Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ធូលី | tʰuulii | dust | 20/10 |
Link to overview page
Link to dictionary
Alms Round (Sakanan) — 12
Personal Hygiene (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការធ្វើអនាម័យខ្លួនប្រាណ អញ្ចឹងការធ្វើអនាម័យខ្លួនប្រាណ អញ្ចឹងនៅក្នុងការរស់នៅរបស់យើងប្រចាំថ្ងៃ យើងត្រូវតែមានអនាម័យជាប់ជានិច្ច ព្រោះថានៅជុំវិញខ្លួនយើងគឺសុទ្ធតែមេរោគ អញ្ចឹងបានន័យថាយើងដើរទៅណាមកណា នៅពេលដែលយើងបែកញើស តែងតែមានធូលីហោះជាប់មកតាមខ្លួនយើងទៅតាមខ្យល់ អញ្ចឹងនៅពេលដែលយើងទៅក្រៅ គឺនឹងមានធូលីដែលនៅក្នុងខ្យល់ នឹងប៉ះខ្លួនយើង ហើយស្អិតជាប់នឹងខ្លួនយើង អញ្ចឹងប្រសិនបើយើងអត់មានអនាម័យខ្លួនប្រាណទេ គឺយើងអាចនឹងឆ្លងមេរោគនៅខាងក្រៅ ហើយអាចធ្វើឲ្យយើងឈឺបាន ដូច្នេះ ជាធម្មតាយើងត្រូវតែមានអនាម័យខ្លួនប្រាណរបស់យើង គឺខ្លួនប្រាណរបស់យើងត្រូវតែស្អាតជានិច្ច គឺយើងត្រូវអនាម័យទាំងការរស់នៅ ទាំងការហូបចុក ឬក៏ការញ៉ាំចំណីអាហារ ទាំងការស្លៀកពាក់ជាដើម អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការធ្វើអនាម័យខ្លួនប្រាណ។
Doing The Dishes (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការលាងចាន អញ្ចឹងឬក៏ការលាងសម្អាតចាន ដែលជាធម្មតា ក្រោយពេលដែលយើងញ៉ាំអាហាររួច ឬក៏ក្រោយពេលដែលយើងញ៉ាំបាយរួច យើងតែងតែមានចានប្រឡាក់ ឬប្រឡាក់ម្ហូបអាហារនៅលើចានរបស់យើង ឬក៏ប្រឡាក់បាយនៅលើចានរបស់យើង។ អញ្ចឹងដើម្បីឲ្យមានអនាម័យ យើងត្រូវយកចាននោះទៅលាងសម្អាត មុនពេលដែលយើងយកវាទៅទុក ព្រោះថាប្រសិនបើយើងអត់លាងសម្អាតទេ ចាននោះនឹងកខ្វក់ ហើយនៅពេលដែលយើងប្រើប្រាស់ម្ដងទៀត វានឹងមានមេរោគ អញ្ចឹងវាអាចធ្វើឲ្យយើងឈឺ ឬក៏អាចធ្វើឲ្យមេរោគចូលទៅក្នុងខ្លួនរបស់យើងបាន ធ្វើឲ្យខូចសុខភាពរបស់យើង អញ្ចឹងដើម្បីរក្សាអនាម័យនៅក្នុងការហូបចុក យើងត្រូវតែលាងចានសម្អាត យើងត្រូវតែលាងសម្អាតចានរបស់យើងជាមុនសិន បន្ទាប់ពីយើងញ៉ាំអាហាររួច ឬក៏បន្ទាប់ពីយើងញ៉ាំបាយរួច ហើយពេលខ្លះគឺយើងលាងសម្អាតចាន មុនពេលដែលយើងយកមកប្រើប្រាស់ គឺដោយសារតែពេលខ្លះ យើង ចានរបស់យើងគឺទុកយូរ ទុកចោលយូរ អញ្ចឹងអាចមានធូលីកាន់ ឬក៏អាចហុយធូលីទៅលើចាន អញ្ចឹងធ្វើឲ្យចានប្រឡាក់ផងដែរ។ អញ្ចឹងមុនពេលដែលយើងយកចានមកប្រើប្រាស់បាន យើងត្រូវតែលាងសម្អាតវាជាមុនសិន ដើម្បីឲ្យអស់ដីឬក៏អស់ធូលី ហើយចំពោះចានដែលយើងប្រើប្រាស់រាល់ថ្ងៃ មុននឹងយើងយកមកប្រើប្រាស់ យើងត្រូវជូតសម្អាតវាជាមុនសិន
Noodle Soup (Sakanan) — 12
Breaking A Bowl (Sakanan) — 11
Breaking A Bowl (Sakanan) — 12
Going To Bed (Sakanan) — 08
Breaking A Bowl (Sakanan) — 06
Breaking A Bowl (Sakanan) — 14
Going To Bed (Sakanan) — 03