KhmerPronunciationEnglish/Notes#occ
ហឹរ həl, haə food: hot, spicy, peppery 19/6

Link to overview page
Link to dictionary

Expressing likes 1 — Cultural note


មនុស្សជាច្រើនដឹងថាម្ហូបរបស់ជនជាតិថៃភាគច្រើនមានរសជាតិហឹរប្រទេសថៃនិងប្រទេសកម្ពុជាមានវប្បធម៌ស្រដៀងគ្នាមួយចំនួន ប៉ុន្តែ ម្ហូបរបស់ជនជាតិខ្មែរមិនមានរសជាតិហឹរដូចប្រទេសថៃទេម្ហូបខ្មែរមានរសជាតិរៀងផ្អែម ហើយខ្មែរមានបង្អែមជាច្រើនមុខនិងប្លែកពីគ្នា

Expressing dislikes 1 — Dialogue 1


នៅក្នុងភោជនីយដ្ឋាន
កុសលចង់ញ៉ាំអី កន្និកា?
កន្និកាមានអីខ្លះអញ្ចេះ? … ហៅតុំយ៉ាំ ម៉េចដែរ?
កុសលតុំយ៉ាំហ្នឹង ជូរហឹរអីចឹងខ្ញុំដូចអត់សូវចូលចិត្តផង
កន្និកាអូ កុសលឯងអត់ចូលចិត្តតុំយ៉ាំអេអ៎? ហៅអីផ្សេងវិញទៅអីចឹងសម្លការីម៉េចដែរ?
កុសលសម្លការី អត់អីទេ ខ្ញុំចូលចិត្តតាស
កន្និកាអូខេ យកសម្លការីមួយហើយអីទៀត?

Noodle Soup (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា បន្ទាប់ពីគាត់បានទទួលចានមីទាំងអស់ហើយ ក្មេងប្រុសទីក្មេងប្រុសទីដែលបានកុម្ម៉ង់មីមានទឹកស៊ុបហ្នឹង គាត់ក៏បានបន្ថែមគ្រឿងចូលទៅក្នុងចានមីរបស់គាត់ ដែលនៅក្នុងរូបភាពទីនេះ យើងឃើញគាត់បានបន្ថែមដូចជាម្ទេស អញ្ចឹងដោយសារតែគាត់ចូលចិត្តរសជាតិហឹរអញ្ចឹងរូបភាពទី ១៤ នេះ គឺនៅខាងឆ្វេងដៃ រូបភាពខាងឆ្វេងដៃគឺគាត់កំពុងតែថែមម្ទេស ចូលទៅក្នុងចានមីរបស់គាត់ ដោយយើងឃើញគាត់ដាក់ម្ទេសមួយស្លាបព្រាតូច ឬក៏មួយកូនស្លាបព្រាដើម្បីញ៉ាំបន្ទាប់មកទៀត រូបភាពទី ១៤ ដែលនៅខាងស្ដាំដៃ គឺគាត់ក៏បន្ថែមទឹកខ្មេះចូលផងដែរអញ្ចឹងទឹកខ្មេះគឺមានរសជាតិជូរ ដូច្នេះប្រសិនបើគាត់ដាក់ទឹកខ្មេះ និងដាក់ម្ទេស បានន័យថាគាត់ចូលចិត្តរសជាតិជូរនិងហឹរអញ្ចឹងទឹកខ្មេះ គឺជូរដូចក្រូចឆ្មារដែរ ពេលខ្លះយើងប្រើក្រូចឆ្មារ ក៏ប៉ុន្តែពេលខ្លះយើងប្រើទឹកខ្មេះដើម្បីលាយផ្សំគ្រឿង ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គេអត់ប្រើក្រូចឆ្មារទេ គឺគេប្រើទឹកខ្មេះជំនួសក្រូចឆ្មារវិញ ក៏ប៉ុន្តែវាមានរសជាតិជូរដូចគ្នា ដោយម្ទេសមានរសជាតិហឹរ និងទឹកខ្មេះមានរសជាតិជូរ

