KhmerPronunciationEnglish/Notes#occ
បង្អែម bɑŋʔaem dessert, sweet food 14/6

Link to overview page
Link to dictionary

Expressing likes 1 — Dialogue 2


នៅហាងកាហ្វេ
ណារីកញ្ញាឯងដាក់ស្ករក្នុងកាហ្វេច្រើនម៉េះ!
កញ្ញាខ្ញុំចូលចិត្តផ្អែម
ណារីអូ ខុសពីខ្ញុំអីចឹងខ្ញុំអត់ចូលចិត្តផ្អែមប៉ុន្មានទេ
កញ្ញាអីចឹងបានអត់សូវឃើញណារីឯងញ៉ាំបង្អែម
ណារីហ្នឹងហើយ ខ្ញុំអត់សូវចូលចិត្តបង្អែមផង

Expressing likes 1 — Cultural note


មនុស្សជាច្រើនដឹងថាម្ហូបរបស់ជនជាតិថៃភាគច្រើនមានរសជាតិហឹរប្រទេសថៃនិងប្រទេសកម្ពុជាមានវប្បធម៌ស្រដៀងគ្នាមួយចំនួន ប៉ុន្តែ ម្ហូបរបស់ជនជាតិខ្មែរមិនមានរសជាតិហឹរដូចប្រទេសថៃទេម្ហូបខ្មែរមានរសជាតិរៀងផ្អែម ហើយខ្មែរមានបង្អែមជាច្រើនមុខនិងប្លែកពីគ្នា

Offering food or drinks and accepting such an offer — Dialogue 1


បូរ៉ាធីតា ទៅណាហ្នឹង? ញ៉ាំនំសិនអី?
ធីតាអូ បងបូរ៉ា! បានអីញ៉ាំហ្នឹងបង?
បូរ៉ាបង្អែមទិញពីផ្សារព្រឹកមិញម៉ស់ ម៉ោញ៉ាំជាមួយគ្នាសិនម៉ោ
ធីតាចា៎ស បងបង្អែមចំជំនាញខ្ញុំហើយមានអីគេខ្លះបង?

Expressing hunger — Additional dialogue


ម្ដាយឆ្អែតនៅកូន? នៅមានបង្អែម ទៅដួសម៉ោញ៉ាំម៉ោ
កូនដូចអត់ចង់ញ៉ាំបង្អែមទេម៉ាក់ ឃ្លានអីជូរៗ។
ម្ដាយបង្អែមអេបណ្ដោយចង់ញ៉ាំអីជូរញ៉ាំស្វាយទៅអីចឹង នៅកញ្ច្រែងនោះមានពីរបីផ្លែដែរតាស
កូនមានស្វាយអ៎ម៉ាក់? ខ្ញុំបុកអំបិលសិន

Fruits (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការញ៉ាំផ្លែឈើ អញ្ចឹងជាទូទៅដើម្បីឲ្យមានសុខភាពល្អ ក្រៅពីអាហារទាំងបីពេល ក្រៅពីអាហារពេលព្រឹក ក្រៅពីអាហារពេលថ្ងៃត្រង់ និងអាហារពេលល្ងាច គឺយើងត្រូវមានញ៉ាំផ្លែឈើផងដែរ ដើម្បីឲ្យមានសុខភាពល្អ និងសាច់ស្អាតសម្រស់ស្អាត ព្រោះថានៅក្នុងផ្លែឈើមានជាតិវីតាមីនច្រើន អញ្ចឹងវាអាចជំនួយឲ្យយើងមានសុខភាពល្អ និងមានរាងកាយរឹងមាំបាន ក្រៅពីត្រី ក្រៅពីសាច់ និងក្រៅពីបាយ ដូច្នេះហើយជាទូទៅនៅពេលដែលក្រោយពីញ៉ាំអាហារទាំងបីពេល ឬក៏ក្រោយពីញ៉ាំអាហារពេលថ្ងៃ អាហារពេលល្ងាច គឺយើងតែងតែញ៉ាំផ្លែឈើជាបង្អែមលាងមាត់ ដែលយើងហៅថាបង្អែមលាងមាត់ ហើយជាទូទៅផ្លែឈើគឺអត់ថ្លៃទេ គឺអត់សូវថ្លៃទេ ដោយសារតែផ្លែឈើគឺយើងអាចដាំដុះបាន ដូច្នេះផ្លែឈើខ្លះដែលសម្បូរគឺមានតម្លៃថោក ចំណែកឯផ្លែឈើខ្លះដែលមិនសូវសម្បូរ គឺអាចមានតម្លៃថ្លៃបន្តិច ក៏ប៉ុន្តែយើងអាចទិញញ៉ាំបាន គឺអត់ថ្លៃខ្លាំងទេអញ្ចឹងនៅពេលដែលយើង បន្ទាប់ពីយើងញ៉ាំអាហាររួច គឺយើងតែងតែញ៉ាំផ្លែឈើ ដើម្បីជាអាហារបង្អែមលាងមាត់

