KhmerPronunciationEnglish/Notes#occ
គេងលក់ keeŋ lʊək 1. to sleep
2. to sleep well, to be sound asleep
15/6

Link to overview page
Link to dictionary

Going To Bed (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ ក្រោយពីគាត់ប្រាស់ខ្លួនគេងបន្តិចមក ប្រហែលជាគាត់ដោយសារតែគាត់អស់កម្លាំង អញ្ចឹងប្រហែលជាគាត់ដោយសារអស់កម្លាំងពេក ដោយគាត់មកពីក្រៅ ឬក៏គាត់ធ្វើការអស់កម្លាំងពេក គាត់គេងបន្តិច ក្រោយមកគាត់ក៏គេងលក់ អញ្ចឹងគាត់ក៏បានគេងលក់ ដោយយើងឃើញខ្យល់កង្ហារកំពុងតែបក់អញ្ចឹងគាត់បើកកង្ហារ ហើយគាត់គេងនៅលើគ្រែ អញ្ចឹងយើងឃើញខ្យល់កង្ហារកំពុងតែបក់មកលើគាត់ ហើយបុរសម្នាក់នោះគាត់ក៏បានគេងលក់ ដែលគាត់គេងឆាប់លក់ដោយសារតែគាត់អស់កម្លាំងអញ្ចឹងអ្នកខ្លះគាត់ពិបាកក្នុងការគេងលក់ ដោយសារតែគាត់ត្រូវគិតច្រើន អញ្ចឹងគាត់អាចប្រើប្រាស់ពេលយូរ ដើម្បីសម្ងំគេង ដោយអ្នកខ្លះគាត់អាចសម្ងំគេងមួយម៉ោង ឬក៏កន្លះម៉ោង មុននឹងគាត់អាចគេងលក់បាន ដោយសារតែគាត់នឹកគិតរឿងផ្សេងដែលគាត់បានធ្វើពីថ្ងៃ ឬក៏គាត់គិតថាតើថ្ងៃស្អែកគាត់នឹងត្រូវធ្វើអ្វីទៀតចំណែកឯក្មេងប្រុសម្នាក់នេះ ដោយសារតែគាត់អស់កម្លាំងខ្លាំងពេក និងដោយសារតែគាត់ងងុយគេងផង ដូច្នេះនៅពេលដែលគាត់គេងបានបន្តិច គឺគាត់បានគេងលក់ គឺគាត់អត់ប្រើប្រាស់ពេលយូរ ដើម្បីសម្ងំគេងដូចគេដទៃទៀតនោះទេអញ្ចឹងនៅក្នុងរូបភាពទី ១៥ គឺក្មេងប្រុសម្នាក់នោះគាត់ក៏បានគេងលក់

Going To Bed (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់ដោះខោអាវ ដែលគាត់ពាក់ចេញទៅក្រៅរួចរាល់ហើយ គាត់ក៏បានពាក់ខោអាវគេងយប់ចូល ឬក៏គាត់ពាក់ខោអាវផ្សេងទៀត ដែលមានលក្ខណៈរលុង ហើយនិងទន់ ស្រួល ងាយស្រួល ធ្វើ ក្នុងការ ធ្វើឲ្យគាត់គេងលក់ស្រួលដែលនៅក្នុងរូបភាពទីយើងឃើញខោជើងវែងពណ៌ខ្មៅ ជាមួយនឹងអាវដៃខ្លីពណ៌ខៀវដែលគាត់ពាក់ទៅខាងក្រៅអម្បាញ់មិញ គឺគាត់បានទុកនៅលើគ្រែ គាត់អត់ទាន់បត់យកទៅណាទេ អញ្ចឹងគាត់កំពុងតែទុកខោអាវទាំងពីរនៅលើគ្រែ ហើយគាត់កំពុងតែពាក់ខោជើងខ្លីពណ៌វិញ អញ្ចឹងគាត់ស្លៀកខោជើងខ្លីពណ៌ ជំនួសឲ្យខោជើងវែងពណ៌ខ្មៅ ដើម្បីគេង បន្ទាប់មកគាត់ក៏បានពាក់អាវដៃខ្លីពណ៌លឿង អញ្ចឹងគាត់ពាក់អាវយឺតដៃខ្លីពណ៌លឿង ដើម្បីគេង ព្រោះប្រហែលជាអាវយឺតដៃខ្លីពណ៌លឿងនោះ គឺធំជាងខ្លួនគាត់ និងមានលក្ខណៈរលុង និងត្រជាក់ ដូច្នេះធ្វើឲ្យគាត់ អាចធ្វើឲ្យគាត់គេងលក់ស្រួលបាន អញ្ចឹងគាត់ផ្លាស់ខោអាវ ពាក់ខោអាវទៅខាងក្រៅចេញ ហើយគាត់ពាក់ ឬក៏ស្លៀកពាក់ខោអាវគេងយប់ចូលដើម្បីគេងនៅក្នុងយប់នេះ ព្រោះវាអាចធ្វើឲ្យគាត់គេងលក់ស្រួលបាន និងវាមិនធ្វើឲ្យគាត់ស្កៀប ឬក៏រមាស់ ឬក៏មិនធ្វើឲ្យគាត់មានមេរោគទៅជាប់ខ្លួននោះទេ ដោយគាត់តែផ្លាស់ខោអាវដែលប្រឡាក់ចេញ និងពាក់ខោអាវថ្មីចូល

Going To Bed (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ រូបភាពទី ១៤ ដោយសារតែគាត់ងងុយគេងខ្លាំង អញ្ចឹងគាត់ក៏បានបិទភ្លើង ហើយក៏គាត់ក៏បានបិទទូរទស្សន៍ ហើយគាត់ក៏បានគេងនៅលើគ្រែ អញ្ចឹងគាត់ក៏បានគេងដោយដណ្ដប់ភួយ ដោយគាត់កើយនៅលើខ្នើយអញ្ចឹងក្បាលរបស់គាត់កើយនៅលើខ្នើយ ហើយគាត់យកភួយមកដណ្ដប់ ដែលអម្បាញ់មិញគាត់អង្គុយសណ្ដូកជើងនៅលើភួយ ប៉ុន្តែនៅពេលដែលគាត់គេង គឺគាត់ចូលទៅក្រោមភួយ បានន័យថាគាត់ដណ្ដប់ភួយ ប្រហែលជាអាកាសធាតុនៅថ្ងៃនេះ គឺរៀងត្រជាក់បន្តិចអញ្ចឹងដោយសារតែមានមេឃភ្លៀង ហើយមានទឹកជំនន់ ដូច្នេះអាកាសធាតុប្រហែលជាត្រជាក់បន្តិច ដូច្នេះធ្វើឲ្យគាត់រងា មានអារម្មណ៍ថាត្រជាក់ អញ្ចឹងគាត់ត្រូវដណ្ដប់ភួយដើម្បីឲ្យមានភាពកក់ក្ដៅ អញ្ចឹងគាត់ ប្រសិនបើគាត់អត់បើកកង្ហារទេ គឺអាចធ្វើឲ្យគាត់ហប់នៅក្នុងបន្ទប់ ដោយសារតែបន្ទប់របស់គាត់គឺហប់ អញ្ចឹងគាត់ត្រូវបើកកង្ហារឲ្យមានខ្យល់ចេញចូល ក៏ប៉ុន្តែដោយសារតែអាកាសធាតុត្រជាក់ អញ្ចឹងគាត់ត្រូវការដណ្ដប់ភួយ គេងដណ្ដប់ភួយ ដើម្បីឲ្យគាត់មានភាពកក់ក្ដៅបានអញ្ចឹងនៅក្នុងរូបភាពទី ១៤ យើងឃើញគាត់កំពុងតែប្រាស់ខ្លួនគេង គឺគាត់កំពុងតែប្រាស់ខ្លួនគេងនៅលើពូក ហើយកើយនៅលើខ្នើយ ដោយគាត់គេងដណ្ដប់ភួយផងដែរអញ្ចឹងគាត់គេងផ្អៀងមកស្ដាំ បានន័យថាគាត់ផ្អៀងមកស្ដាំ ដើម្បីងាយស្រួលគេងអញ្ចឹងអ្នកខ្លះគាត់ទម្លាប់គេងផ្អៀងទៅឆ្វេង