Grilled Fish (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ រូបភាពទី ១២ បន្ទាប់ពីគាត់រៀបចំត្រីហើយ បុរសម្នាក់នោះ គាត់ក៏បានយកទឹកជ្រលក់ត្រី បានន័យថាទឹកជ្រលក់ យកមកចាក់ចូលទៅក្នុងចាន ដោយសារតែទឹកជ្រលក់គឺគេខ្ចប់នៅក្នុងថង់ប្លាស្ទិក ដូច្នេះវានឹងពិបាកញ៉ាំ ប្រសិនបើយើងអត់ចាក់ចូលក្នុងចាន អញ្ចឹងដើម្បីឲ្យវាមានរូបរាងស្អាត មើលទៅល្អមើលផង និងស្រួលញ៉ាំផង យើងត្រូវចាក់ទឹកជ្រលក់ចូលទៅក្នុងចានជាធម្មតាទឹកជ្រលក់គឺមានច្រើនរសជាតិ បានន័យថាអ្នកខ្លះគាត់ចូលចិត្តទឹកជ្រលក់រសជាតិប្រៃ អ្នកខ្លះចូលចិត្តទឹកជ្រលក់រសជាតិផ្អែម រីឯអ្នកខ្លះទៀតចូលចិត្តទឹកជ្រលក់រសជាតិជូរ ដូច្នេះគាត់អាចកុម្ម៉ង់ទៅអ្នកលក់បានថាគាត់ចូលចិត្តរសជាតិអ្វី ហើយពេលខ្លះទឹកជ្រលក់គឺមានរសជាតិហឹរផងដែរ ព្រោះប្រសិនបើអតិថិជនចូលចិត្តហឹរ អ្នកលក់នឹងធ្វើទឹកជ្រលក់ដែលមានរសជាតិហឹរសម្រាប់គាត់ ដែលយើងអាចធ្វើទឹកជ្រលក់ទៅតាមចំណង់ចំណូលចិត្តរបស់យើង ប្រសិនបើយើងចង់បានជូរ យើងគ្រាន់តែច្របាច់ក្រូចឆ្មារចូលទៅក្នុងទឹកជ្រលក់ គឺវាអាចធ្វើឲ្យទឹកជ្រលក់របស់យើងមានរសជាតិជូរបានជាការស្រេច អញ្ចឹងនៅក្នុងរូបភាពទី ១២ គឺគាត់បានចាក់ទឹកជ្រលក់របស់គាត់ចូលទៅក្នុងចានមួយ គឺកូនចាន ជាកូនចានមួយ ដើម្បីងាយស្រួលជ្រលក់ត្រី ជ្រលក់សាច់ត្រី ដើម្បីញ៉ាំ អញ្ចឹងប្រសិនបើគាត់ទុកនៅក្នុងថង់ប្លាស្ទិក គឺវាពិបាកនៅក្នុងការជ្រលក់ជាមួយនឹងសាច់ត្រីខ្លាំងណាស់

Noodle Soup (Sakanan) — 17


បន្ទាប់មកទៀតរូបភាពទី ១៧ នៅក្នុងរូបភាពទី ១៧ យើងឃើញថា បន្ទាប់ពីក្មេងប្រុសទាំងពីរគាត់បានញ៉ាំហើយ យើងឃើញក្មេងប្រុសទីគាត់ក៏បានចាប់ផ្ដើមបែកញើស និងឡើងមុខក្រហម ដោយសារតែមីទឹកស៊ុបក្ដៅផង ដោយសារតែវាក្ដៅ ហើយម្យ៉ាងទៀត គាត់បានដាក់ម្ទេសចូលទៅក្នុងមីរបស់គាត់អញ្ចឹងម្ទេសគឺមានរសជាតិហឹរ នៅពេលដែលហឹរគឺធ្វើឲ្យយើងក្ដៅខាងក្នុង ធ្វើឲ្យយើងបែកញើសច្រើន និងនៅពេលដែលយើងហឹរខ្លាំង គឺមុខរបស់យើងនឹងឡើងក្រហម ដោយសារតែយើងហឹរខ្លាំងពេក និងក្ដៅខ្លាំងពេកដូច្នេះនៅក្នុងរូបភាពនេះ យើងឃើញគាត់មានបែកញើស ហើយមុខរបស់គាត់ឡើងពណ៌ក្រហម អញ្ចឹងគាត់ត្រូវការញ៉ាំទឹក ព្រោះនៅពេលដែលយើងហឹរខ្លាំង គឺយើងញ៉ាំទឹកគឺវាអាចកាត់បន្ថយភាពហឹររបស់យើង ឬក៏កាត់បន្ថយភាពក្ដៅរបស់យើងបាន ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គាត់កំពុងតែញ៉ាំទឹក ដើម្បីកាត់បន្ថយការហឹររបស់គាត់ដោយយើងឃើញគាត់យកកែវទឹករបស់គាត់មកកាន់នៅដៃខាងឆ្វេងរបស់គាត់ គាត់ប្រើដៃខាងស្ដាំកាន់កែវទឹក ហើយមាត់របស់គាត់ក៏បានបឺតទុយោទឹក ឬក៏បឺតបំពង់បឺត ដើម្បីបឺតទឹកកកចូលទៅក្នុងពោះរបស់គាត់អញ្ចឹងគាត់បឺតទឹកកកចេញពីកែវទឹកកក ដែលគាត់ចាក់ទឹកក្រូចអម្បាញ់មិញ អញ្ចឹងគាត់បឺតទឹកក្រូចដែលត្រជាក់នោះចេញពីកែវ ដើម្បីញ៉ាំ ដើម្បីកាត់បន្ថយការហឹរ និងដើម្បីកាត់បន្ថយភាពក្ដៅ ដោយសារតែគាត់ញ៉ាំម្ទេស និងញ៉ាំមីទឹកស៊ុបដែលមាន ដែលក្ដៅ កំពុងក្ដៅ ហើយនិងញ៉ាំម្ទេសដែលមានរសជាតិហឹរ

