KhmerPronunciationEnglish/Notes#occ
រាប់បាត្រ roap baat 1. to distribute food (to monks)
2. to put rice into the monk's bowls
6/4

Link to overview page
Link to dictionary

Alms Round (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការដាក់បាត្រលោក ឬក៏ការដាក់បាត្រព្រះសង្ឃអញ្ចឹងនៅក្នុងប្រទេសកម្ពុជាគឺជាប្រទេសមួយដែលយើងកាន់ព្រះពុទ្ធសាសនា ដូច្នេះហើយព្រះពុទ្ធសាសនាគឺមានព្រះសង្ឃអញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺយើងគោរពបូជាព្រះសង្ឃ បានន័យថាយើងចាត់ទុកព្រះសង្ឃ គឺជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ យើងគោរពបូជា ហើយយើងតែងតែគោរពព្រះសង្ឃ ព្រោះថាព្រះសង្ឃគឺជាតំណាងនៃព្រះពុទ្ធអញ្ចឹងជាទូទៅនៅពេលព្រឹក ព្រះសង្ឃតែងតែនិមន្តបិណ្ឌបាត បិណ្ឌបាតគឺមានន័យថានិមន្តដើររកចង្ហាន់ ដែល អ្នកដែលកាន់ព្រះពុទ្ធសាសនាតែងតែដាក់ចង្ហាន់ទៅដល់ព្រះសង្ឃ យើងហៅថាដាក់បាត្រ ឬក៏ហៅថារាប់បាត្រអញ្ចឹងពេលព្រឹកឡើងព្រះសង្ឃតែងតែនិមន្តមកផ្ទះប្រជាជន ដែលនៅក្នុងភូមិ ឬក៏នៅក្នុងតាមផ្ទះនីមួយៗ ដើម្បីនិមន្តមកបិណ្ឌបាត អញ្ចឹងនរណាអ្នកណា ឬក៏ប្រជាជនណាដែលគាត់ចង់ដាក់បាត្រព្រះសង្ឃ គាត់អាចដាំបាយ ឬក៏ធ្វើម្ហូប ដើម្បីរង់ចាំទទួលព្រះសង្ឃ និងដាក់បាត្រឲ្យព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់បងប្អូន ឬក៏ជីដូនជីតាដែលបានស្លាប់ទៅអញ្ចឹងយើងដាក់បាត្រព្រះសង្ឃ គឺយើង ដើម្បីយើងឧទ្ទិសទៅដល់បុព្វការីជន

Alms Round (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីគាត់ចម្អិនបាយម្ហូបឆ្អិនហើយ យើងឃើញស្ត្រីចំណាស់ម្នាក់នោះក៏បានដួសបាយនិងម្ហូបរបស់គាត់ចូលទៅក្នុងថង់ចំនួនពីរ អញ្ចឹងយើងឃើញនៅខាងមុខស្ត្រីចំណាស់ម្នាក់នោះ គឺយើងឃើញមានឆ្នាំងពីរ ដែលឆ្នាំងមួយគឺជាឆ្នាំងសម្ល អត់មានដៃទេ បានន័យថាឆ្នាំងសម្លគឺដៃខ្លី ចំណែកឯឆ្នាំងមួយទៀត គឺជាឆ្នាំងបាយ ដែលមានដៃកាន់វែង យើងឃើញមានដៃកាន់វែងនៅលើឆ្នាំងបាយ ហើយសម្លរបស់គាត់គឺពណ៌ក្រហម ចំណែកបាយគឺពណ៌អញ្ចឹងស្ត្រីចំណាស់ម្នាក់នោះ គាត់បានដួសបាយចេញពីឆ្នាំង ហើយដាក់ទៅក្នុងថង់ ឬក៏កញ្ចប់ចំនួនពីរ ដែលយើងឃើញកញ្ចប់នីមួយៗគឺមានបាយនិងមានម្ហូប អញ្ចឹងបានន័យថាគាត់កំពុងតែរៀបចំចង្ហាន់ ដើម្បីប្រគេនដល់ព្រះសង្ឃ ឬក៏ដើម្បីរាប់បាត្រដល់ព្រះសង្ឃ ដែលយើងឃើញគាត់បានខ្ចប់បាយជាពីរកញ្ចប់ ហើយកញ្ចប់នីមួយៗ គឺគាត់ដាក់ទាំងបាយទាំងសម្លចូលទៅតែម្ដងអញ្ចឹងបានន័យថាគាត់ដាក់សម្លស្រូប ស្រូបលើបាយ លាយជាមួយបាយ ហើយខ្ចប់ចូលទៅក្នុងកញ្ចប់មួយអញ្ចឹងគាត់ធ្វើបែបនេះគឺ ដើម្បីរៀបចំចង្ហាន់ទុកនៅពេលដែលព្រឹកឡើង គឺរាប់បាត្រ គឺរាប់បាត្រដល់ព្រះសង្ឃអញ្ចឹងយើងឃើញដៃខាងឆ្វេងរបស់គាត់កំពុងតែរៀបចំដាក់នៅក្បែរកញ្ចប់បាយ ហើយដៃស្ដាំគឺគាត់កាន់វែកបាយ គាត់កាន់វែកបាយ ហើយគាត់ដួសបាយចេញពីឆ្នាំង ដាក់ចូលទៅក្នុងកញ្ចប់មួយនោះដើម្បីរៀបចំ