អ្នកខ្លះគាត់ទម្លាប់គេងផ្អៀងមកស្ដាំ រីឯអ្នកខ្លះទៀតគាត់ទម្លាប់គេងផ្ងារឡើងលើអញ្ចឹងទៅតាមទម្លាប់នីមួយៗ អ្នកខ្លះគាត់គិតថាគេងផ្អៀងគឺងាយស្រួលគេង អ្នកខ្លះគេងផ្ងារគឺងាយស្រួលគេងអញ្ចឹងគេ គាត់ បុរសម្នាក់នេះ គាត់គេងទៅតាមទម្លាប់របស់គាត់ ដើម្បីឲ្យងាយស្រួលគេងនិងឆាប់គេងលក់

Going To Bed (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ នៅពេលដែលគាត់គេង អញ្ចឹងជាទូទៅ នៅពេលដែលយើងគេង គឺយើងគេងលក់ គឺយើងអត់ដឹងខ្លួនទេ ក៏ប៉ុន្តែក្មេងប្រុសម្នាក់នោះ គាត់ប្រហែលជាគិតរឿងផ្សេងច្រើនពេកពីថ្ងៃ ឬក៏គាត់បានមើលអ្វីផ្សេងដូច្នេះវាធ្វើឲ្យគាត់យល់សប្តិឃើញយក្សអញ្ចឹងនៅពេលដែលគាត់កំពុងតែគេងលក់នោះ គឺធ្វើឲ្យគាត់យល់សប្តិឃើញយក្ស ដែលយក្សនោះគឺ យើងឃើញនៅក្នុងនេះ រូបភាពទី ១៦ គឺមានមុខមាត់អាក្រក់ ដែលយក្សនោះគឺមានមុខពណ៌បៃតង ហើយមានចង្កូមពីរវែងលៀនចេញតាមមាត់មក អញ្ចឹងយក្សគឺមានត្រចៀកខុសពីមនុស្សយើង គឺមានមុខមាត់គួរឲ្យខ្លាច ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺវាមានមុខពណ៌បៃតង មានត្រចៀកស្រួច ហើយភ្នែករបស់វាគឺធំចង្កូមវែងហើយចង្កូមវាគឺលៀនចេញតាមភ្នែក តាមមាត់អញ្ចឹងយើងឃើញយក្សគឺមានពាក់មួកមួយ ឬក៏ពាក់មកុដ ដែលជាមកុដសម្រាប់យក្សពាក់ អញ្ចឹងយក្សគឺមានមុខមាត់អាក្រក់ អញ្ចឹងប្រហែលជាគាត់គិតរឿងផ្សេងពីថ្ងៃ ដូច្នេះធ្វើឲ្យគាត់យល់សប្តិអាក្រក់ ដោយសារតែយក្សគឺជាមនុស្សអាក្រក់ អញ្ចឹងនៅពេលដែលយល់សប្តិឃើញយក្ស គឺបានន័យថាគាត់កំពុងតែយល់សប្តិអាក្រក់ក៏ប៉ុន្តែដោយសារតែគាត់អស់កម្លាំងខ្លាំង និងគាត់ងងុយគេងខ្លាំងពេក ដូច្នេះគាត់មិនបានភ្ញាក់ដឹងខ្លួន ដោយសារតែការយល់សប្តិឃើញយក្សនោះទេអញ្ចឹងគាត់នៅតែបន្តគេងលង់លក់នៅលើគ្រែ នៅក្នុងបន្ទប់គេងរបស់គាត់ ជាបន្តទៀត ទោះបីជាគាត់យល់សប្តិឃើញយក្សក៏ដោយ ក៏គាត់អត់ភ្ញាក់ដែរអញ្ចឹងបានន័យថាក្មេងប្រុសម្នាក់នេះ គឺគាត់អស់កម្លាំងខ្លាំង ដូច្នេះហើយទើបគាត់យល់សប្តិឃើញយក្សក៏គាត់នៅតែបន្តគេង នៅតែបន្តដំណេករបស់គាត់ ឬក៏គាត់គេងបន្តយ៉ាងលង់លក់ យ៉ាងស្កប់ស្កល់

