KhmerPronunciationEnglish/Notes#occ
នារី nierii female Cambodian name 81/20

Link to overview page
Link to dictionary

Expressing joy — Dialogue 1


នារីកញ្ញា ម៉េចដែរ? ជិះរ៉ូលើខូសស្ទើមិញ សប្បាយអត់?
កញ្ញាសប្បាយ!
នារីចង់ជិះទៀតអត់?
កញ្ញាចង់!
នារីឆ្លើយឡើងលឿនម៉ងហ្ន៎!

Expressing joy — Dialogue 3


នារីកញ្ញា មើលអីហ្នឹង ជក់ម៉េះ? សើចផងអីផង
កញ្ញារឿងនៀក វាល្អសើច! អ្នកសម្ដែងពូកែនិយាយកំប្លែង
នារីអីចឹងបានសើចអីសើចម៉េះ

Expressing love — Monologues 1


ការគិតក្នុងចិត្ត
តារានឹកនារីដល់ហើយបើនារីបានម៉ោជាមួយខ្ញុំដែរ មិនដឹងសប្បាយចិត្តម៉េចទេ
នារីមិនដឹងបងតារាម៉េចហើយទេនៀកទៅដល់ខេត្តនៅទេ? សូមឲ្យគាត់សុខសប្បាយ

Expressing joy — Dialogue 2


នារីកញ្ញា ម្សិលមិញជុំគ្នាសប្បាយអេ៎?
កញ្ញាអ៊ឺ! សប្បាយអា៎ណា! ស្ដាយ នារីឯងអត់បានទៅ
នារីធ្វើអីគេខ្លះ?
កញ្ញាហៅអីញ៉ាំ និយាយគ្នាលេង ច្រៀងខារ៉ាអូខេ ... សើចឡើងហត់ម៉ងអា៎

Complimenting someone — Dialogue 1


តារានារី ទៅណាហ្នឹង? តែងខ្លួនស្អាតម៉េះ?
នារីអូ ខ្ញុំទៅខួបកំណើតគេបងម៉េចដែរអាវហ្នឹង? អត់អីណាអីបង?
តារាប៉ុណ្ណឹងស្អាតហើយ! ឃ្យូត!
នារីឃ្យូតទៀត! អរគុណ បងអីចឹង ខ្ញុំទៅហើយណា បាយៗ

Expressing surprise — Additional dialogue


នៅកន្លែងធ្វើការ
កញ្ញានារី ដឹងថា ក្រុមហ៊ុនសម្រេចឲ្យបូនើសខែគ្រប់គ្នាអត់?
នារីថាម៉េច កញ្ញា? និយាយមែននិយាយលេង? អត់ជឿអេ៎
កញ្ញាមែនតាសមិនជឿ ទៅសួរមេទៅ
នារីហ្នឹងអ៎? សប្បាយចិត្តមែនទែននៀក

Expressing warmth — Dialogue 2


នៅក្នុងបន្ទប់
តារាស្អុះម៉េះ ង៉ៃហ្នឹង? មានបើកម៉ាស៊ីនត្រជាក់អត់ហ្នឹង?
នារីម៉ាស៊ីនត្រជាក់ខូចតាំងពីម្សិលមិញអ៎
តារាស្អុះស្អាប់ដល់ហើយចេញទៅក្រៅយកខ្យល់អាកាសតិចសិន
នារីនៅក្រៅក៏ក្ដៅដែរ តែវាអត់ហប់ដូចនៅក្នុង

Expressing love — Additional dialogue


វិចិត្រអេ៎ តារា ម៉េចហើយ? គិតឡើងភ្លឹកអីចឹង? នឹកសង្សារមែន?
តារាបាទ បង ខ្ញុំចង់ជួបនារីនៅនេះទូរស័ព្ទអត់សេវា តេអត់ចូលសោះបងមិនដឹងនារីបារម្ភខ្ញុំម៉េចទេ
វិចិត្រស្អែកទៅវិញហើយតាសចង់នៅក្បែរគ្នារហូតម៉េចកើត

