញ្ចឹងភាគច្រើនការញ៉ាំគុយទាវទឹកស៊ុបគឺយើងញ៉ាំនៅម៉ោងបួនល្ងាច ឬក៏ប្រាំល្ងាច ដែលអត់ទាន់ដល់ម៉ោងបាយទេ ព្រោះថាជាទូទៅនៅកម្ពុជាគឺជាមធ្យមម៉ោងបាយ គឺម៉ោងប្រាំមួយ ឬក៏ម៉ោងប្រាំពីរល្ងាច។ ដែលអញ្ចឹងដើម្បីកុំឲ្យឃ្លាន គឺយើងញ៉ាំអាហារសម្រន់សិន ហើយអាហារសម្រន់ដែលពេញនិយមនៅពេលល្ងាចគឺជាគុយទាវ ឬក៏មី ដែលមានទឹកស៊ុប ឬក៏ខគោ។ អញ្ចឹងពេលព្រឹកក៏យើងអាចញ៉ាំបានដែរ ពេលព្រឹក យើងអាចញ៉ាំជាអាហារពេលព្រឹក ក៏ប៉ុន្តែយើងអត់សូវញ៉ាំគុយទាវទឹកស៊ុបជាអាហារថ្ងៃត្រង់នោះទេ។
Fruits (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការញ៉ាំផ្លែឈើ អញ្ចឹងជាទូទៅដើម្បីឲ្យមានសុខភាពល្អ ក្រៅពីអាហារទាំងបីពេល ក្រៅពីអាហារពេលព្រឹក ក្រៅពីអាហារពេលថ្ងៃត្រង់ និងអាហារពេលល្ងាច គឺយើងត្រូវមានញ៉ាំផ្លែឈើផងដែរ ដើម្បីឲ្យមានសុខភាពល្អ និងសាច់ស្អាតសម្រស់ស្អាត ព្រោះថានៅក្នុងផ្លែឈើមានជាតិវីតាមីនច្រើន អញ្ចឹងវាអាចជំនួយឲ្យយើងមានសុខភាពល្អ និងមានរាងកាយរឹងមាំបាន ក្រៅពីត្រី ក្រៅពីសាច់ និងក្រៅពីបាយ ដូច្នេះហើយជាទូទៅនៅពេលដែលក្រោយពីញ៉ាំអាហារទាំងបីពេល ឬក៏ក្រោយពីញ៉ាំអាហារពេលថ្ងៃ អាហារពេលល្ងាច គឺយើងតែងតែញ៉ាំផ្លែឈើជាបង្អែមលាងមាត់ ដែលយើងហៅថាបង្អែមលាងមាត់ ហើយជាទូទៅផ្លែឈើគឺអត់ថ្លៃទេ គឺអត់សូវថ្លៃទេ ដោយសារតែផ្លែឈើគឺយើងអាចដាំដុះបាន ដូច្នេះផ្លែឈើខ្លះដែលសម្បូរគឺមានតម្លៃថោក ចំណែកឯផ្លែឈើខ្លះដែលមិនសូវសម្បូរ គឺអាចមានតម្លៃថ្លៃបន្តិច ក៏ប៉ុន្តែយើងអាចទិញញ៉ាំបាន គឺអត់ថ្លៃខ្លាំងទេ។ អញ្ចឹងនៅពេលដែលយើង បន្ទាប់ពីយើងញ៉ាំអាហាររួច គឺយើងតែងតែញ៉ាំផ្លែឈើ ដើម្បីជាអាហារបង្អែមលាងមាត់។
Cold Season (Sakanan) — 04
Personal Hygiene (Sakanan) — 03
Alms Round (Sakanan) — 05
Cold Season (Sakanan) — 15
Getting Up (Sakanan) — 17
Rice (Sakanan) — 04
Cold Season (Sakanan) — 16
Getting Up (Sakanan) — 15
Alms Round (Sakanan) — 02
Alms Round (Sakanan) — 18