Rice (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ រូបភាពទី ១៦ គឺយើងនិយាយអំពីឧបករណ៍សម្រាប់ដាក់បាយ អញ្ចឹងឧបករណ៍សម្រាប់ដាក់បាយគឺមានច្រើន អញ្ចឹងឆ្នាំងគឺយើងប្រើសម្រាប់ដាំបាយ រីឯចានគឺយើងប្រើប្រាស់សម្រាប់ដាក់បាយ អញ្ចឹងនៅពេលដែលយើងញ៉ាំបាយ គឺយើងអត់ញ៉ាំនៅក្នុងឆ្នាំងនោះទេ គឺយើងញ៉ាំនៅក្នុងចាន ដូច្នេះយើងត្រូវដួសបាយដាក់ក្នុងចាន ដើម្បីញ៉ាំ រីឯជំនាន់បុរាណ ឬក៏សម័យបុរាណ គឺគេអត់មានចានប្រើប្រាស់នោះទេ បានន័យថាចាន គឺគេប្រើប្រាស់នៅសម័យបច្ចុប្បន្ន ក៏ប៉ុន្តែនៅក្នុងសម័យបុរាណគឺគេអត់មានចានប្រើប្រាស់ទេ គឺគេប្រើប្រាស់ស្មុគ អញ្ចឹងស្មុគគឺជាឧបករណ៍សម្រាប់ដាក់បាយមួយ ដែលធ្វើឡើងអំពីស្លឹកត្នោត អញ្ចឹងដូចដែលយើងឃើញនៅក្នុងរូបភាពទី ១៦ គឺចានមានពណ៌ផ្កាឈូក ដែលមានបាយនៅក្នុងនោះ ដែលនៅក្បែរចាននោះគឺមានស្មុគមួយពណ៌លឿង ដែលធ្វើអំពីស្លឹកត្នោត អញ្ចឹងពីបុរាណ គេប្រើប្រាស់ស្មុគ ដែលធ្វើអំពីស្លឹកត្នោត ដើម្បីដួសបាយ ឬក៏ដាក់បាយដើម្បីហូប អញ្ចឹងស្មុគធ្វើពីស្លឹកត្នោត ហើយមានគម្របស្លឹកត្នោតផងដែរ ដែលឧបករណ៍ទាំងពីរនេះ គឺយើងអាចប្រើប្រាស់ដាក់បាយបានដូចគ្នា ចំណែកឯយើងឃើញមាននៅក្បែរនោះ គឺមានពំនូកបាយមួយទៀតរាងពណ៌ក្រមៅបន្តិច អញ្ចឹងបាយពណ៌ក្រមៅអាចជាបាយដំណើប យើងហៅថាបាយដំណើប ដូច្នេះបាយវាមានច្រើនប្រភេទ វាមានអង្ករខ្សាយ ឬក៏អង្ករធម្មតា ហើយមួយទៀតគឺអង្ករដំណើប អញ្ចឹងអង្ករដំណើប ក៏គេប្រើប្រាស់ឬក៏ញ៉ាំផងដែរនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែអង្ករដំណើប ឬក៏បាយដំណើប គឺយើងប្រើប្រាស់សម្រាប់ធ្វើជាបង្អែម អញ្ចឹងយើងអត់ញ៉ាំនៅក្នុងពេលប្រចាំថ្ងៃនោះទេ គឺយើងប្រើប្រាស់វាសម្រាប់ធ្វើជាបង្អែម ដោយយើងមានបង្អែមបាយដំណើបសំខ្យាជាដើម ចំណែកឯអង្ករខ្សាយ អង្ករធម្មតា គឺយើងដាំបាយញ៉ាំរាល់ថ្ងៃ ជាមួយនឹងម្ហូបផ្សេងដូច្នេះនៅក្នុងប្រទេសកម្ពុជា គឺយើងធ្វើស្រែ ដើម្បីយកស្រូវ ដើម្បីយកអង្ករ យកមកដាំបាយហូប ឬក៏ដាំបាយញ៉ាំជាមួយនឹងម្ហូបផ្សេងអញ្ចឹងនៅខាងអឺរ៉ុប យើងឃើញគាត់អត់សូវញ៉ាំបាយនោះទេ ប៉ុន្តែភាគច្រើនគាត់ញ៉ាំនំប៉័ង ប៉ុន្តែប្រជាជននៅក្នុងអាស៊ី ភាគច្រើនគឺ ជាពិសេសនៅក្នុងអាស៊ីអាគ្នេយ៍ គឺយើងញ៉ាំបាយជាអាហារ ជាក់ស្ដែងដូចជាប្រទេសកម្ពុជា គឺយើងញ៉ាំបាយជាអាហារប្រចាំថ្ងៃរបស់យើង សម្រាប់អាហារបីពេល គឺពេលព្រឹក ពេលល្ងាច និងពេលថ្ងៃត្រង់ គឺយើងប្រើប្រាស់បាយអង្ករធម្មតាដើម្បីញ៉ាំ ក៏ប៉ុន្តែនៅក្នុងប្រទេសជិតខាង ដូចជាប្រទេសឡាវជាដើម គឺគាត់ប្រើប្រាស់អង្ករដំណើប ដើម្បីញ៉ាំបាយជាប្រចាំថ្ងៃ