KhmerPronunciationEnglish/Notes#occ
បរិមាណ paʔreʔmaan quantity, amount, magnitude, number 3/3

Link to overview page
Link to dictionary

Noodle Soup (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ រូបភាពទី ១០ បន្ទាប់ពីគាត់បានទទួលកែវទឹកចំនួនពីរហើយ អញ្ចឹងបន្ទាប់ពីគាត់បានទទួលកែវទឹកចំនួនពីរហើយ ក្មេងប្រុសទាំងពីរនាក់នោះ ក៏យកកែវទឹកនោះ យកមកដាក់លើតុ បន្ទាប់មកគេក៏គាស់ទឹកក្រូចមួយកំប៉ុង អញ្ចឹងទឹកក្រូចមួយកំប៉ុង ដើម្បីចាក់ចូលទៅក្នុងកែវទាំងពីរនោះអញ្ចឹងដោយសារតែពួកគេអត់សូវចង់ចំណាយលុយច្រើន អញ្ចឹងគេប្រើ គេញ៉ាំទឹកក្រូចមួយកំប៉ុងពីរនាក់តែម្ដងដោយនៅក្នុងរូបភាពនេះ យើងឃើញគេចាក់ទឹកក្រូចចូលទៅក្នុងកែវទាំងពីរដែលមានទឹកកកស្រាប់អញ្ចឹងនៅពេលដែលទឹកក្រូចចាក់ចូលទៅក្នុងកែវដែលមានទឹកកក វានឹងធ្វើឲ្យទឹកក្រូចនោះត្រជាក់ អញ្ចឹងទឹកក្រូចត្រជាក់គឺមានរសជាតិកាន់តែឆ្ងាញ់ហើយពួកគេក៏យកកែវនោះមកញ៉ាំ ប៉ុន្តែពួកគេអត់ញ៉ាំដោយនឹងផ្ទាល់មាត់ទៅនឹងកែវទេ គឺគេញ៉ាំដោយប្រើប្រាស់បំពង់បឺតអញ្ចឹងនៅក្នុងរូបភាពទី ១០ នេះ យើងឃើញគេកំពុងតែចាក់ទឹកក្រូចចូលទៅក្នុងកែវទាំងពីរ ដោយបរិមាណស្មើគ្នាអញ្ចឹងពួកគេទាំងពីរនាក់ គឺចែកគ្នាស្មើ បានន័យថាពាក់កណ្ដាលម្នាក់ អញ្ចឹងនៅពេលដែលទឹកក្រូចពេញកំប៉ុង គឺគេចាក់ពាក់កណ្ដាលទៅក្នុងកែវទីហើយពាក់កណ្ដាលទៀតគេចាក់ទៅក្នុងកែវទីដោយពួកគេទាំងពីរអ្នកគឺចាក់ស្មើគ្នា ដូច្នេះពួកគេអត់ចាំបាច់ចំណាយលុយច្រើន ដើម្បីទិញទឹកក្រូចពីរកំប៉ុងនោះទេអញ្ចឹងដោយសារតែទឹកក្រូចគឺច្រើនល្មមសម្រាប់គ្នាពីរនាក់ញ៉ាំដែរ ដូច្នេះគេទិញតែមួយកំប៉ុងដើម្បីញ៉ាំពីរអ្នកតែម្ដង

Rice (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញ បន្ទាប់ពីយើងវាល់អង្ករចាក់ចូលទៅក្នុងឆ្នាំងរួចរាល់ហើយ គឺគេចាក់ទឹកចូលទៅក្នុងឆ្នាំងផងដែរ អញ្ចឹងដើម្បីដាំបាយ ឬក៏ដាំបបរ គឺយើងត្រូវការអង្ករ និងត្រូវការទឹក អញ្ចឹងបន្ទាប់ពីគេដាក់អង្ករចូលក្នុងឆ្នាំ គេត្រូវចាក់ទឹកល្មមចូលទៅក្នុងឆ្នាំងបាយនោះផងដែរ ដើម្បីដាំ អញ្ចឹងនៅក្នុងរូបភាពទី ១៤ នេះ គឺយើងឃើញ យើងឃើញគេកំពុងតែចាក់ទឹកចូលទៅក្នុងឆ្នាំង ក្នុងកម្រិតបរិមាណមួយល្មមដើម្បីដាំបាយ បន្ទាប់មកទៀតគឺគេយកគម្របឆ្នាំងដើម្បីគ្រប ហើយគេយកឆ្នាំងនោះទៅដាក់នៅលើភ្លើង ឬក៏ដាក់នៅលើចង្ក្រាន អញ្ចឹងដើម្បីដាំបាយ គឺគេត្រូវការប្រើប្រាស់ភ្លើងចង្ក្រាន ដើម្បីដាំឲ្យក្ដៅផងដែរ អញ្ចឹងនៅពេលដែលយើងដាក់ទឹកលាយជាមួយអង្ករទៅក្នុងឆ្នាំង ហើយយកទៅដាក់នៅលើចង្ក្រានដែលមានភ្លើង នោះទឹកនឹងចាប់ផ្ដើមពុះ នៅពេលដែលទឹកចាប់ផ្ដើមពុះ អង្ករដែលនៅក្នុងឆ្នាំងនឹងចាប់ផ្ដើមរីក អញ្ចឹងយើងឃើញមានផ្សែងហុយចេញពីគម្របឆ្នាំងផងដែរ អញ្ចឹងនៅពេលដែលផ្សែងហុយ គឺមានន័យថាទឹកពុះ ឬក៏បាយពុះ អញ្ចឹងយើងត្រូវមើលថាតើអង្ករនោះរីកហើយឬនៅ នៅពេលដែលអង្កររីក គឺបានន័យថាវាក្លាយទៅជាបាយ អញ្ចឹងមុនពេលដែលដាំគឺយើងហៅថាអង្ករ នៅពេលដែលយើងយកទៅដាំជាមួយនឹងទឹក ហើយវារីកហើយ គឺយើងហៅថាបាយ ដូច្នេះនៅក្នុងរូបភាពទី ១៤ គឺគេកំពុងតែដាំបាយ ដោយយើងឃើញមានឆ្នាំងបាយកំពុងតែពុះ ហុយផ្សែងចេញទៅលើ បានន័យថាឆ្នាំងនោះកំពុងតែក្ដៅ ហើយបាយកំពុងតែពុះ