Alms Round (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីស្ត្រីចំណាស់ម្នាក់នោះ គាត់បានដាស់ចៅស្រីគាត់ក្រោកហើយ អញ្ចឹងគាត់បាននាំចៅស្រីរបស់គាត់មកខាងក្រៅផ្ទះ ដើម្បីអង្គុយរង់ចាំព្រះសង្ឃដែលយើងឃើញនៅក្នុងរូបភាពទីនេះ គឺពួកគេទាំងពីរនាក់ គឺកំពុងតែអង្គុយនៅលើកៅអីម្នាក់មួយ ដោយស្ត្រីចំណាស់ដែលជាយាយ អញ្ចឹងចំពោះមនុស្សចាស់ហៅទៅកូនក្មេងយើងហៅថាចៅ រីឯចៅត្រូវហៅមកមនុស្សចាស់វិញថាយាយ អញ្ចឹងពួកគេទាំងពីរនាក់គឺជាយាយនិងចៅ ដោយស្ត្រីចំណាស់ជាយាយ និងក្មេងស្រីតូចម្នាក់នោះគឺជាចៅដោយយើងឃើញពួកគេទាំងពីរនាក់កំពុងតែអង្គុយនៅលើកៅអីនៅខាងមុខផ្ទះ ដោយស្ត្រីចំណាស់គាត់អង្គុយលើកៅអី គាត់ដាក់ដៃរបស់គាត់ទាំងពីរនៅលើជង្គង់ អញ្ចឹងគាត់អង្គុយរង់ចាំដោយដាក់ដៃទាំងពីរនៅលើជង្គង់ រីឯក្មេងស្រីម្នាក់នោះគាត់ចងសក់ទីទុយ យើងឃើញសក់គាត់ចងទីទុយ ហើយគាត់ពាក់អាវដៃវែងពណ៌ និងស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់ស្បែកជើងប៉ាតា អញ្ចឹងពួកគេទាំងពីរនាក់កំពុងតែអង្គុយរង់ចាំដើម្បីដាក់បាត្រព្រះសង្ឃ ហើយនៅខាងមុខរបស់ពួកគេទាំងពីរនាក់គឺមានតុចំនួនមួយ អញ្ចឹងគឺមានតុមួយ ហើយដែលតុនោះ នៅលើតុគឺមានចង្ហាន់ឬក៏ម្ហូបអាហារចំនួនពីរកញ្ចប់ អញ្ចឹងម្ហូបអាហារចំនួនពីរកញ្ចប់នេះ គឺជាម្ហូបអាហារដែលស្ត្រីចំណាស់ម្នាក់នោះគាត់បានរៀបចំ ដើម្បីដាក់បាត្រដល់ព្រះសង្ឃ ឬក៏ដើម្បីរាប់បាត្រដល់ព្រះសង្ឃ