Going To Bed (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញក្មេងប្រុសម្នាក់នោះ គាត់ក៏បាន បន្ទាប់ពីគាត់ពត់ខ្លួនរួចរាល់ហើយ អញ្ចឹងគាត់ស្ងាប គាត់អស់កម្លាំង ដោយសារតែគាត់មកពីក្រៅនឿយហត់ ឬក៏មកពីធ្វើការនឿយហត់ ឬក៏មកពីរៀននឿយហត់ អញ្ចឹងគាត់ក៏បានអស់កម្លាំង ហើយក៏បានគិតទៅដល់គ្រែគេងរបស់គាត់អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែដើរសំដៅទៅក្នុងបន្ទប់គេងរបស់គាត់ ដោយយើងឃើញគាត់ដើរបណ្ដើរ គិតទៅរកគ្រែគេងបណ្ដើរអញ្ចឹងបានន័យថាក្មេងប្រុសម្នាក់នេះ ដែលនៅក្នុងរូបភាពទីគឺគាត់កំពុងតែដើរសំដៅទៅបន្ទប់គេង ដើម្បីចូលគេងនៅក្នុងបន្ទប់របស់គាត់ ដោយយើងឃើញគាត់កំពុងតែគិតទៅដល់គ្រែគេងមួយ ដែលគ្រែគេងដែលគាត់កំពុងតែគិតនោះ យើងឃើញមានពូកមួយដែលនៅពីលើគ្រែ អញ្ចឹងគ្រែគេងគឺមានជើងបួន ហើយមានរាងទ្រវែង គឺខុសពីតុបន្តិច ដោយសារតែតុគឺមានខ្លះរាងជ្រុង ខ្លះរាងមូល ហើយខ្លីជាងគ្រែ ប៉ុន្តែគ្រែគឺវែង ដោយសារសម្រាប់យើងគេងអញ្ចឹងគ្រែមានជើងបួន ហើយនៅលើគ្រែគឺ ជាទូទៅគឺយើងដាក់ពូក ហើយនិងដាក់ខ្នើយ ក៏ប៉ុន្តែបើសិនជានៅក្នុងស្រែ នៅតាមទីជនបទ ឬក៏ស្រុកស្រែចំការ ពេលខ្លះគាត់អត់មានពូកទេ អញ្ចឹងគាត់គេងគ្រែដោយប្រើកន្ទេល ឬក៏កម្រាល អញ្ចឹងគាត់គ្រាន់តែក្រាលកន្ទេល ក៏គាត់អាចគេងបានដែរ ប៉ុន្តែវាអត់ទន់ដូចពូកនោះទេ អញ្ចឹងជាទូទៅនៅទីក្រុង គឺយើងគេងដោយដាក់ក្រាលដោយសារពូក អញ្ចឹងបន្ទាប់ពីយើងដាក់គ្រែហើយ គឺយើងដាក់ពូកនៅលើគ្រែ ចំណែកឯនៅជនបទ គឺយើងដាក់គ្រែហើយ គឺយើងក្រាលកន្ទេលនៅលើគ្រែ ហើយគេងតែម្ដង អញ្ចឹងការគេងលើកន្ទេល គឺអត់សូវស្រួលខ្លួនទេដោយសារវារឹង អញ្ចឹងវាអាចធ្វើឲ្យយើងឈឺខ្លួន ក៏ប៉ុន្តែបើយើងគេងនៅលើពូក គឺវាទន់ស្រួល អញ្ចឹងយើងអាចគេងលក់ស្រួលបានដែលជាក់ស្ដែងយើងឃើញគ្រែគេងរបស់ក្មេងប្រុសម្នាក់នេះ ដែលកំពុងតែគិត គឺយើងឃើញមានពូកមួយនៅលើគ្រែ ហើយមានខ្នើយកើយមួយនៅលើគ្រែនោះផងដែរអញ្ចឹងគាត់កំពុងតែដើរសំដៅទៅបន្ទប់គេងរបស់គាត់ ដោយដើរបណ្ដើរ គិតអំពីគ្រែគេងរបស់គាត់បណ្ដើរ