Fruits (Sakanan) — 09 Pineapple


បន្ទាប់មកទៀតរូបភាពទីរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានរូបភាពផ្លែឈើជាច្រើននៅក្នុងរូបភាពនេះ ដែលយើងឃើញនូវផ្លែឈើទីគឺផ្លែឈើ គេហៅថាផ្លែម្នាស់ អញ្ចឹងផ្លែម្នាស់គឺជាផ្លែមួយប្រភេទដែលមាន ដើមរបស់វាដុះនៅលើផ្លែតែម្ដង ឬក៏ស្លឹករបស់វាពណ៌បៃតង អញ្ចឹងវាដុះនៅលើផ្លែ ដែលផ្លែម្នាស់គឺមានសំបករឹង ហើយចាក់ ហើយនិងរៀងរមាស់បន្តិច ប្រសិនបើយើងប៉ះសំបករបស់វា ឬក៏ប៉ះស្លឹករបស់វា វាធ្វើឲ្យយើងរមាស់ដូច្នេះប្រសិនបើយើងចង់ញ៉ាំផ្លែម្នាស់ គឺយើងត្រូវចិតសំបកចេញ ហើយផ្លែម្នាស់គឺមានភ្នែក ដែល[ស្នាម]អុជៗតូចនៅលើផ្លែម្នាស់នោះ យើងហៅថាភ្នែកម្នាស់ អញ្ចឹងនៅពេលដែលយើងចង់ញ៉ាំម្នាស់ យើងត្រូវតែចិតសំបក បន្ទាប់ពីចិតសំបកហើយ យើងត្រូវចិតភ្នែកម្នាស់នោះចេញឲ្យអស់ដើម្បីញ៉ាំ ប្រសិនបើយើងអត់ចិតភ្នែកម្នាស់នោះទេ គឺយើងពិបាកក្នុងការញ៉ាំ ហើយវានឹងធ្វើឲ្យយើងរមាស់ផងដែរដូច្នេះយើងត្រូវតែចិតម្នាស់នោះ ចិតសំបកចេញ ក៏ដូចជាចិតភ្នែករបស់វាចេញ ដែលម្នាស់ជាទូទៅគឺមានរសជាតិជូរ ហើយមានសាច់វាពណ៌លឿងនៅពេលដែលវាទុំ អញ្ចឹងម្នាស់គឺមានរសជាតិជូរ នៅពេលដែលយើងចង់ញ៉ាំ គឺយើងត្រូវជ្រលក់ជាមួយនឹងអំបិលឬក៏ម្ទេស អញ្ចឹងជាទូទៅនៅក្នុងប្រទេសកម្ពុជា យើងញ៉ាំម្នាស់ជ្រលក់ជាមួយនឹងអំបិលម្ទេស អញ្ចឹងដោយសារតែម្នាស់មានរសជាតិជូរ អញ្ចឹងប្រសិនបើយើងញ៉ាំជាមួយនឹងអំបិលម្ទេស គឺវាធ្វើឲ្យវាមានរសជាតិឆ្ងាញ់ ជាខ្លាំង អញ្ចឹងវាមានរសជាតិឆ្ងាញ់ខ្លាំង ប្រសិនបើយើងជ្រលក់ជាមួយនឹងអំបិលម្ទេស ហើយម្នាស់នៅខាងក្នុងគឺមានបណ្ដូលមួយ ដែលបណ្ដូលហ្នឹងគឺយើងញ៉ាំអត់កើតទេ គឺយើង នៅពេលដែលយើងញ៉ាំម្នាស់ យើងត្រូវតែចិតបណ្ដូលនោះចេញ ព្រោះថាពេលខ្លះនៅពេលដែលយើងញ៉ាំបណ្ដូល វាអាចធ្វើឲ្យយើងកាត់អណ្ដាតបាន ដោយសារតែម្នាស់មានជាតិអាស៊ីតច្រើន ដូច្នេះនៅពេលដែលយើងញ៉ាំច្រើន វាអាចធ្វើឲ្យយើងឈឺពោះបាន ដូច្នេះយើងត្រូវញ៉ាំម្នាស់ក្នុងបរិមាណល្មមបានហើយ កុំឲ្យ[វា]យើងឈឺពោះ អញ្ចឹងម្នាស់គឺអត់មានគ្រាប់ទេ ផ្លែម្នាស់គឺអត់មានគ្រាប់ទេ យើង នៅពេលដែលយើងចង់ដាំម្នាស់ គឺយើងគ្រាន់តែយកក្បាលម្នាស់ដែលមានជាប់ស្លឹកនោះទៅដាក់នៅក្នុងដី ឬក៏យកទៅដាំនៅលើដី នោះវានឹងដុះចេញជាដើមម្នាស់ ហើយមានផ្លែម្នាស់មួយមកទៀតផងដែរ អញ្ចឹងយើងអត់ដាំតាមគ្រាប់ដូចផ្លែល្ហុងនោះទេ គឺយើងដាំជាដើម ឬក៏ជាស្លឹកវាតែម្ដង