Comparing or contrasting things 1 — Dialogue 2


នៅហាងលក់ខោអាវ
នារីកញ្ញា ជួយមើលអាវពីរនេះតិចមើលម៉េចដែរ?
កញ្ញាទំហំដូចគ្នា តែអាវនេះដូចរៀងវែងជាងតិចនារីឯងពាក់អាវខ្លីទៅ ប្រហែលជាសមជាង
នារីតែអាវនេះពណ៌ដិតដល់ហើយ ហើយជិតជាងមួយនេះសង្ស័យតែពិបាកពាក់ជាង

Making appointments for meetings — Additional dialogue


នារីអាឡូ កញ្ញាកញ្ញា ខ្ញុំសុំទោស ង៉ៃអាទិត្យហ្នឹង ខ្ញុំអត់បានទៅអេ៎ ជាប់រវល់ការងារតិចខ្ញុំសុំដូរទៅង៉ៃសៅរ៍នេះវិញបានអត់?
កញ្ញាអត់អីអេ៎ នារីង៉ៃសៅរ៍ហ្នឹងក៏បានដែរតាស មានអីអីចឹង ង៉ៃសៅរ៍ ម៉ោង ១១ កន្លែងដដែល
នារីហ្នឹងហើយសុំទោសណាជួបគ្នាង៉ៃសៅរ៍

Expressing joy — Additional dialogue


នារីកញ្ញា ជុំគ្នាង៉ៃអាទិត្យហ្នឹង កញ្ញាទៅអត់?
កញ្ញាទៅ! រឿងអីមិនទៅ? ចាំយូរហើយចុះនារីទៅអត់?
នារីទៅតាស តែដូចមិនសូវចង់ទៅណាស់ណាផងរាល់ដងសប្បាយអ៎ កញ្ញា?
កញ្ញាអឹម សប្បាយ! មិនងាយបានជុំគ្នាឯណាផ្លាស់ប្ដូរបរិយាកាសខ្លះទៅណា

Expressing warmth — Dialogue 1


នៅក្រៅ
នារីង៉ៃហ្នឹង ក្ដៅម៉េះ? ក្ដៅអត់ តារា?
តារាខ្ញុំដូចអត់អីផងម្សិលមិញបានក្ដៅខ្លាំង
នារីអត់ពពកសោះម៉ងនៀក! បើកថ្ងៃឡើងភ្លឺចែស
តារាតស់ ចូលហាងកាហ្វេញ៉ាំអីសិន មានម៉ាស៊ីនត្រជាក់ចាំមេឃស្រទុំតិច ចាំដើរទៀត ម៉េចដែរ?
នារីហ្នឹងហើយ តស់បែកញើសជោកហើយនៀក

Expressing surprise — Dialogue 1


ហៅញ៉ាំការ
នារីកញ្ញា ខែ ១២ ថ្ងៃទី ២៤ ទំនេរអត់?
កញ្ញាមានអី នារី ទំនេរតាសម៉េចដែរ?
នារីខ្ញុំចង់អញ្ជើញកញ្ញាមកញ៉ាំការខ្ញុំហ្នឹងណា
កញ្ញាមែនក៏អី? នារីការខែ ១២ ហ្នឹងមែនអ៎?!
នារីមែនតាស! នេះធៀបការជួយចូលរួមផងណា
កញ្ញាភ្ញាក់ផ្អើលមែនទែននៀក! ស្ងាត់ស្រាប់តែហៅញ៉ាំការ! អបអរសាទរ នារី!