Alms Round (Sakanan) — 18


បន្ទាប់មកទៀតរូបភាពទី ១៨ នៅក្នុងរូបភាពទី ១៨ យើងឃើញថា បន្ទាប់ពីគាត់បានមូរកម្រាលឡើងរួចហើយ ហើយចៅស្រីរបស់គាត់ ក៏បានពាក់ស្បែកជើងរួចរាល់ហើយដែរ ដូច្នេះពួកគេទាំងពីរនាក់ក៏បានកាន់កម្រាលម្នាក់មួយដោយយើងឃើញកម្រាលនីមួយៗគឺគាត់កៀបទៅនឹងក្លៀករបស់គាត់ អញ្ចឹងបានន័យថាកៀបទៅនឹងក្លៀកដែលនៅក្រោមស្មារបស់គាត់ ដែលយើងឃើញគាត់អត់កាន់ទេ បានន័យថាគាត់ត្បៀតក្លៀក យើងហៅថាត្បៀតក្លៀក ដើម្បីយកកម្រាលនោះចូលទៅក្នុងផ្ទះអញ្ចឹងពួកគេទាំងពីរនាក់ក៏បានដើរចូលទៅក្នុងផ្ទះ ហើយបំពេញការងារប្រចាំថ្ងៃរបស់ពួកគេវិញ បន្ទាប់ពីពួកគេដាក់បាត្រព្រះសង្ឃរួចអញ្ចឹងយើងឃើញស្ត្រីចំណាស់ម្នាក់នោះ គាត់ត្បៀតក្លៀកនូវកម្រាល គាត់យកកម្រាលមកត្បៀតក្លៀក ហើយដើរទៅខាង ដើរចូលទៅក្នុងផ្ទះ ដែលចៅស្រីរបស់គាត់កំពុងតែដើរនៅខាងក្រោយ អញ្ចឹងពួកគេទាំងពីរនាក់គឺមានអារម្មណ៍ថាស្រស់ស្រាយនិងសប្បាយរីករាយ ដោយសារតែពួកគេបានដាក់បាត្រដល់ព្រះសង្ឃ ដែលជាចំណីអាហារ មានដូចជាបាយ និងមានសម្លជាដើម ហើយពួកគេបានបួងសួងសុំនូវសេចក្តីប្រាថ្នា ឬក៏បំណងប្រាថ្នាផ្សេងឲ្យបានសម្រេច ព្រោះថាពួកគាត់ជាអ្នកកាន់ព្រះពុទ្ធសាសនា ដូច្នេះពួកគាត់គោរពព្រះសង្ឃ និងពួកគាត់តែងតែចូលចិត្តធ្វើបុណ្យរាប់បាត្រជាមួយនឹងព្រះសង្ឃ ហើយជាក់ស្ដែងគឺនៅក្នុងប្រទេសកម្ពុជាគឺជាប្រទេសដែលកាន់ព្រះពុទ្ធសាសនា ដែលមានប្រជាជនជាង ៩០ ភាគរយគឺកាន់ព្រះពុទ្ធសាសនា និងគោរពព្រះសង្ឃ ដូច្នេះរៀងរាល់ថ្ងៃ រៀងរាល់ពេលព្រឹក គឺតែងតែមានការដាក់ចង្ហាន់ ឬក៏ដាក់បាត្រដល់ព្រះសង្ឃ ហើយចំណែកឯថ្ងៃសីល ដែលថ្ងៃសីល ជាថ្ងៃសីល គឺយើងតែងតែទៅវត្តដើម្បីស្ដាប់លោក ស្ដាប់លោកសូត្រធម៌ ហើយនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅក្នុងវត្ត ចំណែកឯមិនមែនថ្ងៃសីល គឺយើងរង់ចាំនៅក្នុងផ្ទះ ដើម្បីដាក់ចង្ហាន់ដល់ព្រះសង្ឃ ឬក៏ដាក់បាត្រដល់ព្រះសង្ឃ ជាក់ស្ដែងដូចស្ត្រីចំណាស់ម្នាក់នេះ គឺគាត់ដាក់បាត្រនៅ ស្ត្រីចំណាស់ម្នាក់នេះ គឺគាត់ដាក់បាត្រដល់ព្រះសង្ឃ នៅពេលដែលគាត់នៅផ្ទះ បានន័យថាគាត់អត់ទៅវត្តនោះទេ គឺព្រះសង្ឃនិមន្តមកបិណ្ឌបាតនៅមុខផ្ទះរបស់គាត់តែម្ដង