Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ចោល | caol | 1. to throw (away), to discard 2. to abandon, to desert, to reject |
11/6 |
Link to overview page
Link to dictionary
Expressing love — Song lyrics
នេះគឺសំណាងយ៉ាងចំណាន ដែលវាសនាបាននាំឲ្យរូបខ្ញុំ ចាប់ចិត្តគិតផ្សងបំណងលើមុំ ឱកំពង់ធំថ្លើមជីវិត។
រៀមសូមសច្ចាចំពោះមុខអើយ មានភ្នំសន្ទុកជាសាក្សី បើខ្ញុំមិនស្មោះចំពោះស្រី សូមអ្នកប្រល័យខ្ញុំចោលទៅ។
Expressing disappointment at another’s misfortune — Dialogue 1
វីរៈ៖ មានមើលបាល់ទាត់អត់យប់មិញ?
តារា៖ ថីមិនមើល។ ខ្មែរប្រកួតជាមួយសាំងហ្គាពួរ ហ្នឹងមែន?
វីរៈ៖ ហ្នឹងហើយ។ ស្ដាយដល់ហើយ។ ចាញ់ផិនណលធីចុងក្រោយ។
តារា៖ ហ្នឹងហើយ។ ខ្ញុំសង្ឃឹមថាឈ្នះហើយហ្នឹងអា៎ ដឹងអី … ស៊យវិញ។
វុទ្ធី៖ ខ្ញុំបិទទូរទស្សន៍ចោលម៉ង។ ខឹងពេក។
Admonishing someone / saying “Don’t do this!” — Dialogue 2
ធារី៖ សុំទោស បង។
ប្រធាន៖ សុំទោសប៉ុន្មានដងហើយ? គ្រាន់តែម៉ោឲ្យទាន់ម៉ោងហ្នឹង វាពិបាកខ្លាំងមែន? ចោលទម្លាប់អាក្រក់ហ្នឹងអត់បានអេ៎អ៎? បើមិននេះ ដូរម៉ោងធ្វើការវិញទៅអីចឹង ចេញយឺតជាងគេម៉ាម៉ោងទៅ ម៉េចដែរ? ព្រមអត់?
ធារី៖ អត់អីអេ៎បង។ ខ្ញុំព្យាយាមម៉ោឲ្យទាន់។
ប្រធាន៖ និយាយហើយ ធ្វើផង។ កុំម៉ោយឺតទៀត។ បងអត់ចង់ស្ដាប់ពាក្យដោះសា ពាក្យកុហកច្រើនអេ៎។ បងមិនដឹងថាត្រូវនិយាយជាមួយធារីឯងម៉េចទៀតអេ៎។ បានហើយអីចឹង ទៅធ្វើការចុះ។
Breaking A Bowl (Sakanan) — 09
Khmer New Year (Sakanan) — 12
Going To Bed (Sakanan) — 05