Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ខឹង | kʰəŋ | to be angry | 6/6 |
Link to overview page
Link to dictionary
Expressing dislikes 2B — Dialogue 3
ណារី៖ ទើបតែត្រូវប៉ូលិសផាក។
កញ្ញា៖ ម៉េចចឹង?
ណារី៖ ប៉ូលិសហ្នឹងថាខ្ញុំបត់ពេលភ្លើងកំពុងក្រហម។ តាមពិតខ្ញុំឃើញភ្លើងខៀវសោះហ្នឹងអា៎។ គួរឲ្យខឹងមែនទែនម៉ងអា៎! អស់ម៉ាម៉ឺនទទេ។
Talking about the taste of food 1 — Dialogue 1
ពិសី៖ វិបុល ម៉េចដែរ? ត្រូវមាត់អត់?
វិបុល៖ ឆ្ងាញ់តាស ពិសី។ ពិសីឯងពូកែធ្វើម្ហូបអា៎!
ពិសី៖ និយាយមែន និយាយលេង? កុំបញ្ជោរខ្ញុំអា៎។ ប្រាប់តាមត្រង់ម៉ោ ខ្ញុំអត់ខឹងអេ៎។
វិបុល៖ ឆ្ងាញ់មែនតាស ពិសី។ ខ្ញុំអត់មានកុហកអេ៎។
ពិសី៖ អរគុណហើយអីចឹង។
Expressing disappointment at another’s misfortune — Dialogue 1
វីរៈ៖ មានមើលបាល់ទាត់អត់យប់មិញ?
តារា៖ ថីមិនមើល។ ខ្មែរប្រកួតជាមួយសាំងហ្គាពួរ ហ្នឹងមែន?
វីរៈ៖ ហ្នឹងហើយ។ ស្ដាយដល់ហើយ។ ចាញ់ផិនណលធីចុងក្រោយ។
តារា៖ ហ្នឹងហើយ។ ខ្ញុំសង្ឃឹមថាឈ្នះហើយហ្នឹងអា៎ ដឹងអី … ស៊យវិញ។
វុទ្ធី៖ ខ្ញុំបិទទូរទស្សន៍ចោលម៉ង។ ខឹងពេក។
Calming someone down — Additional dialogue
សុគន្ធ៖ ខ្ញុំត្រូវទៅជួបគេបង។ យឺតម៉ោងហើយ ឥឡូវកុំព្យូទ័រគាំងទៀត។ យ៉ាប់ម៉ង។
លីដា៖ តែបិទតាសអី? ចាំបងជួយបិទកុំព្យូទ័រឲ្យក៏បាន។ បើមើលទៅយឺតហើយ តេប្រាប់គេតិចទៅ គេមិនខឹងអីទេ។
សុគន្ធ៖ បាទបង អរគុណ។ អីចឹងបងជួយបិទកុំព្យូទ័រឲ្យខ្ញុំផងណា។ ខ្ញុំទៅហើយ។
Expressing anger — Cultural note
Phone (Sakanan) — 10