Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ជឿ | cɨə | 1. to believe, to trust (in) 2. to buy on credit |
8/7 |
Link to overview page
Link to dictionary
Expressing fear — Cultural note
Expressing surprise — Additional dialogue
កញ្ញា៖ នារី ដឹងថា ក្រុមហ៊ុនសម្រេចឲ្យបូនើស ២ ខែគ្រប់គ្នាអត់?
នារី៖ ថាម៉េច កញ្ញា? និយាយមែននិយាយលេង? អត់ជឿអេ៎។
កញ្ញា៖ មែនតាស។ មិនជឿ ទៅសួរមេទៅ។
នារី៖ ហ្នឹងអ៎? សប្បាយចិត្តមែនទែននៀក។
Lying — Cultural note
១ មិនបៀតបៀនជីវិតគេ
២ មិនលួចទ្រព្យសម្បត្តិគេ
៣ មិនប្រព្រឹត្តខុសសីលធម៌ក្នុងផ្លូវភេទ
៤ មិនពោលពាក្យមុសា
៥ មិនសេពគ្រឿងស្រវឹង។
Warning someone — Cultural note
Expressing pain — Cultural note
Expressing anger — Cultural note
Warning someone — Dialogue 3
បង៖ ស្អែកសម្ភាសន៍ការងារមែន? ហើយត្រៀមនៅ?
ប្អូន៖ មានអីត្រូវត្រៀម? មិនដឹងគេសួរអីខ្លះផង។
បង៖ ត្រៀមឆ្លើយសំណួរដែលគេឧស្សាហ៍សួរទៅណា។ បើអត់ត្រៀមឆ្លើយសំណួរធម្មតាៗ ដល់ភ័យទៅ សូម្បីសំណួរអីចឹងៗក៏ឆ្លើយអត់បានល្អដែរ។
ប្អូន៖ ដឹងហើយ។
បង៖ ហើយកុំទៅយឺត។ តែយឺតដឹងតែធ្លាក់ស្វ័យប្រវត្តិម៉ង។
ប្អូន៖ វាមិនដែល។
បង៖ ប្រាប់ឲ្យហើយទេ។ បើមិនជឿ ចាំតែមើលទៅ។