Noodle Soup (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញមានរូបភាពផងដែរ ដែលរូបភាពនៅខាងឆ្វេងដៃ គឺក្មេងប្រុសដដែលនោះ គាត់ក៏បានចាក់ទឹកត្រីចូលទៅក្នុងចានមីរបស់គាត់ទៀតអញ្ចឹងដោយសារតែមី ឬក៏ទឹកស៊ុប ឬក៏គុយទាវទឹកស៊ុបដែលគាត់បានកុម្ម៉ង់ហ្នឹង គឺរសជាតិអត់ទាន់ត្រូវចិត្តគាត់ទេ ព្រោះពេលខ្លះអ្នកលក់គាត់អត់ធ្វើឲ្យមានរសជាតិប្រៃពេក ឬក៏ផ្អែមពេកនោះទេ គឺគាត់ធ្វើតម្រូវឲ្យអតិថិជន ដើម្បីឲ្យគាត់ថែមគ្រឿងខ្លួនឯងព្រោះថាពេលខ្លះប្រសិនបើគាត់ធ្វើប្រៃពេក អតិថិជនរបស់គាត់ញ៉ាំសាប គឺញ៉ាំអត់កើតទេ បានន័យថាអត់ឆ្ងាញ់ អញ្ចឹងគាត់ត្រូវតែធ្វើសាបល្មម ដើម្បីនៅពេលដែលអតិថិជនគិតថាមិនត្រូវចិត្ត គេអាចថែមគ្រឿងបាន ដោយគ្រឿង អ្នកលក់បានដាក់នៅលើតុស្រាប់ ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គាត់បានថែមគ្រឿងជាច្រើនចូលទៅក្នុងចានរបស់គាត់ ដើម្បីឲ្យត្រូវតាមរសជាតិដែលគាត់ចង់បានដោយរូបភាពទី ១៥ នេះ គាត់ក៏បានថែមទឹកត្រីចូលបន្តិច ដើម្បីឲ្យមានរសជាតិប្រៃ បន្ទាប់មករូបភាពនៅកណ្ដាល គាត់បានថែមស្ករសមួយកូនស្លាបព្រាទៀត អញ្ចឹងដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ គាត់ថែមស្ករសបន្ថែមទៀតដោយគាត់បានបន្ថែមនូវម្ទេស គាត់បានបន្ថែមនូវទឹកខ្មេះ ហើយគាត់បានចាក់នូវទឹកត្រីបន្តិច និងស្ករសបន្តិចដើម្បីចូលទៅក្នុងចានគុយទាវរបស់គាត់ ដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់តាមអ្វីដែលគាត់ចង់បានបន្ទាប់មករូបភាពទី ១៥ ដដែល ដែលនៅខាងឆ្វេង នៅខាងស្ដាំដៃ គឺបន្ទាប់ពីគាត់លាយគ្រឿងទាំងអស់ចូលគ្នារួចហើយ គាត់ក៏បានយកចង្កឹះមកកូរច្របល់វា ដើម្បីឲ្យរសជាតិចូលគ្នាទៅក្នុងមីនោះសព្វអញ្ចឹងប្រសិនបើយើងអត់កូរ ឬក៏ច្របល់មីទឹកស៊ុបនោះទេ រសជាតិរបស់វានឹងអត់ចូលជាតិសព្វនោះទេ បានន័យថាកន្លែងខ្លះនឹងជូរ កន្លែងខ្លះនឹងប្រៃ ហើយកន្លែងខ្លះនឹងផ្អែម ហើយកន្លែងខ្លះហឹរ គឺអត់ស្មើសាច់ទេ អញ្ចឹងដើម្បីឲ្យវាមានរសជាតិស្មើគ្នាគ្រប់កន្លែង យើងត្រូវកូរវាឲ្យសព្វសិន ដើម្បីឲ្យគ្រឿងរលាយចូលទៅក្នុងទឹកស៊ុប និងចូលជ្រាបសព្វទៅក្នុងសាច់មី ដូច្នេះហើយទើបយើងត្រូវកូរវាឲ្យបានសព្វ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៥ ដែលនៅខាងស្ដាំដៃនេះ គឺគេកំពុងតែកូរមី ឬក៏កូរគុយទាវឲ្យជាមួយនឹងទឹកស៊ុបឲ្យបានសព្វ ដើម្បីឲ្យគ្រឿងរលាយចូលសព្វទាំងអស់មុននឹងធ្វើការញ៉ាំ