Going To Bed (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់បើកកង្ហារហើយ ក្មេងប្រុសម្នាក់នោះ គាត់ក៏ចាប់ផ្ដើមផ្លាស់សម្លៀកបំពាក់របស់គាត់ចេញ ព្រោះពេលខ្លះ នៅពេលដែលយើងមកពីក្រៅ សម្លៀកបំពាក់ដែលយើងពាក់មកពីក្រៅ គឺធ្វើឲ្យមានការប្រឡាក់ បានន័យថានៅពេលដែលយើងដើរលេងនៅខាងក្រៅ ឬក៏ធ្វើការអាចមានដីហុយនៅតាមផ្លូវ ឬក៏អាចមានប្រឡាក់នូវធូលីតាមផ្លូវបាន ដូច្នេះយើងអត់ត្រូវពាក់ខោអាវ ដែលយើងពាក់មកពីក្រៅគេងនោះទេព្រោះវាអាចធ្វើឲ្យយើងមិនស្រួលខ្លួន ឬក៏ស្អុះស្អាប់ ឬក៏ស្កៀប ដោយសារតែមានប្រឡាក់នៅ នៅជាប់នឹងខោអាវម្យ៉ាងវិញទៀត ខោអាវដែលយើងពាក់នៅតាមផ្លូវ នៅចេញទៅក្រៅ វាអាចជាខោអាវដែលមានដៃវែង ជើងវែង ឬក៏ក្រាស់អញ្ចឹងយើងពាក់ទៅអត់ស្រួលខ្លួនទេនៅពេលដែលយើងគេងព្រោះខោអាវក្រាស់គឺយើងពាក់ទៅក្រៅដើម្បីការពារកម្ដៅថ្ងៃ អញ្ចឹងនៅពេលដែលយើងចូលដល់បន្ទប់គេង ប្រសិនបើយើងពាក់ខោអាវក្រាស់គឺវាអាចធ្វើឲ្យយើងគេងមិនស្រួល បានន័យថាគេងលក់អត់ស្រួល អញ្ចឹងយើងត្រូវផ្លាស់ខោអាវ ដែលយើងពាក់ចេញទៅក្រៅចេញ ដោយយើងផ្លាស់ជំនួសមកវិញនូវខោអាវដែលគេងយប់អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពទីនេះ ក្មេងប្រុសម្នាក់នោះ គាត់ក៏បានស្រាតខោគាត់ចេញ អញ្ចឹងគាត់ស្រាតខោខ្មៅជើងវែងរបស់គាត់ចេញ ដោយយើងឃើញខោខ្មៅជើងវែងរបស់គាត់ គាត់ស្រាតហើយ គាត់ដាក់នៅលើគ្រែគេងរបស់គាត់អញ្ចឹងគាត់ស្រាតខោចេញ គាត់ស្លៀកតែខោលីអូតែប៉ុណ្ណោះអញ្ចឹងជាទូទៅ យើងស្លៀកខោជើងវែងផង យើងស្លៀកខោលីអូផង ឬក៏ខោទ្រនាប់ ឬក៏ខោក្នុង យើងអាចហៅបានបី យើងអាចហៅថាខោលីអូ យើងហៅថាខោក្នុង ឬក៏ហៅថាខោទ្រនាប់បានអញ្ចឹងយើងឃើញគាត់ស្លៀកខោលីអូពណ៌ ហើយគាត់កំពុងតែដោះអាវរបស់គាត់ចេញផងដែរ បានន័យថាគាត់កំពុងតែផ្លាស់ខោអាវអញ្ចឹងគាត់លើកដៃឡើង ហើយចាប់ទាញកអាវរបស់គាត់ឡើងឲ្យផុតពីមុខ អញ្ចឹងគាត់ដោះអាវក្រៅ ដោះអាវរបស់គាត់ចេញ ដែលគាត់ពាក់ទៅខាងក្រៅ អញ្ចឹងគាត់ដោះអាវរបស់គាត់ចេញ ដោយផ្លាស់សម្លៀកបំពាក់គេងយប់អញ្ចឹងគាត់នឹងផ្លាស់សម្លៀកបំពាក់គេងយប់ ដោយ ដោយប្ដូរពីខោអាវពាក់ទៅខាងក្រៅ មកជាសម្លៀកបំពាក់គេងយប់វិញ