Expressing disappointment at another’s misfortune — Dialogue 2


អំពីការប្រឡងចូលសាកលវិទ្យាល័យ
នារីកញ្ញា ម៉េចហ្នឹង? ធ្វើមុខអីអីចឹង?
កញ្ញាប្រឡងលើកមុនធ្លាក់បាត់ហើយអត់បានចូលសាលាល្អបណ្ដោយ
នារីកញ្ញាឯងខំប្រឹងរៀនប៉ុណ្ណឹងហើយធ្លាក់ទៀត! សាលាហ្នឹងអីក៏ពិបាកចូលម៉េះ? មិនដឹងត្រូវខំប៉ុណ្ណាទៀតទេខ្ញុំស្ដាយជំនួសកញ្ញាឯងម៉ងហើយនៀកហើយកញ្ញាឯងគិតម៉េចទៅអីចឹង?
កញ្ញាអត់ទាន់ដឹងទេនារី

Comparing or contrasting things 1 — Additional dialogue


នៅហាងលក់នំបញ្ចុក
អ្នករត់តុបង ត្រូវការកុម្ម៉ង់អីដែរ?
នារីនំបញ្ចុកសម្លអីលក់ដាច់ជាងគេ?
អ្នករត់តុដូចជាលក់ដាច់ស្មើគ្នាហ្នឹងបងតែ ... សម្លការីដូចភ្ញៀវហៅច្រើនជាងគេ បង
នារីអីចឹង យកនំបញ្ចុកសម្លការីម៉ោអីចឹងកញ្ញា ញ៉ាំអីដែរ?
កញ្ញាខ្ញុំយកសម្លប្រហើរ
...
កញ្ញាសម្លប្រហើរនៅហ្នឹងឆ្ងាញ់ជាងប្រហើរនៅកន្លែងមួយទៀត លើកមុនខ្ញុំទៅ

Expressing anger — Dialogue 3


សោភាអាឡូ នារី ខ្ញុំមកដល់ចំណតឡានហើយនារីឯងនៅណា?
នារីអូ សោភា ខ្ញុំភ្លេចតេប្រាប់ម្សិលមិញ ខ្ញុំអត់បានទៅអេ៎ង៉ៃហ្នឹង ជាប់រវល់ភ្លាមៗ។ សុំទោសណា
សោភាចុម ម៉េចអីចឹង? ខ្ញុំទិញសំបុត្រឡានហើយហ្នឹង! នារីឯងអត់បានទៅគួរតែប្រាប់ខ្ញុំឲ្យដឹងមុន
នារីសុំទោស សោភាខ្ញុំភ្លេចម្សិលមិញ
សោភាគួរតែប្រាប់មុនម្សិលមិញទៀតយ៉ាប់មែនទែនប៉ុណ្ណឹងបានហើយអីចឹង

Complimenting someone — Dialogue 2


នារីបង ឯកសារម្សិលមិញខ្ញុំបកប្រែហើយអស់ហើយណា
តារាហ្នឹងអ៎? ធ្វើការលឿនអា៎នៀកនារីអីចឹងជួយសួរកញ្ញាមើល បកហើយនៅម្សិលមិញបងឲ្យនារីបកពាក់កណ្ដាល ឲ្យកញ្ញាបកពាក់កណ្ដាល
នារីចា៎ស ខ្ញុំដឹងតាសបងខ្ញុំឃើញកញ្ញារវល់ ខ្ញុំសុំយកមកបកទាំងអស់ម៉ងទៅអីចឹង ហើយអស់ហើយបង
តារាធ្វើការលឿនហើយចិត្តល្អទៀតមិនងាយរកបានអេ៎នៀកអរគុណ នារី
នារីចា៎សបងអត់អីទេ មិនសូវជាច្រើនម៉ានផង

Making appointments for meetings — Dialogue 1


នារីតេទូរស័ព្ទទៅកញ្ញា
កញ្ញាអាឡូ?
នារីអាឡូ កញ្ញាខ្ញុំនារីអា៎សុខសប្បាយអត់?
កញ្ញាខ្ញុំសុខសប្បាយតាសចុះនារី?
នារីខ្ញុំសុខសប្បាយដែរតាសង៉ៃអាទិត្យហ្នឹង កញ្ញាទំនេរអត់? ទៅញ៉ាំអីជាមួយគ្នាម្ដងអី?
កញ្ញាមានអីម៉ោងម៉ាន? នៅហាងលើកមុនមែន?
នារីម៉ោងប្រហែលម៉ាណ្ដប់អី ម៉េចដែរ? ទៅហាងទើបបើកថ្មីនៅម្ដុំស្តាតអូឡាំពិកវិញអី ស្គាល់អត់?
កញ្ញាម៉ោងម៉ាណ្ដប់បានតាសខ្ញុំអត់ស្គាល់ហាងហ្នុងផង ចាំទៅដល់ស្តាតអូឡាំពិក ចាំខ្ញុំតេប្រាប់នារី

Complimenting someone — Additional dialogue


វិបុលតារា របាយការណ៍ហ្នឹង អ្នកណាអ្នកធ្វើ? រៀបចំបានល្អអា៎
តារានារីបងគ្នាខំស្រាវជ្រាវរកព័ត៌មានថែមផងអីផងនុះ នារីអ៎! នារីម៉ោនេះតិច
នារីចា៎សបង
តារាបងវិបុលថានារីឯងធ្វើរបាយការណ៍បានល្អអា៎ណា
វិបុលហ្នឹងហើយ ច្បាស់លាស់ហើយស្រួលយល់ទៀត
នារីអរគុណច្រើនបងម៉ោពីខ្ញុំចង់ដឹងដែរ ចេះតែស្រាវជ្រាវលេងទៅ
វិបុលមនុស្សចូលចិត្តស្រាវជ្រាវអីចឹង ភាគច្រើនមនុស្សឆ្លាតអីចឹង នារីជួយធ្វើរបាយការណ៍លើកក្រោយផងណានារីអ្នកធ្វើរបាយការណ៍ ខ្ញុំទុកចិត្តហើយ
នារីអរគុណបង

Saying “A moment, please!” — Dialogue


នារីលោកគ្រូ ខ្ញុំចង់រៀនបង្កើតតារាងក្នុងកុំព្យូទ័រ ធ្វើម៉េចទៅ លោកគ្រូ?
លោកគ្រូបង្កើតក្នុង Word បានតាសចូល insert ហើយរើសចំនួនតារាងដែលនារីឯងចង់បង្កើតទៅបានហើយ
នារីឈប់សិន លោកគ្រូខ្ញុំតាមអត់ទាន់អេ មួយៗ។ ដំបូងបើក Word មែន?
លោកគ្រូហ្នឹងហើយ
នារីខ្ញុំបើក Word ឲ្យចេញសិន ... អូខេ ចេញហើយហើយម៉េចទៀត លោកគ្រូ?
លោកគ្រូចុច insert ហើយឃើញគេដាក់ថា table ។
នារីកុំអាល លោកគ្រូចាំមើលណា រកមើលពាក្យ insert មែន លោកគ្រូ? នេះមែន?
លោកគ្រូហ្នឹងហើយចុចវាទៅ ឃើញមានអីផ្សេងទៀតនៅក្រោមហ្នឹងហើយហើយរកមើលពាក្យ table រួចរើស ...
នារីចាំម៉ាភ្លែត លោកគ្រូខ្ញុំសុំរកពាក្យ table ឲ្យឃើញសិន។ ... អូខេ ឃើញហើយចុចលើវាមែន?
លោកគ្រូចុចទៅហើយរើសតារាងដែលនារីឯងចង់បាននារីឯងអូស mouse ក៏បាន ឬក៏ដាក់លេខយកម៉ងក៏បានបើតារាងតិច អូស mouse ទៅលឿន តែបើតារាងច្រើន ទាល់តែបញ្ចូលលេខ ...
នារីលោកគ្រូ ខ្ញុំសុំកាត់សិនកុំលឿនពេកខ្ញុំសុំសួរកន្លែងនេះមួយសិន
លោកគ្រូចាំតិចណាខ្ញុំលើកទូរស័ព្ទមួយសិន
នារីចាស